អ្នកទោស​៨០​នាក់​ក្នុងចំណោម​៥៣១​នាក់​នឹងត្រូវ​សំណូមពរ​បញ្ជូន​ចេញទៅ​ពន្ធនាគារ​ខេត្ត​ផ្សេង​ ​ព្រោះ​ពន្ធនាគារ​ខេត្ត​មានការ​ចង្អៀត​ខ្លាំង​

0

​កំពង់ឆ្នាំង​៖​ ​នៅក្នុង​កិច្ចប្រជុំ​ផ្លាស់ប្តូរ​យោបល់​គ្នា​មួយ​រវាង​ស្ថាប័ន​តុលាការខេត្ត ជាមួយ​កម្លាំង​នគរ បាល​យុត្តិធម៌​ក្នុងការ​អនុវត្ត​ច្បាប់​ជាពិសេស​គឺ​ពិភាក្សា​លើ​ការអនុវត្តន៍​ដីការ និង​មន្ត្រី​ពន្ធនាគារ​បានលើកឡើង​ពី​បញ្ហា​ប្រឈម​នៅក្នុង​ពន្ធនាគារ នៅពេល​ចំនួន​អ្នកទោស​មានការDSC07657​កើនឡើង​ជា​លំដាប់ ហើយ​ទំហំ​ពន្ធនាគារ​ខេត្ត​មានការ​តូចចង្អៀត​។​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​តុលាការខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម និង​មន្ត្រីនគរបាល​យុត្តិធម៌ ស្រុក​និង​ខេត្ត សរុប​ប្រមាណ​ជាង​១០០​នាក់​។​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ពៅ វុទ្ធី ប្រធាន​មន្ទីរ​ពន្ធនាគារ​ខេត្ត​បាន​មានប្រសាសន៍ថា​៖​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ខេត្ត​បច្ចុប្បន្ន​មា ន​ការកើនឡើង​រហូតដល់​៥៣១​នាក់ ចំណែក​ទំហំ​ពន្ធនាគារ​នៅ​ដដែល ធ្វើអោយ​មន្ត្រី​ពន្ធនាគារ​ជួប​ការពិបាក​ក្នុងការ​គ្រប់គ្រង​អ្នកទោស​ទាំងអស់ ជាពិសេស​គឺ​អ្នកទោស​គ្រឿងញៀន​។​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៥​នេះ ការចាប់​បញ្ជូន​អ្នកជួញដូរ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​មាន​ចំនួន​កើនឡើង​គួរអោយ​បារម្ភ ព្រោះថា​ពួកគេ​សុទ្ធតែ​ស្គាល់គ្នា អាច​បង្ក​ជា​បញ្ហា​ណាមួយ​បាន​យ៉ាង​ងាយស្រួល​នៅពេល​ពួកគេ​រស់នៅ​ផ្តុំគ្នា​បែបនេះ​។DSC07653
​នៅក្នុង​ពន្ធនាគារ​ខេត្ត​តែងតែ​ចល័ត​ពួកគេ​ទៅ​មកជា​រៀងរហូត លោក​បាន​សំណូមពរ​ទៅ​ថ្នាក់លើ​រួចហើយ​ដើម្បី​ដក​អ្នកទោស​ចំនួន​៨០​នាក់ យកទៅដាក់​ខេត្ត​ផ្សេង​។​ក្រោយពី​ការកសាង​ផ្លូវ​ជុំវិញ​ពន្ធនាគារ​រួចរាល់ ក៍​តែងតែមាន​អ្នក​គប់​កញ្ចប់​បារី​ចូលទៅ​ខាងក្នុង​អោយ​អ្នកទោស នៅពេល​មន្ត្រី​ពន្ធនាគារ​យកមក​ពិនិត្យមើល ក្នុង​កញ្ចប់​បារី ឃើញ​មាន​ទូរស័ព្ទ​ដែល​បក្ខ​ពួកគេ​គប់​អោយមក​។​ករណីនេះ​នេះ​ជាហេតុ​នាំអោយ​ក្រុម​អ្នកទោស​គ្រឿងញៀន​អាចមាន​គំរោង​មិនល្អ​នៅ​ថ្ងៃ​ណាមួយ ហើយ​មន្ត្រី​ពន្ធនាគារ​មួយចំនួន ក៍​ធ្លា​ប់រង​នូវ​ការ​គំរាម​ពី​អ្នកទោស​គ្រឿងញៀន​ដែរ​។​លោក​ប្រធាន​ពន្ធនាគារ​សំណូមពរ​លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អោយជួយ​សំណូមពរ លោក​អភិបាលខេត្ត​បិតផ្លូវ​ជុំវិញ​ពន្ធនាគារ​នៅពេល​យប់​ផងដែរ​។​ ​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក៍បាន​បន្ថែម​លើ​បញ្ហា​នេះ​ថា​៖​លោក​បានដឹងថា​សព្វថ្ងៃ​មានការ​ចរាចរណ៍​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​ខេត្ត គឺ​តាម​រូបភាព​បាញ់​កញ្ចប់​គ្រឿង​ញៀន​ចូលក្នុង​ដោយ​ប្រើប្រាស់​ជំ​ពាម​កៅស៊ូ និង​តាម​ម្ហូបចំណី​អាហារ​នាំចូល​ទៅខាង​ក្នុង ដែល​ខ្វះ​ការត្រួតពិនិត្យ​អោយបាន​ល្អិតល្អន់​ពី​មន្ត្រី​ពន្ធនាគារ​។​ករណី​គំរាម​ពី​ជនល្មើស​គ្រឿងញៀន កន្ល​កម​កលោក​ព្រមទាំង​ព្រះរាជអាជ្ញារង​៣​រូប​និង​នគរបាល​យុត្តិធម៌ ក៍​ត្រូវ​បានទទួល​ការ​គំរាម​ពី​ពួកគេ​ដែរ​។​លោក​ព្រះរាជអាជ្ញា​បាន​សំណូមពរ​ដល់​លោក​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត ជួយ​សហការ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ផង ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​​ ​លោក តេង រតនា ប្រធាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែងថា​៖​បញ្ហា​ទាក់ទង​នឹង​ការ​ប្រឈម​ជាមួយ​អ្នកទោស​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ខេត្ត លោក និង​លោក​ព្រះរាជអាជ្ញា​នឹង​យក​សំណូមពរ​នេះ​ទៅ​ជម្រាបជូន​លោក​អភិបាលខេត្ត ដើម្បី​រក​វិធី​ដោះស្រាយ តែ​លោក​ក៍បាន​សំណូមពរ​ដល់​នគរបាល​យុត្តិធម៌​ទាំងអស់​ត្រូវបញ្ជូន​ដីកា​កោះហៅ​អោយបាន​លឿន និង​ដល់ដៃ​សាមីខ្លួន​ដែល​ចេញពី​តុលាការ ដើម្បី​ជៀសវាង​កុំអោយ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ថា​តុលាការ​កោះ​យូរ​ដែរ តែ​មន្ត្រីនគរបាល​យក​ទៅអោយ​យឺត​ពេក​លឿន​ពេក​រៀន​សំណុំរឿង​ចូលខ្លួន​មិនទាន់​៕DSC07652 DSC07615