​ដុត​ព្រៃ​ក្បែរ​ផ្ទះ បាន​រាលដាល​ឆេះ​ផ្ទះមួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​និង​ទ្រព្យសម្បត្តិ​ជាច្រើន​ឆេះ​អស់​

0

​ខេត្តកំពង់ឆ្នាំង​៖​ផ្ទះ​ឈើ​ប្រក់​សង្ក​សី និង​បាំងជញ្ជាំង​ស្លឹក​មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង រួមទាំង​ទ្រព្យសម្បត្តិ​ឆេះ​ម៉ត់​ផងដែរ​ដោយសារតែ​ម្ចាស់ផ្ទះ​ដុះ​ព្រៃ​ក្បែរ​ផ្ទះ​រាលដាល​ឆេះ​ដល់ផ្ទះ​។ គ្រោះ​អគ្គីភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥ នៅ ភូមិ​កំពង់ត្រឡាច​ក្រោម ក្នុង​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។​
​ ​លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បានអោយដឹងថា​៖ ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើនេះ​មាន ប្តី​ឈ្មោះ ប្រាក់ ចាន់ថន និង​ប្រព​ន្ឋ​ឈ្មោះ សុខ សា​វិ​ន​។​នៅ ក្នុង​របាយ​ការ​ណ៏​នគរបាល​មូលដ្ឋាន បាន​22
​បញ្ជាក់​អោយដឹងថា​៖​ផ្ទះ​ខាងលើនេះ​មាន​ទំហំ​៧​ម៉ែត្រ គុណ​និង​១៥​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី បាំង​ជ ញ្ជាំ​ង​ស្លឹក និង​ពុំ​មាម​អ្នកណាម្នាក់​រងរបួស​ក្នុង​ហេតុ​កា​ណ៏​នោះទេ តែ​ទ្រព្យសម្បត្តិ​ជាច្រើន​បាន​ឆេះ​រង​ការខូចខាត​ដោយ​អគ្គីភ័យ​នោះ ក្នុងនោះ​មាន​៖ ប្រាក់​ខ្មែរ​៥​លាន​រៀល ស្រូវ​៥​តោន មាស​១៥​តម្លឹង ប្លង់ដី​១​ច្បាប់ ទូរ​ទស្ស​ន៏​១​គ្រឿង ធុងបាស​១​គ្រឿង ម៉ាស៊ីនដេរ​១​គ្រឿង និង​សំភារៈ​ជាច្រើន​ទៀត​។
​ ​ចំណែក​ករណី​ដែលនាំអោយ​មាន​អគ្គីភ័យ​នេះ គឺ​បណ្តាលមកពី ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ដុត​ព្រៃ​ដែល​11
​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ​ពី​ផ្ទះ និង​គាប់​ជួន​មាន​ខ្យល់​បក់​មក​ផង​នោះ ទើ​បណ្តាលអោយ​ភ្លើងព្រៃ​ឆេះ​រាលដាល​ដល់ផ្ទះ​តែម្តង ។​
​នៅពេល​កើតហេតុ​ភ្លាមៗ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាននាំគ្នា​ជួយ​អន្តរា​គម​ន៏​ពន្លត់​ដែរ តែ​គ្មាន​ល​ទ្ឋ​ភាព​22
​ទប់ស្កាត់បាន ព្រោះ​ភ្លើង​បាន​ឆេះ​លឿន​ណាស់ ដោយសារតែ​ជញ្ជាំង​ផ្ទះ​បាំង​ស្លឹក​។ ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​ពុំ​បានចេញ​អន្តរា​គម​ន៏​ទេ ដោយសារតែ​អគ្គ​ភ័យ​បាន​ឆេះ​តែមួយ​សន្ទុះ​អស់​ផ្ទះ​ទាំងមូល​តែម្តង ម្យ៉ា​វិញទៀត កន្លែងកើតហេតុ​មាន​ចម្ងាយ ជាង​៤០​គីឡូម៉ែត្រ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទើប​ជួយ​អន្តរាគមន៍​មិនទាន់ ៕