ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារនិងក្រុមអាជីវករលក់ដូរក្នុងផ្សារកពង់ត្រាចត្អូញត្អែរពីការប៉ះពាល់សុខភាព បញ្ហាសំរ៉ាមស្អុយរលួយអ្នកគ្រប់គ្រងផ្សារមិនគិតគូរដឹកចេញ

0

ខេត្តកំពត ៖ ផ្សារទីរួមស្រុកកំពង់ត្រាចក្នុងខេត្តកំពត ផ្សារមួយនេះកំពុងរងការរិះគន់យ៉ាងខ្លាំង
ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ និងក្រុមអាជីវករលក់ដូរនៅក្នុងផ្សារទៅលើលោក ហាម បាវ អនុប្រធានផ្សារទទួលគ្រប់គ្រងក្នុងផ្សារស្រុកកំពង់ត្រាចនេះថាIMG-20150702-WA0037 លោកអនុប្រធានគ្រប់គ្រងផ្សាររូបនេះ ដឹងតែប្រមូលកើបលុយហូតភាស៊ីមិនឲ្យខ្វះសូម្បីតែមួយកាក់ ពីក្រុមអាជីវករនាពេលសព្វថ្ងៃនេះ។ ប៉ុន្តែបញ្ហាការរៀបចំផ្នែកសំអាតអនាមយ័ទាំងនៅក្នុងផ្សារក៍ដូចជានៅជុំវិញផ្សារលោកប្រធានគ្រប់គ្រងផ្សាររូបនេះពុំបានគិតគូរពីការប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋទូទៅនោះឡើយ។ សំរ៉ាមត្រូវបានក្រុមអាជីវករលក់ដូរក្នុងផ្សារប្រមូលពីក្នុងផ្សារជំនួសកម្មករផ្សារមកដាក់នៅក្រៅផ្សារដោយខ្លួនឯងបង្កការងាយស្រួលឲ្យអ្នកគ្រប់គ្រងផ្សារយករថយន្តដឹកកទៅចាក់ចោល ។ ប៉ុន្តែទោះបីក្រុមអាជីវករជួយសំរួលបង្កការងាយស្រួលប៉ុណ្ណឹងហើយក្តីក៍លោក ហាម បាវ ប្រធានគ្រប់គ្រងផ្សាររូបនេះមិនរវល់ឈឺក្បាលនិងIMG-20150702-WA0036បញ្ហាសំរ៉ាមកកស្ទះគរដូចភ្នំ ស្អុយរលួយនៅជុំវិញផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់អនាម័យបរិស្ថាននិងសុខភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្សារនេះឡើយ។ ជុំវិញបញ្ហារិះគន់ពីសំណាក់ប្រជាពលរដ្ឋខាងលើត្រូវបានលោក ហាម បាវ អនុប្រធានអ្នកគ្រប់គ្រងផ្សារប្រាប់អ្នកយកពត៌មានយើងថាៈ មូលហេតុដែលសំរ៉ាមនៅគរជុំវិញផ្សារគឺបណ្តាលមកពីប្រជាពលរដ្ឋនិងក្រុមអាជីវករមិនព្រមសហការជាមួយនិងលោក បើប្រជាពលរដ្ឋមិនជួយឧបត្ថម្ភថវិការដើម្បីលោកជួលរថយន្តដឹកយកទៅចាក់ចោលតើឲ្យលោកបានប្រាក់ពីណាសំរាប់ឲ្យថ្លៃឈ្នួលរថយន្តដឹក។ លោក ហាម បាវបានឲ្យដឹងទៀតថាៈ សំរ៉ាមមិនមែនតែអាជីវករប្រមូលចេញពីក្នុងផ្សារមកចាក់នៅខាងក្រៅផ្សារប៉ុណ្ណោះទេសូម្បីតែប្រជាពលរដ្ឋដែលនៅក្រៅផ្សារក៍យកសំរ៉ាមតាមផ្ទះមកចាក់នៅលើគំនរនេះដែរ។ដូច្នេះបើពួកគាត់យកមកចាក់នៅទីនេះដែរនោះ ត្រូវតែពួកគាត់ចូលរួមជាមួយខាងផ្សារទើបខាងផ្សារមានលទ្ឋភាពក្នុងការដឹកចេញឲ្យទាន់ពេលវេលាជូនពួកគាត់បាន។ តែបើពួកគាត់មិនចូលរួមទេ ខាងអ្នកគ្រប់គ្រងផ្សារក៍នៅតែធ្វើដែរ ប៉ុន្តែមិនទាន់សភាពដែលតម្រូវចិត្តពួកគាត់បានទេ៕IMG-20150702-WA0035 IMG-20150702-WA0034