ទិដ្ឋភាព​ក្រោយពេល​ចូលឆ្នាំ​នា​ភ្នំ​បូកគោ នៅតែមាន​សភាព​អ៊ូអរ​

0

កំពង់ធំៈ ក្រោយពេល​ចូលឆ្នាំ ប្រជាពលរដ្ឋ មួយចំនួន​មាន​ចំណូលចិត្ត នាំ​ក្រុមគ្រួសារ ធ្វើដំណើរ​កំសាន្ត តាម​បណ្តាល​ខេត្ត​ក្រុង​នានា ដែលជា​កន្លែង​ទេសចរណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ទៅ​កំសាន្ត​នៅ​ក្រុង​ព្រះ​ស៊ី​ហ​នុ និង​តាម​បណ្តា​ឆ្នេរសមុទ្រ ក្នុង​អន្លង​ថ្ងៃទី ១៧ ,១៨ រហូត ដល់​ថ្ងៃទី​២០ ក្នុង​រដូវចូលឆ្នាំ ។​ ​ជាក់ស្តែង​កាលពី​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៤ ស្ថិតនៅក្នុង​សន្ទុះ​នៃ​មហា​ស​ង្ក្រា​ន មិនទាន់​សាបរលាប ប្រជាពលរដ្ឋ មកពី​បណ្តា​ខេត្ត​ក្រុង​រាប់ពាន់​ឡាន បានមក​កំសាន្ត​នៅ​ភ្នំ​បូកគោ ដែល​ពួកគេ ប្រៀបបាន​ទៅនឹង​ឋានសួគ៌ ដែល​គ្របដណ្តប់​ទៅដោយ ពពក​បោយបក់ នាំ​លំអង​មក​ស្រោប​ស្រប បណ្តាល​ឲ្យ​ត្រជាក់​មិន តែប៉ុណ្ណោះ​ខ្លះ​រងារ​ស្ទើរតែ​រណ្តំ​។​ ​ក្នុងនោះដែរ ប្រជាពលរដ្ឋ ដែល​បាន​អ​ញ្ចើ​ញ​មក ពី​ខេត្តកំពង់ចាម បានផ្តល់​នូវ​បទ​សម្ភាស ស្តីពី​ការយកចិត្ត ទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​អភិវឌ្ឍន៍ ភ្នំ​បូកគោ ឲ្យ​ក្លាយជា​កន្លែង ទេសចរណ៍ ដ៏​សំខាន់​របស់ នៅក្នុង​ប្រទេស ។

​អ្នកស្រី ត្រាន់ ឡៃ​គីន មកពី​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា មូលហេតុ​ដែល​បាន អ​ញ្ចើ​ញ​មក​កំសាន្ត ក្នុងពេលដែល​ផុត​ចូលឆ្នាំ ក៏​ដោយសារតែ នៅក្នុង​អន្លង​ចូល​ឆ្នាំមាន​មនុស្ស​ធ្វើដំណើរ​កំសាន្ត​ជាច្រើន បង្ក​ឲ្យ មានការ​ស្ទះចរាចរណ៍ ផ្លូវ​ចង្អៀត មិនតែប៉ុណ្ណោះ​តាម​បណ្តា​រមណីយដ្ឋាន​នានា មាន​មនុស្ស​ច្រើន វា​ជា​ផល ពិបាក​ក្នុងការ​កំសាន្ត​ផងដែរ មិនតែប៉ុណ្ណោះ​ផ្ទះសំណាក់ សណ្ឋាគារ ចំណី​អារ​ហារ​មាន​តំលៃ​១​ធ្វេ​រ​ឡើងជា ៣ ដូច្នេះហើយ​បានជា ជ្រើ​រើស​ការកំសាន្ត​ក្រោយពេល​ចូលឆ្នាំ ។​

​ភ្ញៀវ​ទេសចរណ៍ មកពី​ខេត្តកំពង់ចាម បាន​កោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​បង្កើត​ឲ្យ​មានការ អភិវឌ្ឍន៍​នូវ​រមណីយដ្ឋាន ឋានសួគ៌​បូកគោ ដែល​បានរៀបចំ​ឲ្យ​មាន​កន្លែង​កំសាន្ត មាន​រៀប​សណ្តាប់ធ្នាប់ និង​ធានាបាន​នូវ​សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ក្នុងការ​រៀបចំ​ឲ្យ​មាន​កន្លែង​ទេសចរណ៍ ដ៏​សម្បូរបែប ផ្លូវថ្នល់ ផ្លាកសញ្ញា និង​អនាម័យ​ល្អ បានធ្វើ​ឲ្យ​

ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​មក​កំសាន្ត​យ៉ាងច្រើន​កុះករ ទោះជា​រដូវចូលឆ្នាំ បាន​កន្លងផុត​ទៅហើយ​ក្តី ក៏​នៅតែមាន​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​ក្រុង​មក​កំសាន្ត ជា​ចុងក្រោយ​សូម​ថ្លែង អំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​ឳ​កាស​ឲ្យ អ្នកវិនិយោគទុន អភិវឌ្ឍន៍​រមណីយដ្ឋាន​ភ្នំ​បូកគោ ឲ្យ​ក្លាយទៅជា

ឋានសួគ៌​ទេសចរណ៍​ដ៏​សំខាន់​នៅក្នុង​ប្រទេស និង​សូម​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន គ្រប់​អណ្ណតិ ដើម្បី​ដឹកនាំ​ប្រទេសជាតិ ឲ្យ​ឈានទៅរក​ភាព រីកចម្រើន ។​ ​Image3 Image2 Image1 Image4