នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនការ ការពារ ធានា​សន្តិសុខ សុវត្ថិភាព ជូន​វិនិយោគិន និង អ្នក​ទេសចរណ៍​បរទេស​និង​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​យុ​ទ្ឋ​នា​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៦

0
????????????????????????????????????

​សៀមរាប ៖ កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៥ នេះ​ក្រោម​អធិបតី លោក ស៊ិន រុន អភិបាលរង​ខេត្តសៀមរាប ព្រមទាំង​មានការ​ចូលរួម​ប្រជុំ​ពី​សំណាក់ ថ្នាក់ដឹកនាំ​ប្រដាប់​កងកម្លាំងប្រដាប់អាវុធ​និង​អស់លោក លោកស្រី ជា​អភិបាល អភិបាលរងក្រុង​ស្រុក​ទាំង​១២​និង

????????????????????????????????????
????????????????????????????????????

​មេភូមិ មេឃុំ ចៅសង្កាត់​ទូទាំង​ខេត្តសៀមរាប​ដែលមាន​ការពាក់ព័ន្ធ​បាន​អញ្ជើញ​ចូលរួម ។ ដោយ​សមាភាព គ​ណះ​អធិបតី​បាន​មានប្រសាសន៍ថា​សម្រាប់​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនការ ការពារ ធានា​សន្តិសុខ សុវត្ថិភាព ជូន​វិនិយោគិន និង អ្នក​ទេសចរណ៍​បរទេស​និង​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​យុ​ទ្ឋ​នា​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៦​ដែល​បានរៀបចំ​ធ្វើឡើង​នាឱកាស​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ត្រួ​ត្យ​ពិនិត្យ​អំពី​លទ្ធផល​ដ៏​ធំធេង​ដែល​យើង​សំរេចបាន​តាម​បណ្តា​ឆ្នាំកន្លងមក​ក្នុង​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​

????????????????????????????????????
????????????????????????????????????

សញ្ជាតិ​ខ្មែរ​ទូទាំង​ខេត្តសៀមរាប​និង​បញ្ហា​ប្រឈម​នានា​ដែល​យើង​និង​ឆ្លុះបញ្ចាំង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​អំណោយ​គ្រប់​ជាន់ថ្នាក់​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​គ្រប់​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់​រួមសហការ​គ្នា​ដើម្បី​សំរេចបាន​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​តាម​នីតិវិធី​និង​ស្របតាម​ផែនការ​សម្រាប់​ឆ្នាំ​២០១៥​រហូតដល់​២០១៦​ខាងមុខ​ដោយ​តម្រូវអោយ​ប្រជាពលរដ្ឋ​ទាំងពីរ​ភេទ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ប្រើប្រាស់​គ្រប់ៗ​គ្នា ។ ហើយ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​ការងារ​សំខាន់​ក្នុង​ក្របខណ្ឌ​ការងារ​អត្តសញ្ញាណ​កម្ម​នោះ​គឺជា​ផ្តល់នូវ​ឯកសារ​គតិយុត្តិ​មួយ​សំខាន់​ចាំបាច់​ដែលជា​លិខិតស្នាម​សំរាប់​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់ៗ ក្នុង​គោលដៅ​ធានា​ដល់​សិ​ទ្ទិ​សេរីភាព ផលប្រយោជន៍ និង​កាតព្វកិច្ច​នានា​ក្នុងសង្គម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ផងដែរ ៕

????????????????????????????????????
????????????????????????????????????

លោក ខេង ខេមរា​