បញ្ចុះបឋមសិលាគម្រោងសាងសង់ផ្សារមង្គលបូរីថ្មីដែលមានផ្ទៃដីសាងសង់មានទំហំ១៥.២៧១មែត្រត្រឡាក្នុងស្រុកមង្គលបូរី

0

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៥នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានរៀបបញ្ចុះបឋបសិលាបុកគ្រិះសាងសង់ផ្សារមង្គលបូរីថ្មីដែលមានទំហំផ្ទៃដី១៥.២៧១មែត្រក្រឡានិងចាប់ផ្តើមសាងសង់នៅថ្ងៃខាងមុខនេះ។image (1)ការបុកគ្រិះសាងសង់ផ្សារមង្គលបូរីថ្មីនេះមានការចូលរួម លោកលាបម៉ានប្រធានផ្សារមង្គលបូរីថ្មីនិងលោកស្រីលាបសីុញយីតំណាងផ្សារមង្គលបូរីថ្មី លោកឡុងពុនអភិបាលស្រុកមង្គលបូរី ប្រជាពលរដ្ឋនិងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។លោកលាបម៉ានបាននិយាយក្នុងពីធីបញ្ចុះបឋមសិលានោះថាការបុកគ្រិះបញ្ចុះបឋមសិលាសាងសង់ផ្សារមង្គលបូរីថ្មីនេះគឺមានទំហ៊ុំផ្ទៃ១៥.២៧១ម៉ែត្រក្រឡាតាមលិខិតអនុញ្ញាត្តិបំបែកក្បាលដីលេខ៤៧៤ ខ ប ជ ចេញថ្ងៃទី២២ខែហីហាឆ្នាំ២០១៤ដែលមានដីល្វេងសរុបចំនួន៧៤ល្វេង មានស្តង់សរុបចំនួន៤៨ស្តង មានតូបនៅក្នុងផ្សារសរុប១៦៨តូបនិងតូបបន្លែត្រីសាត់សរុបមានចំនួន៧២តូប។លោកលាបម៉ានបានបន្តទៀតថាផ្សារមង្គលបូរីថ្មីនេះចាប់ផ្តើមចាក់ដីបំពេញចាប់ពីថ្ងៃទី១ខែមិនាឆ្នាំ២០១៥និងសាងសង់បញ្ចប់ជាសា្ថពរនៅខែមិនាឆ្នាំ២០១៦ខាងមុខនេះដែលគ្រោងចំណាយអស់ទឹកប្រាក់៨៩០.៨០០ដុល្លា។លោកបានបន្តទៀតថាផ្សារមង្គលបូរីថ្មីនេះមានដីទីទួលខ្ពស់មិនលិចទឹកនិងជាផ្សារធំដំបូងគេនៅចំកណ្តាលបេះដូងនៃទីរួមស្រុកimageមង្គលបូរីតែម្តងដែលគ្រោងដែកផ្សារធំសាងសង់ដោយក្រុមហ៊ុន ដែកហ្វូសីុននិងក្រុមហ៊ុន ភី វី ខេ អិុន វេសមិុន ដែលធ្វើឲ្យមានបរិយាកាសល្អនិងមានទីធ្លាធំទូលាយ មានអនាម័យ បរិស្ថានល្អនិងមានផ្លូវបេតុងចេញចូលខ្វាត់ខ្វែងនិងមានលូបង្ហូរទឹក មានចំណតរថយន្តងាយស្រួលដល់អាជីវករលក់ដូរក៏ងាយផងដែរ។លោកឡុងពុនក៏បាននិយាយដែរថាផ្សារមង្គលបូរីថ្មីនេះសាងសង់ឡើងតាមបទដ្ឋានបច្ចេកទេសខ្ពស់មានគុណភាពល្អហើយមានសោភ័ណភាពអាចទាក់ទាញអាជីវករ ភ្ញៀវជាតិនិងភ្ញៀវអន្តជាតិចាប់អារម្មរណ៍ចេញចូលធ្វើចរាចណ៍ទំនិញនិងទំនិញក្នុងស្រុកក៏ដូចជាទំនិញនាំចូលពីប្រទេសជិតខាងបានយ៉ាងល្អប្រសើរដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរីទាំងមូលនេះ។នៅចុងបញ្ចប់បញ្ចុះបឋមសិលាកសាងផ្សារមង្គលបូរីនេះលោកប្រធានផ្សារបានចែកអង្រឹងដល់អ្នកបានមកចូលក្នុងម្នាក់អង្រឹងមួយសរុបមានអង្រឹងចំនួន៣០០អង្រឹងផងដែរ។image (2)