​ផ្ទុះ​ស្សេ បង្គោល​ខ្សែភ្លើង​បង្ករ​ភាព​ភ្ញាក់ផ្អើល​មនុស្ស​ស្ទើរ​មួយ​ក្រុង​

0

​ខេត្ត​ព្រះសីហនុ​៖​បង្គោល​ភ្លើង​មួយ​ដើម​ត្រូវបាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្រហម​មេឃ​បង្ករ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​មនុស្សម្នា​ស្ទើរ​មួយ​ក្រុងព្រះសីហនុ​ទាំងយប់​។​ហេតុការណ៍​នេះ​បានកើត​ឡើយ​នៅវេលា​ម៉ោង​២២​និង​១០​នាទី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៥​នៅត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវ​ចុះទៅ​ឆ្នេរសមុទ្រ​(​ផ្លូវ​លេខ​៥០២)​ស្ថិតនៅ​ក្នុងភូមិ​លេខ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។​ហើយ​ភ្លាមៗ​គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គី​ភ​យ័រ​បស់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​រូ​ម​និង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​និង​ប៉េ​អ៊ឹម​ជាច្រើន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ភ្លាមៗ​ផងដែរ​ដើម្បី​ជូ​យ​ធ្វើ​អ​ន្តា​គម​ន៍​ពន្លត់ភ្លើង​យ៉ាង​យកចិត្តទុកដាក់​រហូត​ដល់​ភ្លើង​រលត់​។​នៅក្នុង​ហេតុ​ការ​អគ្គីភ័យ​នេះ​ក្រៅពីរ​ខូចខាត​បង្គោល​ភ្លើង​និង​ខ្សែរ​ភ្លើង​មិនបាន​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មន​នុស្ស​ណា​ម្នាក់​នោះទេ​។​
​ ​.​ពាក់​ព​ន្ធ័​ទៅ​និង​ហេតុ​ការ​អគ្គីភ័យ​នេះ​បើតាម​សាក្សី​ជាច្រើន​ដែលជា​អ្នករត់ម៉ូតូឌុប​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​បង្គោល​ភ្លើង​កើតហេតុ​ខាងលើ​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ខ្សែរ​ភ្លើង​ឆ្លង​ចរន្ត​ឮសូរ​(​ប្រែ​សៗ​)​និង​មាន​អណ្តាតភ្លើង​ឆេះ​តិចៗ​និង​ហុយ​ផ្សែងភ្លើង​ផងដែរ​។​លុះ​ក្រោយមក​អណ្តាតភ្លើង​ក៍បាន​ឆាយ​ឆេះ​ស​ន្អោ​សន្ធៅ​យ៉ាង​រហ័ស​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​ជាហេតុ​ធ្វើ​ឲ្យ​មនុស្សម្នា​ជាពិសេស​ម្ចាស់​ហាក់​លក់ដូរ​ជាច្រើន​នៅក្បែរនោះ​មាន​ទាំង​ហាង​ខ្មែរ​ហាង​ជនបរទេស​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​ដោយ​ម្នាក់​គេ​សង្កេតឃើញថា​ខំព្យាយាម​ធ្វើការ​ពន្លត់ភ្លើង​ផងដែរ​ប៉ុន្តែរ​មិនអាច​ធ្វើបាន​ដោយសារតែ​ចំណុច​ដែល​ភ្លើង​ឆេះ​នោះ​វា​នៅ​ចុង​បង្គោល​ខ្សែភ្លើង​គឺ​បានត្រឹមតែ​រត់​ឆ្លេឆ្លា​រក​ជំ​នូ​យ​តែ​ប៉ុ​ណ្ណុះ​។​IMG-20150610-WA0126
​ ​.​ជុំវិញ​បញ្ហារ​អគ្គីភ័យ​នេះ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​បញ្ជាក់ថា​អគ្គីភ័យ​នេះ​បង្ករ​ឡើង​ពីរ​ផ្ទុះ​ស្សេ​ខ្សែរ​ភ្លើង​ពីព្រោះថា​បង្គោល​ភ្លើង​នៅត្រង់ចំណុច​កើ​ហេតុនេះ​ហាក់​មាន​ភាពស្មុកស្មាញ​ខ្លាំងណាស់​ដោ​យក​ណ្តំ​ខ្សែ​ជាច្រើន​ប្រភេទ​ដូចជា​ខ្សែរ​បណ្តាញ​ទូ​រស​ព្ធ័​.​ខ្សែរ​ភ្លើង​បណ្តាញ​ទូរទស្សន៍​ខ្សែកាប​ជាដើម​ត្រូវបាន​ចង់​ភ្ជូ​រ​ផ្អោប​ទៅ​និង​បង្គោល​ភ្លើងរ​យ៉ាង​ណេង​រណោង​មើលទៅ​ដូចជា​កំន​ខ្សែភ្លើង​យ៉ាងដូច​ច្នេះ​ដែរ​ហើយ​អាច​បង្ករ​កើតមាន​អ​គ្កី​ភ័យ​គ្រប់ពេលវេលា​។​ជាមួយគ្នានេះ​សមត្ថកិច្ច​ប៉ូលិស​ក៍​បានធ្វើ​ការអំបាវនាវ​ផងដែរ​ទៅដល់​មន្ត្រី​ជំនាញ​អគ្គិសនី​ខេត្ត​ព្រះសីហនុ​មេត្តា​ជូ​យ​ចុះមក​ព​និត្យ​ឡើងវិញ​ផង​ចំពោះ​បញ្ហារ​ខាងលើ​ដើម្បី​រៀបចំ​តាម​លក្ខណ​បច្ចេកទេស​ជាសវាង​មាន​បញ្ហារ​បែបរ​នេះ​តទៅទៀត​ទៅ​ថ្ងៃក្រោយ​៕IMG-20150611-WA0003 IMG-20150611-WA0001 IMG-20150611-WA0000