​ឃាត់​ខ្លូន​យុវជន​ម្នាក់ រក្សាទុក​នូវ​សារជាតិ​ញៀន ដែលជា​ម្យ៉ៅ​ព៌​ណស ០៣ កញ្ចប់​តូច​

0

​ខេត្ត​ប៉ៃលិន​៖​យុវជន​ម្នាក់​ត្រួវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់​ខ្លូន ខណៈ​យុវជន​រូបនេះ បាន​យក​ថ្នាំញៀន​ដែលជា​ម្យ៉ៅ​ពណ៌​ស លាក់ទុក​ក្បែរ​ផ្ទះ​ក្នុង​កញ្ចប់​បារី​ហ្វី​ន និង​ដកហូត​បាន​ម្យ៉ៅ​ពណ៌​ស ០៣ កញ្ចប់​តូច ។ ហេតុ​ការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥ និង​៥៥​នាទី​រសៀល ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ជនសង្ស័យ​មានឈ្មោះ សាន់ វ៉ាន់​ឡី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រិ​ប​អូស​ម្យ៉ៅ​ពណ៌​ស​(​ថ្នាំញៀន​) ចំនួន​០៣​កញ្ចប់​តូច ។
​លោក នង វណ្ណ​នី ប្រធាន​មន្ទីរ ស្រាវជ្រាវ យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ ក្រោយពី​បាន​ទ​ទូល​បញ្ជារ​ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ក្នុង​ការចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ រួចមក កម្លាំង​លោក​មាន​គ្នា​០៨​នាក់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សាន់ វ៉ាន់​ឡី ភេទ​ប្រុស ដោយ​សង្ស័យថា​លាក់ទុក​នូវ​សារធាតុ​ញៀន ។ លោក​បន្តថា​៖​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥ កម្លាំង​លោក​បានធ្វើ​ការឆែកឆេរ​ក្នុងផ្ទះ​ជនសង្ស័យ តែ​ពុំ​ឃើញ​មាន​អ្វី​នោះឡើយ​, គ្រានោះ​កម្លាំង​យើង បាន​ស្រាវជ្រាវ​រក​ជុំវិញ​ផ្ទះ ក៏​ប្រទះឃើញ​កញ្ចប់​បារី​ហ្វី​ន ក៏​សង្ស័យ​ឆែក​មើល ឃើញ​ម្យ៉ៅ​ពណ៌​ស ចំនួន​០៣​កញ្ចប់​តូច (​សារធាតុ​ជាតិ​ញៀន ) ហើយក៏​ឃ​ត់​ខ្លួន​ជនសង្ស័យ​តែម្តង ។ ក្រោយពី​ឃាត់ខ្លួន រួច​ប​ញ្ចូ​ន​មក​បញ្ជារ​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ម្យ៉ៅ​ពណ៌​ស នេះ ច្រកចូល​ក្នុង​កញ្ចប់​បារី​ហ្វី​ន​ពិតប្រាកដ​មែន ។​download
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រួវបាន​កម្លាំង​ការិយាល័យ​មន្ទីរ​ស្រាវជ្រាវ យុត្តិធម៌ រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី ៕download (1) download (2)