ឈ្មួញ​ស្រែប្រាំង​៥​នាក់​លួច​ឈូសឆាយ​និង​កាយ​អាងទឹក​តំបន់​ដីព្រៃ​លិច​ទឹក​តំបន់ហាមឃាត់​ក្នុងស្រុក​ស្ទោង

0

​កំពង់ធំៈ ឈ្មួញ​ស្រែប្រាំង​ចាប់ផ្តើម​កំរើក​សារជាថ្មី ក្នុង​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ដែលជា​តំបន់ហាមឃាត់ ដោយ​ពុំ​មានការ​ខ្លាចញញើត​សូម្បីតែ​បន្តិច ទោះជា​ត្រូវបាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជីរ​ខ្មៅ​រួច​ម្តង​ទៅហើយ ក៏​ឈ្មួញ​ស្រែប្រាំង ពុំទាន់​បាក់ស្បាត ថែម​ទា​មង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​យ៉ាង​អាណាធិបតេយ្យ ធ្វើ​មានការ​សង្ស័យថា មក ពី​លោក គន ចាន់​សីហា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្ទោង និង​លោក ព្រឹម រដ្ឋា អភិបាលស្រុក​បើកភ្លើង​ខៀវ​។​
​ដីព្រៃ​លិច​ទឹក​ដែល​ឈ្មួញ​កំពុងតែ​ឈូសឆាយ ដោយ​មានការ​អែបអាង​ថា មានច្បាប់​មកពី​សាលាខេត្ត​កំពង់ធំ អនុញ្ញាតិ ឲ្យ​មានការ ជួសជុល​អាងទឹក តែ​ឈ្មួញ​បាន​ឆ្លៀត​ឳ​កាស​រុក​រា​ន្ទ​ដី​ថ្មី កាយ​ប្រ​ព័​ន្ឋ ឈូសឆាយ​ដីព្រៃ​លិច​ទឹក ស្ថិតនៅ​តំបន់​៣ ឃុំ​ស​ព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ត្រូវបាន គេ​ស្គាល់ឈ្មោះ​ឈ្មួញ​ស្រែប្រាំង ទី​១ លោក ជា គឹម​ហូ​វ បាន​ឈូសឆាយ នៅ​ចំនុច ត្រពាំង​ថ្កាស ទី​២ លោក ប៉ែន ដន នៅ​ចំនុច ខាងលិច ត្រពាំង​ថ្កាស ទី​៣ ឈ្មោះ ហេង ស៊ាន​ថា​យ នៅ​ចំនុច ប៉ូឡ ទី​៤ លោក ផល្លា ទី​៥ លោក ធ្លក ប៊ុនធន អ្នក​ទាំង​៥​នាក់​នេះ បានធ្វើ សកម្មភាព​ដូច​ពាក្យចាស់​ថា កន្ទេល​ធំ​បន្លំ​ដេក បាន​ច្បាប់​ជួសជុល ។​
​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​អះអាងថា ការកាយ​អាងទឹក​នេះ​គឺ​ក្រុម​ថៅកែ​អាង​បាន​សុំ​គោលការណ៍​ពី ខេត្ត​មក គឺ​ដើម្បី​ជួសជុល​អាងទឹក​ដែល​ត្រូវបាន​បាក់ និង​ខូចខាត ក្នុងនោះ​គឺ​សុទ្ធ​តែមាន​ស្ថាន​ប័ន​ជំនាញ​ពាក់​ព័​ន្ឋ​ចុះ ទៅពិនិត្យ​ត្រឹមត្រូវ ថែមទាំង​បាន​ឲ្យ​កម្លាំង​ចុះទៅ​ពិនិត្យមើល លោក ព្រឹម រដ្ឋា បាន​បញ្ជាក់ថា ករណី​ជួសជុល និង​រៀម​ចំ​អាងទឹក​នេះ គឺ​លោក ពុំ​ហ៊ាន​ចុះហត្ថលេខា​នោះទេ ទាំង​ភូមិ ទាំង​ឃុំ ស្រុក​គឺ​ពុំ​ហាន​ចុះហត្ថលេខា​ឯកភាព​ជាដាច់ខាត ព្រោះ​ភូមិ ឃុំ ស្រុក បាក់ស្បាត​ម្តង​រួចមកហើយ ដោយសារតែ​កន្លងមក អ្នកចុះហត្ថលេខា​ផ្សេងៗ ដល់ពេល​មាន រឿង​ស្រាប់តែ​យក​លោក និង ឃុំ មក​ដាក់ទោស​ទៅវិញ ដូច្នេះ​លោក ខ្លាច​ខុស​ទៀត​គឺ​មិន​ចុះហត្ថលេខា​ទុក​ឲ្យ​អភិបាល ខេត្ត​ជា​អ្នកសម្រេច ។​DSCN3085
​លោក គន ចាន់​សីហា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្ទោង បាន​ឆ្លើយ​យករួចខ្លួន​ថា លោក​ពុំមាន​ការពាក់​ព័​ន្ឋ​នោះទេ ហើយក៏​ពុំបាន​អនុញ្ញាតិ​ទេ គឺ​លោក អភិបាលខេត្ត​ជា​អ្នកសម្រេច​ទេ ព្រោះ​រឿងក្តី​លោក មិន​លោក​មិនទាន់​ចប់​នៅឡើយ​ទេ ពាក់​ព័​ន្ឋ​ទៅនឹង​តុលាការ​ឲ្យ​ទៅ​បង្ហាញមុខ និយាយ​ឲ្យ​ចំ​គឺ​ភូមិ​ឃុំ ស្រុក ពុំមាន​ន​ណា​ហ៊ាន អនុញ្ញាតិ​ទេ ។
​ ​ដោយ ផន សុខជាតិDSCN3080 DSCN3077 DSCN3074 DSCN3072 DSCN3071