​ធ្វើ​សកម្ម​លូក​យក​ទូរស័ព្ទ​និង​កាបូប​លុយ​ភ្លាត់ស្នៀត ត្រូវ​ម្ចាស់​កាបូប​ចាប់​ក្របួច​អោយ​សមត្ថកិច្ច​

0

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវគេ​ចាប់បាន​ម្នាក់​ប្រគល់អោយ​សមត្ថកិច្ច ខណៈដែល​ធ្វើ​សកម្មភាព​លូក​យក​ទូរស័ព្ទ សាំ​សុង​កាឡាក់ស៊ី​ថេប និង​ការ​បូ​ប​លុយ​ពី​ក្នុង​កាបូបស្ពាយ​របស់​ស្ត្រី​ម្នាក់​ក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៤​ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ ជា ថូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករសំណង់ នៅ​ម្តុំ​វត្ត​នាគ​វ័​ន្ត និង​ជនសង្ស័យ​ម្នាក់ទៀត​ដែល​រត់គេចខ្លួន​បាត់ឈ្មោះ ទី ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ សំអាត ស្រីអូន ភេទ​ស្រី​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រ​ភ​ព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​នាំ​កូនតូច​ចំនួន​២​នាក់​មកលេង​និង​រក​ទិញ​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល ខណៈពេល​កំពុងតែ​ដើរ​មើល​របស់របរ​លក់​នៅ​ក្នុង​ផ្សារ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ដើរមក​ប្រជ្រៀត ជាមួយ​ជនរងគ្រោះ ហើយ​ពេលនោះ​ជនសង្ស័យ​ម្នាក់​បន្លំ​លួច​រ៉ូ​ត​ការ​បូ​ប​ស្ពាយ​របស់​ស្ត្រី​រងគ្រោះ និង​បាន​លូកដៃ​យកបាន​

ទូរស័ព្ទ សាំ​សុង​កាឡាក់ស៊ី​ថេប មួយគ្រឿង និង​កាបូប​លុយ រួច​ដាក់ចូល​ទៅក្នុង​អាវ ភ្លាមៗ​នោះ​ស្ត្រី​រងគ្រោះ​ដឹក​ខ្លួន​ហើយ​បាន​មើល​ក្នុងការ​បូ​ប​ស្ពាយ ឃើញ​បាត់​ទូរស័ព្ទ​និង​ការ​បូ​ប​លុយ ក៏មាន​ការសង្ស័យ​និង​យុវជន​ដែល​ដើរមក​កៀក​និង​ខ្លួន ក៏​ចាប់​កអាវ​យុវជន​នោះ ក៏​ឆែក​ឃើញ​ទូរស័ព្ទ​នៅក្នុង​អាវ ហើយ​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​តែម្តង​បណ្ដាល​ល​អោយមាន​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់​។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ ដើម្បី​ធ្វើការ​សាកសួរ​និង​បញ្ជូន​សុំ​នុំ​រឿង​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ចាត់ការ​បន្តទៀត​តាមផ្លូវ​ច្បាប់ ៕02 01