​ឈ្មួញ​ឈូសឆាយ​ដីព្រៃ​យ៉ាង​អាណាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ដោយសារតែ​ខ្វះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​របស់​អាជ្ញាធរ

0

​កំពង់ធំៈ បច្ចុប្បន្ន​នៅក្នុង​ខេត្តកំពង់ធំ ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង គេ​សង្កេតឃើញ​មានការ​ឈូសឆាយ​ដីព្រៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ទាំង​ដីព្រៃ​លិច​ទឹក និង​ដី​ផ្នែក​វាល​ខាងលើ សកម្មភាព​នេះ​ត្រូវបាន​គេ​រិះគន់​ទៅ ទៅលើ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង អាជ្ញាធរ ដែល​ខ្វះ​វិធានការ​ក្នុងការ​គ្រប់​គ្រង់ បណ្តាល​ឲ្យ​ឈ្មួញ​លបលួច រំលោភបំពាន​ដី​ព្រ​ស​របស់​រដ្ឋ​យក​ធ្វើជា​កម្ម​សិទ្ធ​។​DSCN3156
​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៥ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ សហការ​ជា មួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ ចុះ​ឃាត់​គ្រឿងចក្រ ដែល​កំពុងតែ​ធ្វើ​សកម្មភាព ឈូសឆាយ​ដីព្រៃ​ដោយ​គ្មាន ច្បាប់​អនុញ្ញាតិ ស្ថិតនៅ​ចំនុច​អូ​អំបែង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ឈ្មួញ​ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១ ឈ្មោះ យ៉ុ​ក វង្ស ភេទ​ប្រុស ប្រព​ន្ឋ​ឈ្មោះ ឈួន ផាន ជា​ម្ចាស់​ដី ចំនែក​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ សួន ផា និង ពៅ​ថន តៃកុង​ឡាន ត្រូវបាន​ចាប់ខ្លួន​ម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី​នៅវេលា​ម៉ោង ១២.២០​នាទី ។​DSCN3155
​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ត្រូវបាន​បញ្ជារ​ឲ្យ​នាំ​រថយន្ត​បែន មួយគ្រឿង​ពាក់​ស្លាក​លេខ A3 -0504 ពណ៌​ខៀវ និង​គ្រឿងចក្រ​អា​ប៊ុល ដែលជា​កម្មសិទ្ធិ​របស់​លោក ឈួន ផាន រស់នៅ​ភូមិ​បាគង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង ត្រូវបាន​បញ្ជូន​មកកាន់ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ។​DSCN3143
​ពាក់​ព័​ន្ឋ​ទៅនឹង លោក តុង យី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង លោក​បាន​កំហោក​យ៉ាង​ចាស់ដៃ​មកវិញ​ថា ពាក់​ព័​ន្ឋ ទៅនឹង​ការចាប់​គ្រឿងចក្រ ម៉េច​លោក​ឯង​មិន​ទៅ​សួរ​លោក ព្រះរាជអាជ្ញា​ទៅ សម្រាប់​ស្ថាប័ន​ខ្ញុំ​បាន​សំអាង​ទៅលើ ផែនទី តែពិនិត្យ​មើលទៅ​ពុំមាន​ប៉ះពាល់​និង​គម្រប​ព្រៃឈើ គឺ​ខ្ញុំ​មិនមាន​ចំណាត់ការ​នោះទេ តែបើ​មានការ​ពាក់​ព័​ន្ឋ​ទៅ នឹង​គំ​ម្រ​ក​ព្រៃឈើ​ទើប​ស្ថាប័ន​ខ្ញុំ តែ​នេះ​ការ​ឲ្យ​ឈូស ឆាយដី ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ វា​ស្ថិតនៅលើ​អាជ្ញាធរ​ស្រុក សូមបញ្ជាក់​ផងដែរ​ថា សំដី​របស់លោក តុង យី បាន​និយាយ​មកកាន់ អ្នក​សារពត៌មាន ព្រៀបបាន​និង​ចងកំហឹង​១០ ជាតិ​ពីមុន​អញ្ចឹង ធ្វើ​ឲ្យ​មានការ​សង្ស័យថា ប្រហែលជា​មានការ​ប៉ះពាល់​លាភស្ការៈ​ទេ​ដឹង បានទេ​និយាយ​ដូច​ខឹងច្រឡោត​ម្លេះ ។​
​ដោយ ប៊ុន រដ្ឋាDSCN3141