ឃាត់ខ្លួន​យុ​ជន​អាយុ​15​ឆ្នាំ​ជួញដូរ​គ្រឿងញៀន​មួយថង់​តូច​

0

​បន្ទាយមានជ័យ​:​យុវជន​អាយុ​15​ឆ្នាំមា្ន​ក់​ជួញដូរ​គ្រឿងញៀន​មួយថង់​តូច​ត្រូវបាន​កំលាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​25​មិថុនា​2015​។​លោក អនុ​សេនីយ៍ ឯក ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រា​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា​យុវជន​សង្ស័យ​មានឈ្មោះ​សេង លី​ចេង ប្រុស អាយុ 15​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​24 ខែ មិថុនា ឆ្នាំ 2015 នៅ​ចំណុច​តូប​ផ្សារ​អគ្គ ស្ថិតនៅ​ភូមិ បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​​ដោយ ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន​1​ថង់​កិប ទម្ងន់ 2,59​ក្រាម ទូរស័ព្ទដៃ​ចំនួន​2​គ្រឿង ខ្សែក លោហធាតុ​ពណ៌​លឿង​ចំនួន​1​ខ្សែ​និង ខ្សែដៃ លោហធាតុ​ពណ៌​លឿង​ចំនួន​1​ខ្សែ ។​
តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​រកស៊ី​គ្រឿងញៀន​ជាមួយ​ឈ្មោះ​ជុំ លី​ម៉េង បាន​រយៈពេល​3​ខែ​មកហើយៗ​ធ្លាប់​ទិញ​គ្រឿងញៀន​(​ទឹកកក​)​បាន​ចំនួន​ជាង​30​ដង​ពី​ឈ្មោះ លី​ម៉េង ក្នុង​1​ដង​អស់ប្រាក់ 3000​បាត​(​បី​ពាន់​បាត​) ហើយ​យកមក​លក់បាន​4000​បាត​។​បច្ចុប្បន្ន​សមត្ថកិច្ច អ ហ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​។​ចំនែក ឈ្មោះ ជុំ លី​ម៉េង សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្តទៀត​៕1 IMG-20150625-WA0002