វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី២សំរាប់៣ឃុំផ្តោតសំខាន់បញ្ហាភ្លើងអគ្គីសនី

0

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៥នៅវត្តតាហី ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី២សំរាប់៣សង្កាត់ ១កំពង់ស្វាយ ២សង្កាត់image (4)ព្រះពន្លា ៣សង្កាត់ម្កាក់ សំរាប់ក្រុងសិរីសោភ័ណ។ពិធីផ្សព្វផ្សាយនេះមានការចូលរួមលោកស្រី ចាន់ថេង អភិបាលក្រុងសិរីសោភ័ណ លោកជាមសុក ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោកចៅសង្កាត់ និងប្រជាពលរដ្ឋដែលមានកង្វល់ប្រហែល២០០នាក់បានចូលរួមស្តាប់ផងដែរ។លោកស្រីចាន់ថេងបានមានប្រសាសន៍ថាវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងនេះមានគោងបំណងធ្វើការកែលំអនូវប្រពន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានាដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឈតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងការជំរុញកិច្ចអភិវឌ្ឈសេដ្ឋកិច្ចនិងសង្គមកិច្ចនៅតាមមូលដ្ឋានដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានជាដើម។លោកស្រីចាន់ថេងបានបន្តថាក្នុងវេទការនេះដែលោកស្រីចង់ឲ្យប្រជាពលរដ្ឋបានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតំរូវការដាក់ជូនអង្គវេទិការ ដើម្បីពិភាគ្សា និងដោះស្រាយ ជាimage (1)លទ្ធផល និងពិគ្រោះយោបល់ជាដើម។លោកស្រីចាន់ថេងបានបន្តទៀតថាលោកស្រីចង់ឲ្យប្រជាពលរដ្ឋលើករាល់បញ្ហាដូចជា វិស័យកសកម្ម ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ កង្វល់អំពីបញហាអគ្គីសនី ការងារអភិវឌ្ឈឃុំ សង្កាត់ ការងារសង្គមកិច្ច និងការអប់រំនិងសាសនា ការងារវិចិត្រសិល្បះនិងសុខាភិបាលជាដើម។លោកតំសុភាពរស់នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបាននិយាយក្នុងវេតិការសាធារណះនោះថាប្រជាពលរដ្ឋនៅភូមិឈូកមានការថ្នាំងថ្នាក់និងមន្ត្រីអគ្គីសនីយ៉ាងខ្លាំងគាត់បាននិយាយថាបុគ្គលឹកអគ្គីសនីយកវិកយ័បត្រយកមកឲ្យក្នុងភូមិរបស់គាត់ខែមុនៗបង់លើសថ្ងៃបន្តិចបន្ទួចក៏បុគ្គលឹកភ្លើងអគ្គីសនីមិនបាបផ្តាច់អ្វីនោះឡើយស្រាប់តែចូលខែនោះបុគ្គលឹកអគ្គីសនីទៅធ្វើការគំរាមដល់ភូមិរបស់គាត់ថាបើប្រជាពលរដ្ឋណាមិនបានយកលុយទៅបង់ឲ្យទាន់ពេលវេលានោះទេimage (2)ត្រូវផ្តាច់ភ្លើងចោលហើយបើបងប្អូនណាចង់ដាក់ក៏បានមិនចង់ដាក់ក៏បានមិនអង្វរហើយប្រជាពលរដ្ឋក្នុងភូមិឈូកនោះសព្វថ្ងៃពុំមានបង្គោលភ្លើងអូសទៅដល់ភូមិនោះទេប្រជាពលរដ្ឋនាំគ្នាដាក់បង្គោលឬស្សីសព្វថ្ងៃបាក់បណ្តើៗហើយនេះជាសំដីរបស់លោកតំសុភាពចំណែកប្រជាពលរដ្ឋម្នាក់ទៀតបានលើកឡើងថាប្រជាពលរដ្ឋនៅក្នុងសហគម៍នាំគ្នាចូលលុយធ្វើផ្លូវបានជាច្រើនគឡូម៉ែត្រតែគ្មានប្រពន្ធលូគាត់បានសំណូមពរឲ្យលោកស្រីអភិបាលក្រុងជួយនិងប្រជាពលរដ្ឋនៅភូមិ៤សំណូមពរឲ្យលោកស្រីអភិបាលក្រុងជួយដាក់បង្គោលភ្លើងឲ្យបានដល់ផ្ទះគាត់ព្រោះសព្វថ្ងៃដាក់តែបង្គោលឬស្សវាគ្មានគុណភាពអាចប្រឈមនិងបញ្ហាគ្រោះថ្នាក់នៅថ្ងៃខាងមុខហើយជួយធ្វើផ្លូវមួយខ្សែនៅភូមិនេះផងព្រោះសព្វថ្ងៃមានភក់ជាំពេញតែថ្នាល់បណ្តាលឲ្យប្រជាពលរដ្ឋនៅទីនោះពីបាកក្នុងការធ្វើដំណើយ៉ាងខ្លាំង៕image (4) image (3)