ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

0

​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៣​ម្នាក់នេះ​បច្ចុប្បន្ន​រស់នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប​ផង​នោះ ។​

ក៏ដូចជា​ដោយបាន​ការសហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ សង្កាត់​ស្លក្រាម និង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កម្លាំង​សម​ត្ថិ​កិច្ច​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៤​កន្លងទៅនេះ​រួច​យកមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។​

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ចំពោះ​ករណី​ខាងលើ​លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដើម្បី​អនុវត្ត​ឲ្យ​ខាន​តែ​បាន​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាក់ស្តែង​នៅ​ថ្ងៃកើតហេតុ​ខាងលើ សមត្ថកិច្ច​យើង​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​ក៏ដូចជា​ធ្វើការ​ឆែកឆេរ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​នៅត្រង់ចំណុច​ក្នុងផ្ទះ​និង​បន្ទប់​ជួល​របស់​ជនសង្ស័យ​

នៅក្នុង​សង្កាត់​ទាំងបី​រួមមាន​សង្កាត់​ស្វាយដង្គំ សង្កាត់​ស្លក្រាម និង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដោយ​កម្លាំង​សម​ត្ថិ​កិច្ច បាន​រកឃើញ​នៅ​វត្ថុតាង​មួយចំនួន​រួមមាន​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ ម៉ា​ទឹកកក ចំនួន ៩ កញ្ចប់ ស្មើ​និង ១០,៣ ក្រាម សម្ភារ​:​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង សម្ភារ​:​សម្រាប់​វេច​ក្ចប់​គ្រឿងញៀន​

មួយចំនួនទៀត​ផងដែរ​។ លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ អត្ថបទ ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ​Image1 Image2 Image3