​ផឹកស៊ី​ស្រវឹង​ក្លែមសម្តី​ស្ទុះ​ទាញ​ដប​ស្រា​សំពង​ក្បាល​មិត្ត​ភ​ក្ត័​បែក​ហូរឈាម​ជាប់អន្ទាក់​សមត្ថកិច្ច​

0

​ក្រុង​ប៉ោយប៉ែត​៖ កាលពី​យប់​ថ្ងៃទី​១៣​មេសា​ឆ្នាំ​២០១៤​នៅ​ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ​មានការ​ផឹកស៊ី​មួយ​វង់​បាន​កើតឡើង​ដើម្បី​អបអរសាទរ​ការយាង​មកដល់​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាង​គោរ​គ​ទេវី នៅក្នុង​ពិធី​នោះ​មានការ​រាំច្រៀង​សប្បាយ​បែប​លក្ខណ​គ្រួសារ​តូច​ល្មម ។​ប៉ុន្តែ​ជា​អកុសល​ក្រុម​អ្នកផឹកស៊ី​នោះបាន​ផ្ទុះ​ជម្លោះ​គ្នា​ផ្តើមចេញពី​ភាគី​គួប​ក្ខ​ដិ​បក្ខ​ក្នុង​វង់​ផឹកស៊ី​ខាងលើ ហើយ​បាន​បាន​បង្កឡើង​ដោយ ឈ្មោះ​ពាង ម៉ិ​ក ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​លំនៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​និង​ក្រុង​ប៉ោយប៉ែត បាន​ស្ទុះ​យក​ដប​ស្រា​ទៅ​វាយ​សំពង​លើ​ជនរងគ្រោះ​ឈ្មោះ​ពី​ចាន់ ថន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​លំនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​បណ្តាល​ឲ្យ​បែកក្បាល​កន្លែង បន្ទាប់ពី​បាន​វាយ​លើ​ជនរងគ្រោះ​ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ចូលទៅក្នុង​ដី​ថៃ ។​

ចំណែក​ជង​គ្រោះ​ត្រូវបាន​សាច់​ញា​តិ្ត​ដឹក​យកទៅ​សង្គ្រោះ​នៅ​ក្លិ​និក​ឯកជន​នៅក្នុង​ក្រុង​ប៉ោយប៉ែត លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៤​មេសា​២០១៤​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រកមុខ​ជនដៃដល់​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ភ្លាម​លោក វរ​សេនី​យ៏​ទោ ហម ម៉ុ​ត មេបញ្ជាការ​បានដាក់​ក​ម្លាំ​ង​តាម​ទិសដៅ​ឈរជើង រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ផ្សារ​រ៉ា កាលពី​ព្រឹក​ថ្ងៃទី​១៩​មេសា​ឆ្នាំ​២០១៤ ។​ ​

លោក​វរ​សេនី​យ៏ ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​៖ យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ពាង ម៉ិ​ក បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​៖​ខ្លួនគេ​ពិតជា​បាន​ប្រព្រឹត្ត​ហិង្សា​មកលើ​ជនរងគ្រោះ​មែន​គឺ​បាន​យក​ដប​ស្រា​វាយ​ក្បាល​ជនរងគ្រោះ​៕

លោក ហម ម៉ុ​ត បាន​ឲ្យ​ដឹង​ទៀតថា​៖ នៅ​ព្រឹក​មិញ​នេះ​បន្ទាប់ពី​លោក បាន​សាកសួរ​ចម្លើយ​រួច​លោក​នឹង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅកាន់​ទីបញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​នៃ​ច្បាប់ ។ ​ពាក់​ព​ន្ធ័​និង​ករណី​បង្ក​ហិង្សា​ខាងលើ​នេះដែរ ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាន​លើកឡើងថា​៖​មូលហេតុ​ដែល​អ្នក​ទាំង​ពីរ​ផ្ទុះ​ហឹ​ង្សា​ដាក់គ្នា​នោះ​គឺ​បណ្តាលមកពី​សេព​គ្រឿង​ស្រវឹង​ច្រើនពេក ប្រជាពលរដ្ឋ​ខាងលើ​បាន​បន្តទៀតថា​៖

រាជរដ្ឋាភិបាល​មិនគួរ​ធើ្វ​ការចាក់ផ្សាយ​គ្រឿង​ស្រវឹង​ច្រើនពេក​ទេ នៅតាម​កញ្ចក់​ទូរ​ទស្ស​ន៏ ព្រោះ​គ្រឿង​ស្រវឹង​នេះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកទទួល​ទាន​ផង និង​បង្ក​ឲ្យ​កើត​ទៅជា​ហឹ​ង្សា​ក្នុងសង្គម​គ្រួសារ​ផង​ក៏មាន ជាក់ស្តែង​ជនសង្ស័យ​ខាងលើ​នឹង​ជាប់​ពាក់​ព​ន្ធ័​ពីបទ​ចោទ​(​ប្រើ​ហឹ​ង្សា​ដោយ​ស្ថានទោស​ទម្ងន់​)​ជាក់​ជាមិនខាន ។​ដោយ ជូ​ប​ប្រហារ​៖ រូបភាព​ជនសង្ស័យ​ពេល​ឃាត់ខ្លួន​និង​រូបភាព​ជនរងគ្រោះ​ពេល​ចូល​ពេទ្យ៕

danger 111 Danger