ប្រតិបត្តិការ ស្រាវជ្រាវ​ពី​ការ​លិច​នាវា កូរ៉េខាងត្បូង ត្រូវការ​រយៈពេល​យូរ​

ក្នុង​ប្រតិបត្តិការ ជួយ​សង្គ្រោះ​ជនរងគ្រោះ ក្នុង​គ្រោះថ្នាក់​លិច​នាវា របស់​ប្រទេស កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ អាច​នឹង​ត្រូវការ​រយៈ​ពេល​ពីរ​ខែ​បន្ថែមទៀត​។ យោងតាម​ទីភ្នាក់ងារព័​ត៌​ចិន ស៊ិនហួ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ថា ចំនួន​អ្នក​ស្លាប់​ដោយសារ លិច​នាវា​ដឹក​

អ្នកដំណើរ បាន​កើនឡើង​៤៩ និង​១៧៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​២៥៣​នាក់​ផ្សេង​ទៀត កំពុង​បាប់​ខ្លួន​នៅឡើយ​។​
​ភ្នាក់ងារ​សារព័ត៌មាន BBC ចុះ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១១៤​នេះ​បានឲ្យដឹងថា ក្រុម​អ្នក​មុជទឹក​កំពុង​ប្រឹងប្រែង ទប់ទល់​នឹង​ស្ថានភាព អាកាសធាតុ​មិន​អំណោយផល ដែល​ពិបាក​ក្នុង​ការស្វែងរក​អ្នក​បាត់​ខ្លួន ដែល​មាន​រហូត ដល់​២៦៩​នាក់ និង​មនុស្ស​៣៣​នាក់​ស្លាប់ ដោយឡែក​មនុស្ស​ចំនួន​១៧៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​។​
​ក្នុង​ពេល​នេះ ក្រុម​សាច់ញាតិ កំពុង​ចាប់ផ្តើម​ផ្តល់​ការធ្វើ​តេស​ន៍រក DNA ដើម្បី​ងាយស្រួល​ក្នុង​ការកំណត់ អត្តសញ្ញាណ​អ្នកស្លាប់​។ គួរបញ្ជាក់​ថា លោក Lee Joon-seok ជា​អ្នក​បើក​នាវា​វ័យ​៦៩​ឆ្នាំ និង​បុគ្គលិក​ពីររូប ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​។​
​លោក Lee បាន​និយាយថា លោក​ព្យាយាម​ពន្យា​ពេល​មិន ឲ្យ​មនុស្ស​ចលាចល​ភៀសខ្លួន​ចេញពី​នាវា ដោយ បារម្ភ​ខ្លាច​ពួកគេ​ត្រូវ​អណ្តែត​តាម​ទឹក​ទៅ​កាន់តែ​ឆ្ងាយ​។​
​លោក​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​មួយចំនួន​ក្នុងនោះ​រួមមាន​ទាំង កង្វះ​នូវ​ភាព​ប្រុងប្រយ័ត្ន ក្នុង​ការបំពេញ ការងារ និង​ការបំពាន​លើ​ច្បាប់​ដែនសមុទ្រ​។​
​បន្ទាប់​ពី​ការសាកសួរ​ទាក់ទង​នឹង​ប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្ស ថា​តើ​វា​ត្រូវការ​រយៈពេល​ប៉ុន្មាន​លោក Shin Won-Nam ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ការសង្គ្រោះ​បន្ទាន់ បាន​ប្រាប់ថា វា​អាច​ត្រូវការ​រយៈពេល​ត្រឹម ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​។​
​លោក​បន្តថា ក្រុមការងារ​មិន​អាច​សន្និដ្ឋាន​បាន​ច្បាស់លាស់​ឡើយ​ទាក់ទង​នឹង​បញ្ហា​នេះ​។ ប៉ុន្តែ​យោងតាម​អ្នកជំនាញ​បានឲ្យដឹងថា ការងារ​សង្គ្រោះ​នេះ អាច​ត្រូវការ​រយៈពេល​យ៉ាងហោចណាស់ មួយ ឬ​ពីរ​ខែ​បន្ថែមទៀត​៕​

South Korea ferry sinking