ជនល្មើស២នាក់ឆក់ទូរសព័្ទដៃពីស្រុកកំពង់ត្រឡាច ទៅបញ្ចាំនៅផ្សារឧត្តង្គខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់

0

ខេត្តកំពង់ឆ្នាំង៖ចោរឆក់ទូរសព្ទ័ម្នាក់នៅក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតសា្រលខេត្តកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី០២ខែកក្កដា ឆ្នាំ២០ ១៥ បន្ទាប់ពីពួកគេឆក់បានទូស័ព្ទ១គ្រឿងរបស់កម្មការិនីម្នាក់11665444_1608898802711322_1280665268324659462_nនៅម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី០១ ខែ កក្កដា ឆ្នាំ២០១៥ នៅមុខរោងចក្រកាត់ដេរមួយកន្លែង ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច យកទៅបញ្ចាំនៅផ្សារស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ត្រូវនគរបាលស្រុកកំពង់ត្រឡាចតាមចាប់ខ្លួន។តាមសំណុំរឿងរបស់ជនល្មើសដែលសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានបញ្ជូនមកអោយការិយាល័យជំនាញបានអោយដឹងថា៖ ជនល្មើសខាងលើនេះឈ្មោះ សៅ កុសល អាយុ២៣ ឆ្នាំមានទីលំនៅ ភូមិឧញ្ញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ ត្រឡាច ចំណែកបក្ខពួកគេម្នាក់ទៀតដែលរត់គេចខ្លួនរួចមាន ឈ្មោះ ឈួន បូរី ហៅតយ អាយុ២២ ឆ្នាំមានទីលំនៅ ភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។មុនពេលកើតហេតុ ពេលដែលកម្មករ កម្មការិនីកំពុងចេញពីរោងចក្រពេលថ្ងៃត្រង់ ជនល្មើស២នាក់បាន ជិៈម៉ូតូមួយគ្រឿងសំដៅទៅមុខរោងចក្រ បន្ទាប់មកឈ្មោះ ឈួន បូរី ហៅតយ បានចុះពីលើម៉ូតូ ទៅធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ១គ្រឿងពីកម្មការិនីម្នាក់ រួចបានរត់ឡើងលើម៉ូតូដែលឈ្មោះ សៅ កុសល កំពុងបញ្ឆេះចាំជាស្រេច ហើយបានបើកម៉ូតូរត់គេច ទៅទិសខាងត្បូងផ្លូវទៅភ្នំពេញ។ពេលមកដល់ផ្សារឧត្តុង្គ ខេត្តកំពង់ស្ពឺ ជនល្មើសទាំង២នាក់បានយកទូរសព័្ទដែលឆក់បានទៅបញ្ចាំនៅហាងមួយក្នុងតម្លៃ២០ដុល្លា ប៉ុន្តែពេលមិនទាន់ទទួលប្រាក់នោះផង ក៏ត្រូវសមត្ថកិច្ចដែលតាមដានពីក្រោយចាប់ខ្លួនឈ្មោះ សៅ កុសល បាន ចំណែកឈ្មោះ ឈួន បូរី ហៅតយ ដឹងខ្លួនទាន់ក៏បានជិៈម៉ូតូគេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ចនជនល្មើសឈ្មោះ សៅ កុសល បាននិយាយថា៖ រូបគេមិនបានដឹងខ្លួននោះទេ ដោយម៉ូតូដែលធ្វើសកម្មភាពខាងលើនេះជារបស់ឈ្មោះ តយ ពេលឈ្មោះ តយ ឌុបរូបគេ មកដល់រោងចក្រ រូបគេបានខ្ចីម៉ូតូឈ្មោះ តយ ឌុបមិត្តភក្រ័ម្នាក់ទៅរោងចក្រផ្សេងមួយទៀតដែលនៅក្បែរគ្នារួចបានត្រឡប់មកវិញ ឃើញឈ្មោះ តយ រត់ឡើងមកលើម៉ូតូ និងបានអោយខ្លួនបើកម៉ូតូអោយលឿន ពេលមកដល់ផ្សារឧត្តង្គឃើញឈ្មោះ តយ យកទូរសព្ទ័១គ្រឿងទៅបញ្ចាំក្នុងតម្លៃ២០ដុល្លា នៅពេលខ្លួនបំរុងទទួលយកលុយនោះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងចំណែកឈ្មោះតយបានជិៈម៉ូតូគេចខ្លួនបាត់។
ទោះបីមានការប្រកែកដោះសារបែបនេះក្តីក៏ត្រូវជាប់ចោទពីបទឃុបឃិតឆក់ទូរសព្ទ័ដៃគេដែរ ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលខេត្ត កសាងសំណុំរឿងតាមនិតុវិធី បញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តដើម្បីធ្វើការចោទប្រកាន់ ផ្តន្ទាទោសតាមផ្លូវច្បាប់ នៃទោកំហុសដែលគេបានប្រព្រឹត្ត៕DSC07418