ឃាត់ខ្លួនជនសង្ស័យរឿងលួចម៉ូតូធ្លាយរឿងលួចគោពន្លះយកសាច់ លួចក្របីដឹកឡានត្រូវបានតុលាការឃុំខ្លួន

0

ខេត្តស្ទឹងត្រែង៖  ជនសង្ស័យម្នាក់លួចម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរធ្លាយរឿងលួចគោពន្លះយកសាច់និងលួចក្របីប្រជាពលរដ្ឋដឹកតាមឡានយកទៅអោយឈ្មួញនៅខេត្តកំពុងចាមនិងរកឃើញមុខសញ្ញាបក្សពួករបស់គេចំនួន៧នាក់បន្ថែមទៀត ហើយជនDSC2_14.53សង្ស័យម្នាក់នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីព្រឹកថ្ងៃ០២ខែកក្កដាឆ្នាំ២០១៥នេះបណ្តោះអាសន្ន។ជនសង្ស័យរលួចម៉ូតូគោក្របីរបស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចក្របួចបានកាលពីវេម៉ោងនិង៣០នាទីល្ងាចថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥ នៅចំណុចគល់ស្ពានស្រែពក ភូមិស្រែគរស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោកវរសេនីយ៍ទោហោ វុទ្ធីនាយការិយាល័ព្រហ្មទណ្ឌកំរិតស្រាលខេត្តបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះ លន តុលា អាយុ៣២ឆ្នាំ មានទីលំនៅភូមិ អូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកវរសេនីយ៍ទោបានបន្តទៀតថាការចាប់ខ្លួនជនសង្ស័យខាងលើគឺស្ថិតក្រោមការបញ្ជាផ្ទាល់ពីកការខេត្តក្រោយពីមានអំពើចោរកម្មកើតឡើងនៅក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋ ដោយក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួចគោប្រជាពលរដ្ឋ ២ករណីមាន02_14.53ចំនួន៧ក្បាល វះយកសាច់ និងក្របីចំនួន១១ក្បាលដឹកតាមឡានយកទៅលក់អោយឈ្មួញ។លោកនាយការិយាល័យបន្តថា បន្ទាប់ពីជនសង្ស័យដែលបានលួចម៉ូតូរបស់ប្រជាពលរដ្ឋ១គ្រឿង ភ្លាមៗ នោះសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់ចាប់ជនសង្ស័យខាងលើរួមនិងវត្ថុតាងម៉ូតូ១គ្រឿងម៉ាកសង់ឌ្រីម ពណ៏ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A-1005 ហើយបានបញ្ជូនមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបានធ្លាយរឿងលួចគោក្របីប្រជាពលរដ្ឋចំនួន៣ករណីបន្ថែកទៀត។លោកបន្តថាក្រោយពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថាខ្លួន មានបក្សពួកចំនួន៧ នាក់ធ្លាប់បានធ្វើសកម្មភាព លួចគោរ ក្របីរបស់ប្រជាពលរដ្ឋចំនួន៣លើករួចមកហើយ លើកទី១ លួចក្របី ចំនួន១១ក្បាល កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន លើកទី២ លួចគោប្រជាពលរដ្ឋចំនួន៥ក្បាល យកទៅពន្លះសាច់ កាលពីថ្ងៃ១៧ឧសភា២០១៥ នៅចំណុចភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង លើកទី៣ លួចគោ ប្រជាពលរដ្ឋចំនួន២ក្បាលយកទៅ ពន្លះសាច់ នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ហើយក្នុងចំណោមបក្ស ពួកជនសង្ស័យទាំង៧នាក់នោះ មាន២នាក់មានដីការបង្គាប់អោយចាប់ខ្លួនផងដែរ។បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យម្ចាស់វិញ រីឯជនសង្ស័យត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នរងចាំស៊ើបអង្កេត។រីឯបក្យពួក៧នាក់ផ្សេងទៀតដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។DSCN9896