ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​ការងារ​ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​តាមរបៀប​មេខ្លា​

0

​បន្ទាយ​មាន​ជ័​យៈ តំណែង​ប្រ​ធា​មន្ទីរ​ការងារ​ខេត្តបន្ទាយមានជ័យ លោក លឹម សុ​ថេត ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​ដាក់ជំនួស​ប្រធាន​មន្ទីរ​ថ្មី​ដែលជា​អនុប្រធាន​នៃ​មន្ទីរ​ន​នេះ​តែម្តង​។​
ពី​ធី​ផ្លាស់ប្តូរ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២ មិថុនា ២០១៥ ក្រោយ​អធិបតីភាព​ឯកឧត្តម បណ្ឌិត អិ​ុ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​។​
​លោក លឹម សុ​ថេត ប្រ​ធា​មន្ទីរ​ការងារ​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ចេញពី​តំណែង បានលើកឡើង​ពី​ស្ថានភាព​ការងារ​នៅក្នុង​មន្ទីរ​កន្លងមក​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​គឺ​លោក​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​ដោយ​ដឹកនាំ​ដោយ​ធ្វើការ​អ្វីមួយ​ពិភាក្សាគ្នា​និង​ដេក​នាំ​តាមរបៀប​មេខ្លា​គឺ​រក​ចំណី​អោយ​កូន​សី​ុ​មិន​ដណ្តើម​ចំណី​ពី​កូន​ទ្បើ​យ​។​លោក​ក៍​បានបង្ហាញ​ពី​ការខិតខំ​របស់លោក​ជា​ប្រធាន​មន្ទីរ​គឺ​តាំងពី​មិនទាន់មាន​មន្ទីរ​ទៅ​ជួល​អាគារ​គេ​ធ្វើការ​និង​ខ្វះ​មន្ត្រី​ខ្វះ​សំភា​រះ​រហូត​មាន​អាគារ​ខ្លួនឯង​និង​មានការ​រីកចំរើន​គ្រប់​វិស័យ​។​IMG_5559
លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​លើកទ្បើង​កោតសរសើរ​ដល់​លោក លឹម សុ​ថេត ដែល​បាន​ដឹកនាំ​ការងារ​ធ្វើអោយ​មន្ទីរ​ការងារ​មាន​ភាព​រី​ចំរើន​យ៉ាង​ឆាប់​ជាពិសេស​គឺ​ការខិតខំ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ដល់​ប្រជាពលរដ្ឋ​មាន​ជំនាញ​និង​ការងារ​ធ្វើ​និង​ការដឹក​នាំអោយ​មានការ​សាមគ្គីភាព​ផ្ទៃក្នុង​បាន​យ៉ាង​ល្អ​។​IMG_5549
លោក​ក៍បាន​ផ្តាំផ្ញើរ​ដល់​ប្រធាន​មន្ទីរ​ថ្មី​គឺ​លោក រស់ សា​រុំ​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​អោយបាន​សម្រេច​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោន​របស់​រដ្ឋាភិបាល​ដំណាក់​ការ​ទី​3​។​បន្ត​ពង្រឹង​នូវ​កិច្ចសហការ​អោយបាន​កា​ន់​តែ​ល្អ​។​
លោក លឹម សុ​ថេត ត្រូវបាន​សម្រួល​ភារកិច្ច​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្តបន្ទាយមានជ័យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង​ការងារ​ដោយ​ដាក់ លោក រស់ សា​រុំ ពី​អនុប្រធាន​មន្ទី​ការងារ​ខេត្តបន្ទាយមានជ័យ​ទៅជា​ប្រធាន​មន្ទីរ​វិញ​៕IMG_5556