​កីឡាបាលទាត់​ស៊ី​ហ្គេម លើក​ទី​២៨ ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​

0

ខេត្ត​ប៉ៃលិន​៖ ក្រុមយុវជន និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​ចំពោះ​កីឡា​ស៊ី​ហ្គេម លើក​ទី​២៨ ឆ្នាំ​២០១៥​នេះ ពិសេស​កីឡាបាល់ទាត់ ដែល​កម្ពុជា​យើង​មាន​កីឡាករ​ជើង​ខ្លាំង​ជាច្រើន​នាក់ ដោយ​ក្នុងនោះ​កីឡាករ​ជម្រើសជាតិ​U23 បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​ផ្នែក​កីឡាបាលទាត់ ។ ជាក់ស្តែង​នា​រាត្រី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ក្រោម​ជំនោរ​ខ្យល់​បក់​ដ៏​ត្រជាក់ លើ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន មាន​យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​អង្គុយ​ទស្សនា​មើល​ការ​ប្រ​កូត​បាលទាត់​រវាង កម្ពុជា និង មី​យ៉ាន់​មា ,​ហើយ​ពួកគេ​ទាំងនោះ​បាន​សា​រទ​នូវ​ជោគជ័យ ដែល​កម្ពុជា​ទ​ទូល​បាន​លើ​ដៃគូរ​ផងដែរ ។​លោក រិ​ន វាសនា រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ដែល​បានមក​ទស្សនាការ​ប្រ​កូត​កីឡាបាលទាត់ លើ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន

?????????????
?????????????

បាន​រៀបរាប់​ប្រាប់ថា​៖ សព្វថ្ងៃនេះ ប្រទេសជាតិ​មានការ​រីកចំរើន​ច្រើន​គួរ​ឲ្យ​គាត់​សំគាល់ ពិសេស​ផ្នែក​កីឡា មិន​ថា​កីឡាប្រដាល់ កីឡាបាលទាត់ ឬ​វាយ​ស៊ី គឺ​កម្ពុជា​យើង​មាន​កីឡាករ​ជើង​ខ្លាំង​ជាច្រើន ហើយ​កីឡា​ទាំងនេះ​តែងតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានឈ្មោះ​បោះ​សំលេង​លើ​ឆាក់​អន្តរជាតិ​ផងដែរ ។ លោក​បន្តថា​៖ ក្នុង​ការដែល​លោក​មក​ទស្សនា​នា​រាត្រី​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​កីឡាករ​បាលទាត់​ខែ្មរ​យើង​ទ​ទូល​បាន​ជោគជ័យ បើទោះបី​លោក​មិនបាន​ទៅ​មើល​ការ​ប្រ​កូត​ផ្ទាល់​ក៏ដោយ ។​​ចំណែក​លោក យ៉េត ម៉ាប់ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ដែល​បានមក​ទស្សនាការ​ប្រ​កូត​កីឡាបាលទាត់ លើ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​នេះ បាន​ឲ្យ​ដឹងថា​៖​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​U23 ពិតជា​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង ហើយ​នៅឯ​ភូមិ​របស់លោក មិន​ថា​ផ្ទះ​មួយណា​នោះទេ ឲ្យ​តែ​ដល់​ម៉ោង​ការផ្សាយ​កីឡាបាលទាត់​នេះ តែងតែ​រង​ចំ​អង្គុយ​មើល ស្ទើរ​ភ្លេច​បាយ​ភ្លេច​ទឹក ធ្វើ​គឺ​ដើម្បី​លើកទឹកចិត្ត​កីឡាករ​កម្ពុជា​យើង ។ លោក​បន្តទៀតថា​៖ ហើយ​នៅ​រាត្រី​នេះដែរ​គឺជា​ការ​ប្រ​កូត​រវាង​កីឡាករ​កម្ពុជា ជាមួយ​កីឡាករ​ប្រទេស​មី​យ៉ាន់​មា (​ភូមា​) ពិតជា​ធ្វើ​ឲ្យ​អ្នកទស្សនា​មានការ​ចាប់​អារ​ម្ម​ណ៏​ច្រើន​ផងដែរ ។​មន្ត្រី​សាលាខេត្ត​ប៉ៃលិន ម្នាក់​បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី ថា​៖ ការដាក់​បញ្ចាំ​ស្លាយ​ពាក់ព័ន្ធ​និង​កីឡាបាលទាត់​នេះ គឺ​ដើម្បី​លើកស្ទួយ​កីឡា​

?????????????
?????????????
?????????????
?????????????

download (1)កម្ពុជា​យើង និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ពិសេស​ក្រុមយុវជន ត្រួវ​មានការ​ចាប់​អារ​ម្ម​ណ៏​ចំពោះ​កីឡា​នេះ ,​ហើយ​ម្យ៉ាងវិញទៀត​នោះ គឺ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បាល់ទាត់​កម្ពុ​ជា ដែលមាន​អាយុ​ក្រោម ២៣​ឆ្នាំ (U23) របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។ លោក​ក៏​សំណូមពរ​ធ្វើយ៉ាងណា​ចូលរួម​ទស្សនា​ទាំងអស់គ្នា គឺ​ដើម្បី​លើកទឹកចិត្ត​កីឡាករ​កម្ពុជា​យើង ហើយ​កីឡាករ​កម្ពុជា​យើង​ទាំងនេះ ក៏​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ចាប់​អារ​ម្ម​ណ៏​ផងដែរ ៕ ប៊ុន​​ វាសនាdownload (2)