​អាជ្ញាធរ​កងកម្លាំង​គ្រប់​ស្រុក​ក្រុង​ចូល​រូ​ម​គោរព​វិ​ញ្ញា​ក្ខ័​ន្ធ​សម្តេច​អគ្គ​មហាពោធិ​សាល​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា ស៊ីម ៩២២​នាក់​

0

​កំពង់ធំៈ សម្តេច​អគ្គ​មហាពោធិ​សាលា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា ស៊ី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អ្នកនយោបាយ​វ័យ​ចំណាស់ លេចធ្លោ​មួយ​នៅ​កម្ពុជា ត្រូវបាន​មរណៈភាព​កាលពី​ថ្ងៃទី​៩ ខែ មិថុនា ឆ្នាំ ២០១៥ ដោយ​រោគ​គា​រពាធ និង​បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​គោរព​រាប់អាន និង​មាន ការសោកស្តាយ​នូវ​វីរៈបុរស ដ៍​ឆ្នើម​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ធ្លាប់មាន​ស្នារ​ដៃ​រំដោះជាតិ​មាតុភូមិ ឲ្យ​ផុតពី គុគ​អត់​ជញ្ជាំង ។​IMG_7601

​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ មកពី​បណ្តា​ឃុំ សង្កាត់ ស្រុក​ក្រុង បាន​អញ្ជើញ​មក​ចូល រួម​គោរព​វិញ្ញាណ​ក្ខ​ន្ទ សម្តេច​អគ្គ​មហាពោធិ​សាលា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា ស៊ី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល សម្តេច​បាន​លា​កូនចៅ​ទៅកាន់​ឋាន​ផុត​ទុក្ខ ធ្វើអោយ​មានការ​អាឡោះអាល័យ សោកស្តាយ​នូវ​គុណ​ន​បការៈ ដែល​សម្តេច​បាន​សាង​មក និង​រក​សុខសន្តិភាព បាន​យ៉ាង​ពេញលេញ​ជូន​ប្រជារាស្ត្រ​ខ្មែរ ដោយ​ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ទ​នេះ ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៥ នៅ​ស្នាក់ការ​គណៈបក្ស​ខេត្តកំពង់ធំ ដែលមាន​ការចូលរួម ចំនួន ៩២២​នាក់ ។​IMG_7618 (1)​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ដែល​ប្រារព្វ​ឡើង​យ៉ាង​អ​ធឹ​ក​អ​ធ័​ម ត្រូវបាន​ចូលរួម ពី​សំណាក់ ឯកឧត្តម​ឈុន ឈន់ ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​អភិបាលរង ដោយ​មានការ​សូទ្រ​មន្ត​បាង​ស្កូ​ល ឧ​ទ្ធិ​ស​កុសល់ផល​បុណ្យ ជូន​ដល់​ដួងព្រលឹង​សម្តេច​ទៅកាន់​ឋាន​សុខ​គតិ​ភព តែ​កេរ្តិ៍ឈ្មោះ វីរៈភាព​របស់​សម្តេច សមិទ្ធិផល​កេរតំណែល និង​អនុស្សាវរីយ៍​ប្រកបដោយ ស្នាមញញឹម បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា នឹករលឹក​ដល់​សម្តេច​ដោយ មិនអាច​បំភ្លេចបាន ជាក់ស្តែង​នៅក្នុង​ខេត្តកំពង់ធំ សម្តេច​បាន​បន្សល់ទុក​កេរ​មរតក សំខាន់ៗ​ជាច្រើន ដូចជា​វី​ទ្យា​ល័យ ជាស៊ីម កំពង់ថ្ម វិទ្យាល័យ​ជា ស៊ីម​ប្រឡាយ និង​បាន​ដាំ​កូនឈើ​ជាច្រើន​នៅក្នុង​បរិវេណ​ប្រាសាទសំបូរព្រៃគុក ដើម្បី​ឲ្យ កូនចៅ​ជំនាន់​ក្រោយ​ថែរក្សា ដូច្នេះ​សូម​វិ​ញ្ញា​ក្ខ័​ន្ធ​របស់​សម្តេច បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព ។​
​ដោយ ប៊ុន រដ្ឋាIMG_7611 IMG_7608 IMG_7603 IMG_7601 IMG_7600