គ្រោះថ្នាក់​ចរ​ចរណ៍​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​ខែឧសភា​ដល់​ដល់​ខែមិថុនា​មាន​១៨​លើក​និង​៣២​ករណី​របួសធ្ងន់​១៧​នាក់​របួសស្រាល​១​នាក់​

0

​ខេត្តបន្ទាយមានជ័យ​បើតាម​របាយការណ៍រ​បស់​លោក​វ​រះ​សេនីយ៍​ទោ​សន​គីម​សួ​គ៍​នាយការិយាល័យ​ផ្នែក​ចរាចរណ៍​បាន​ឲ្យ​ដឹងថា​ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​​ខែឧសភា​ដល់​ខែមិថុនា​មាន​១៨​លើក​និង​៣២​ករណី​មនុស្ស​របួសធ្ងន់​១៧​នាក់​image (2)និង​របួសស្រាល​១​នាក់​។​កម្លាំង​នគ​បាល​ចរាចរណ៍​ជើងគោក បាន​មាន​វិធានការ​អនុវត្តន៍​៥​ចំណុច ទៅលើ​អ្នកបើកបរ​រថយន្ត​។​លោក សួន នី​ប៉ូ នាយផ្នែក​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា​រយៈពេល​២​ខែ នៃ​ឆ្នាំ​២០១៥​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៨​ករណី​ក្នុងនោះ​មាន​ក្រុង​សិរីសោភ័ណ ៨​ករណី ស្រុក​ព្រះនេត្រព្រះ​៣​ករណី ស្រុក​មង្គល​បូរី​មាន​៤​ករណី​ស្រុក​ភ្នំស្រុក​មាន​១​ករណី​និង​ស្រុក​ស្វាយចេក​មាន​២​ករណី​។​ដោយឡែក​លោក គី មករា នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​វិញ បាន​ថ្លែងថា ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ឥតឈប់ឈរ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់​ខែម​ស្នងការ​នគរបាល​ខេត្ត បានដាក់​បទបញ្ជា និង​ជំរុញ​ច្បាប់​ចរាចរណ៍​ជើងគោក​៥​ចំណុច​ដើម្បី​យកមកអនុវត្ត​ឲ្យ​បាន​យ៉ាងហោចណាស់​៧​ថ្ងៃ​ម្តង​ចុះ​ប្រ​ត្តិ​ប​ត្ត​ការចាប់​រថយន្ត​ដឹក​សំពីងសំពោង រថយន្ត​គ្មាន​បំពាក់​ស្លាក​លេខ អ្នកបើកបរ​ផឹក​គ្រឿង​ស្រវឹង អ្នកបើក​ម៉ូតូ​ពុំមាន​ពាក់មួក​សុ​វត្តិភាព​ពិសេសimage​រថយន្ត​ម៉ែន​ដឹក​ដី​បើក​ក្នុង​ទីប្រជុំជន​លឿន​ដាក់​អាចម៍ដី​កំពង់​ធ្លាក់​រាយប៉ាយ​ពេញ​ថ្នល់ជាតិ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​អ្នកធ្វើដំណើរ​តាម​ថ្នល់ជាតិ​ស្លាប់​មនុស្ស​ជា​ញឹកញាប់​យកមក​អប់រំ​និង​ធ្វើកា​េ​ណែនាំ​និង​ធ្វើការ​ផាក​វិន័យ​ទៀតផង​។​គួរ​បញ្ជាក់ថា​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​តែងតែបាន​រកឃើញ​រថ​យន្ត​ទាំង​រថយន្ត​ឈ្មួ​ល និង​រថយន្ត​ឯកជន​ភាគច្រើន គឺ​ខ្វះ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឈៀក​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​ហ្វ្រាំង កង់ គ្មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ បើកបរ​គ្មាន​ប​ណ្ណ័​បើកបរ​។ ពិសេស​ពួកគេ​បើក​លឿន​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នោះ​គឺ​ក្រុមស្ទាវ​បើករថយន្ត​ដឹក​បន្លែ ផ្លែឈើ ទំនិញគេចពន្ធ ពី​ជាយដែន​យកទៅ​តាម​ខេត្ត មិន​ដែលមាន​ស្លាក​លេខ​ទេ អាង​តែ​បុក​គេ​ស្លាប់ គឺ​ទុក​រថយន្ត​ចោល រួច​រត់គេចខ្លួន​តែម្តង​តែបើ​ទោះបីជា​បែបនេះ​ក៏ដោយ​សមត្ថកិច្ច​ក៏មាន​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ជន​ទាំងនោះ​ផងដែរ​៕image (1)