សិប្បកម្ម​ដុះ​ស្លែ របស់លោក គា​និង​ប្រពន្ធ​ឈ្មោះ សាយ មេព្រៃ​មិន​ហាន​បង្ក្រាប​

0

​កំពង់ធំ​៖ បច្ចុប្បន្ន​គេ​សង្កេតឃើញ​សិប្បកម្ម​ជាច្រើន​កន្លែង ដែល​បានធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ ដោយមាន ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​មួយចំនួន ក្នុងការ​បានទទួល​លា​ភ​ស្ការៈ​ទើប​មិន អាចធ្វើ​ការហាមឃាត់ និង​ទប់ស្កាត់បាន​នោះទេ ។​
​សិប្បកម្ម​មួយកន្លែង​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា លោក គា នឹង​ប្រពន្ធ​ឈ្មោះ​សាយ បាន​ដំណើរការ​មក យូរណាស់​មកហើយ និង​បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ឡង់ យ៉ាង​បន្តកន្ទុយ​គ្នា​ចូល​តាម​សិប្បកម្ម ស្ថិតនៅ​ក្នុងភូមិ​អូរ​ល្អក់ និង​ភូមិ​ឈើទាល​ជ្រុំ ឃុំ មាន​រិ​ទ្ធិ ស្រុក សណ្ដាន់ ខេត្ដ​កំពង់ធំ យ៉ាង​ក​គ្រឹក​ក​គ្រេង ដោយ​គ្មាន​ជំនាញ​ណា​អើពើ​ឡើយ ។​DSCN2991
​តាម​ការ​ឲ្យ​ដឹង​ពី​លោក គា ជា​ម្ចាស់​សិប្ប​កម្មបាន​ប្រាប់​អ្នក​សារ​ព៍ត​មាន​យើង​ថា សិប្បកម្ម​របស់លោក មានច្បាប់​គ្រប់គ្រាន់​ក្នុងការ​ប្រកប​អជីវ​កម្ម ក្នុងនោះដែរ​លោក បង់​ជូន​សមត្ថកិច្ច​មេព្រៃ និង​គ្រប់​ស្ថាប័ន រាល់​ខែ​ផងដែរ ទើប​លោក​អាច​ដំណើរការបាន​ដល់​ថ្ងៃនេះ ។​DSCN2993
​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ បាន​ឆ្លើយ​ប្រាប់​អ្នក​សារ​ពត៍​មាន​តាម​ទូរស័ព្ទ​ថា សិប្បកម្ម​របស់លោក គា ពិតជា​មានច្បាប់ តែបើ​ចង់ដឹង​ច្បា​ស់ខល​សួរ ទៅ​លោក ហូ គឹម​ឆេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ពាក់​ព័​ន្ឋ​ទៅនឹង​សិប្ប​កម្មនេះ ចំណែក​សំនួរ​សួរថា ឈើ​ដែល​ដឹ​ចេញពី​ព្រៃ​ឡង់ ចូល​សិប្បកម្ម​នោះ តើ​មានច្បាប់​អនុញ្ញាតិ​ទេ ពេលនោះ​លោក​ពុំបាន​ឆ្លើយតប​នោះទេ លោក សៅ វ​ណ្ណី បាន​ប្រាប់ថា​កំពុង​ជាប់រវល់ ។​DSCN2995
​សូមបញ្ជាក់​ផងដែរ​ថា តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ សុំ​មិន​ឲ្យ​ប​ញ្ជេ​ញ​ឈ្មោះ បាន​អះអាងថា ឈើ​ដែល​អាច​ដឹក​ចូលទៅ​រោង​សិប្ប​កម្មបាន លុះត្រាតែ​ឈើ​នោះ ដឹក​ចេញពី​ក្រុមហ៊ុន​សម្បទាន​ណាមួយ ដើម្បី​យក​ឈើ​ទាំង​នោះមក​កែច្នៃ តាម​សិប្បកម្ម​នានា ធ្វើជា​សម្ភារៈប្រើប្រាស់ ដោយ​ឡែ​ង​ឈើ​ដែល​ដឹក​ចេញ ពី​ព្រៃ​ហាមឃាត់ ឬ​ព្រៃរបស់​រដ្ឋ គឺ​ត្រូវ​ចាត់ទុកជា​ការខុសច្បាប់ ។​​ដោយ ផន សុខជាតិ