ទី​បញ្ជារ​ការ​ប៉េ​អ៊ឹម​ស្រុក​បុរី​ជលសារ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​គ្មាន​លុយ​ធ្វើ​បង្ហើយ​

0

ប្រជាពលរដ្ឋ​បាននាំគ្នា​រិះគន់​ធ្ងន់ៗ​ទៅលើ​ទីបញ្ជាការ​ប៉េ​អ៊ឹម​ស្រុក​បុរី​ជលសា​ថា​អស់​រយៈពេល​ជាង​មួយឆ្នាំ​ទៅហើយ​ដែល​ទីបញ្ជាការ​នេះ​នៅ​ពោះម៉ាយ​ប្រហែល​ថ្នាក់លើ​គ្មាន​លុយ​ធ្វើ​បង្ហើយ​នោះទេ​មើលទៅ​។​ពួកគាត់​បានលើកឡើង​ថា​អាគារ​ទីបញ្ជាការ​នេះ​គឺជា​កន្លែងធ្វើការ​ងា​ររ​បស់​កងរាជអាវុធហត្ថ​ស្រុក​បុរី​ជលសារ​តែ​បច្ចុប្បន្ន​អាគារ​ខាងលើ​សង់​បានតែ​ពាក់កណ្ដាល​នៅ​ពាក់កណ្ដាល​ទៀត​។​បើ​កន្លែងធ្វើការ​របស់​ពួកគាត់​ធ្វើ​មិនទាន់រួច​រួល​បែបនេះ តើ​កងកំលាំង​និង​នាំគ្នា​ទៅ​ដេក​នៅទីណា​ទៅហើយ​ការពារ​សន្ដិសុខ​ជូន​ប្រជាជន​បែបណា​ទៅ បើ​សូម្បីតែ​ទីបញ្ជាការ​របស់ខ្លួន​មិនអាច​ស្នាក់​នៅបាន​ផង​នោះ​។​ជុំវិញ​ករណី​ខាងលើ​ក៏មាន​ការបកស្រាយ​ពី​លោក ឡា ស្មា​អ៊ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បុរី​ជលសារ​ឲ្យ​ដឹងថា លោកមា​នល​ត្ថ​ភាព​ធ្វើ​ទីបញ្ជាការ​នេះ​បានតែ​ពាក់កណ្ដាល​នោះទេ​ហើយ​នៅ​ពាក់កណ្ដាល​ទៀត​លោក​មិនមាន​លុយ​ធ្វើ​បង្ហើយ​ឡើយ​។​លោក​បាន​បន្ដទៀត​ថាប​ច្ចុ​ប្បន្ន​លោក​និង​កំលាំង​របស់លោក​នាំគ្នា​ស្នាក់​នៅក្នុង​រោង​ប្រើ​ដោយ​ស្លឹកត្នោត ហើយ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​គឺ​កំលាំង​របស់លោក​មិនអាច​ស្នាក់នៅ​រោង​នេះ​បានទេ​ព្រោះ​បើ​ខ្យល់​ខ្លាំង​វា​និង​បក់​ប៉ើង​រោង​នេះ​ធ្លាក់ចូល​11358673_461553984000828_403201557_nស្ទឹង​បាត់​ជាមិនខាន​នោះទេ​។​លោក​បន្ដទៀតថា​មិនដឹង​ពេលណា​នោះទេ​ដែល​លោក​អាចមាន​លទ្ធភាព​ធ្វើ​ឲ្យ​ហើយ​ទាំងស្រុង​ព្រោះ​មិនដឹងថា​បាន​លុយ​ពី​ណា​ផង​។​ជុំវិញ​ករណីនេះ​ផងដែរ​លោក​ឡា ឡៃ​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តតាកែវ​បាន​និយាយ​យ៉ាងខ្លី​ថា​លោក​ជាប់រវល់​ប្រជុំ​នៅ​ខេត្ត​កំ​ពត់​គ្មាន​ពេល​បកស្រាយ​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ទេ​ពេលនេះ​។​11429014_461554044000822_1166113600_n