រថយន្ត​មេក​សឺ​ដេ​ស​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ក្រឡាប់​ផ្ងារជើង​របួស​២​នាក់​

0

​ភ្នំពេញ​៖ រថយន្ត​មេក​សឺ​ដេ​ស​បើក​ក្នុង​ល្បឿន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​បណ្ដាល​ក្រឡាប់​ផ្ញា​រ​ជើង​ច្រ​ង៉ាង​និង នារី​២​នាក់​រងរបួស កាលពី​វេលា​ម៉ោង​២១​និង​១៥ នាទី​យប់​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៤ នៅ​ចំណុច​រង់​វង្ស​មូល​នាង​គ​ង្ហី​ង តាម​បណ្ដោយ​ផ្លួ​វ​មុនីរ​រ៉េត សង្កាត់​វាល់​វង្ស ខណ្ឌ​៧​មករា ។​ ​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​រ៉ឺម៉ក​កង់​បី​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-5491 និង​មាន​ដឹក​ភ្ញៀវ​២​

នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មេក​សឺ​ដេ​ស ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-8675 ធ្វើដំណើរ​ស្រ​ទិស​គ្នា​បើកបរ​ដោយ​បុរស​ម្នាក់​និង​នារី​២​នាក់​រួម​ដំណើរ​ជាមួយ​បើក​ក្នុង​ល្បឿន​បាន​ជ្រុល​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ផ្ញា​រ​ជើង​ច្រងាង​និង​រងរបួស​២​នាក់​។​ ​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​រថយន្ត​និង​រ៉ឺម៉ក​កង់​បី​សមត្ថកិច្ច​បានធ្វើការ​ស​ម្រ​ប​ស្រួល​ដោយ​ឲ្យ​ភាគី​ខាង​រថយន្ត​បង្កចេញ​ថ្លៃ​ខូច​ខាត់​ដល់​ភាគី​ខាង​ម្នាស់​រ៉ឺម៉ក​ដើម្បី​បញ្ចប់រឿង​មិន​រំខាន់​ដល់​សមត្ថកិច្ច​៕​02 03 01