ប្រជា​ពល​រដ្ន​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​រលំ​ផ្ទះ​បានទទួល​អំណោយ​កាកបាទក្រហម​សាខា​

0

ខេត្តកំពង់ធំ​
​កំពង់ធំ​=​នៅ​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​អំណោយ​ជូន​ប្រជា​ពល​រដ្ន​ចំនួន​៣​ឃុំ​ដែល​រង​ផលប៉ះពាល​ខ្យល់ព្យុះ​រលំ​ផ្ទះ កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៤​ខែ មិថុនា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​អភិបាលក្រុង​Image52ស្ទឹងសែន អភិបាលស្រុក​កំពង់ស្វាយ មន្ដ្រី​កាកបាទក្រហម​សាខា​ខេត្ត មន្ដ្រី​មកពី​តាម​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​។​
ក្នុង​ការចែក​អំណោយ​នេះ​មាន​ប្រជា​ពល​រដ្ន​ដែល​ទទួលរង​គ្រោះ​ដោយ​ខ្យល់ព្យុះ​រលំ​ផ្ទះ របើក​ដំបូល និង​របួស ក្នុង​សង្កាត់ ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ចំនួន ១១​គ្រួសារ និង​ស្រុក​កំពង់ស្វាយ​មាន​ឃុំ​កំពង់​គោ ៧​គ្រួសារ ឃុំ​ត្រពាំង​ឬ​ស្សី​១២​គ្រួសារ និង​អ្នករបួស​ក្រៅ​២​គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ២៥​គឺ​ឡូ​ក្រាម មុង ១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ តង់​១ សំរាប់​គ្រួសារ​រលំ​ផ្ទះ​ថែម​កន្ទេល​១ និង​ឆ្នាំង​២​ក្នុង​១​គ្រួសារ ក្នុងនោះ​សរុប​៣០​គ្រួសារ ចំណាយ​អង្ករ​អស់​៨០០​គឺ​ឡូ​ក្រាម តង់​៣០ សា​រ៉ុង​៣០ ម៉ុង​៣០ ភួយ​៣០ ក្រ​ម៉ា​៣០ កន្ទេល​៤ ឆ្នាំង​៨ ថវិការ ២០​ម៉ី​ន​រៀល ជា​អំណោយ​សាខា​កាកបាទក្រហម​ខេត្តកំពង់ធំ ក្នុងនោះដែរ អំណោយ ផ្ទាល់​របស់​ឧ​ត្ត​ម អ៊ុត សំអន និង​សប្បុរសជន​រួមជាមួយ​ថវិការ​ថ្នាក់ជាតិ​ដែលមាន​ឧ​ត្ត​ម ថោង ខុន​ជា​ប្រធាន បាន​ចំណាយ ថវិការ​សំរាប់​អ្នករបួសធ្ងន់ ២​នាក់​ក្នុង​១​នាក់​២០​ម៉ី​ន​រៀល របួសស្រាល ៣​នាក់​ក្នុង​១​នាក់​១០​ម៉ី​ន​រៀល និង​ថែម​ថវិការ​៥​ម៉ី​ន​រៀល​ចំពោះ​គ្រួសារ​ដែល​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​៤​នាក់​ផងដែរ​។​Image56
េ​ឧ​ត្ត​ម អ៊ុត សំអន បាន​មានប្រសាសន៍​សំណេះសំណាល់​សួរសុខទុក្ខ​ប្រជា​ពល​រដ្ន​និង​ផ្ដាំផ្ញើរ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ ក្រុមគ្រួសារ ជាពិសេស​ចំពោះ​មនុស្ស​ចាស់ ក្មេង​តូចៗ នៅពេល​មាន​ខ្យល់ ឬ​ភ្លៀង ហាម​ច្រូក​ក្រោម​ដើមឈើ ត្រូវ​រក​កន្លែង​មាន​សុ​វត្តិភាព​ជៀសវាង​គ្រោះមហន្ដរាយ ធម្មជាតិ ដូចជា​រន្ទះបាញ់ ខ្យល់​កន្តា​ក់រ​លំ​ដើមឈើ រលំ​ផ្ទះ​ជាដើម សង្កត់​ជាដើម ក្នុងនោះដែរ ឧ​ត្ត​ម​អ៊ុត សំអន​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោក ជំទាវ ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​បាន​ជួយ​ដល់​ប្រជា​ពល​រដ្ន​ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់ព្យុះ​រលំ​ផ្ទះ​នេះ​សម​ទៅ​និង​ពាក្យ ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហម​ចាំ​ជួយ​ជានិច្ច ចុងក្រោយ េ​ឧ​ត្ត​ម ក៏បាន​អស់​គុណ​ចំពោះ​សាខា​កាកបាទក្រហម​សាខា​ខេត្តកំពង់ធំ​និង​ក្រុមការងារ​ទាំងអស់ ថ្វីត្បិតតែ​អំណោយ​ទាំងនេះ​មាន​សភាព​តិចតួច​ស្ដួច​ស្ដែង តែ​អាចជួយ​អោយ​បងប្អូន​ប្រជា​ពល​រដ្ន​បាន​១​គ្រា​ដែរ​៕ ប៊ុន រិទ្ធី​
Image54Image60Image58