​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់ ៣​កង់​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅបុករ​បង់​ផ្ទះ​គាប​ជាប់​ទៅមុខ​លែងរួច​

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ស្រវឹងស្រា​ជោកជាំ ហើយ​បើកបរ​រថយន្ត ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ចង្កូត​ទៅបុក​និង​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត់​៣​កង់​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​និង​របង​ផ្ទះ​ធ្វើ​ឲ្យ​គាប​ជាប់​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​៣​និង​៣០ នាទី​យប់​ឈានចូល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុ​ប​ចំការមន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​និង​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នករត់ម៉ូតូឌុប​ដែល​នៅក្បែរ​កន្លែងកើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្កេតឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​ជប៉ុន មាន​អាយុ​ប្រហែលជា​២៥ ឆ្នាំ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក ធុន​ត្រា ពណ៌​ឈាមជ្រូក ពាក់​ស្លាក់​លេខ ភ្នំពេញ 2Y- 2057 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​

ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុច កើតហេតុ ក៏​ជ្រុល​ច​ង្កួ​តទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​មួយ​ទំហឹង​ធ្វើ​ឲ្យ​បាក់​ខូចខាត​ចំនួន​៣​កង់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​និង​របង​ផ្ទះ​ធ្វើ​ឲ្យ​គាប​ជាប់​ទៅមុខ​លែងរួច សំណាងល្អ​ដោយ​អ្នកបើករថយន្ត​នេះ​គ្រាន់តែ​រងរបួស​ស្រាល ឯ​ចំណែក​រថយន្ត​វិញ​បាន​ខ្ទេច​មួយ​កំណាត់​ខាងមុខ​ស្ទើរ​ទាំងស្រុង ។​ ​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នៅតែ​ទំនាក់ទំនង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍ ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​បង្កហេតុ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​ផ្លូវច្បាប់​៕​02 01