​ប្រជាពលរដ្ឋ​ភូមិ​ចុង​កោះ​លើកគ្នា​តវ៉ា​សុំ​យក​លិខិតស្នាម​ដៃ​ពី​អាជ្ញាធរ​ភូមិ​មក​ ​វិញ​ព្រោះ​គាត់​ខ្លាច​យកទៅ​ធ្វើជា​ឯកសារ​បណ្តេញ​ពួកគាត់​ចេញពី​កន្លែង​កំពុង​រស់នៅ​តាម​ដង​ទន្លេ​

0

​ខេត្តកំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចុង​កោះ សង្កាត់ ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជាច្រើន​គ្រួសារ ដែល​រស់​នៅជាប់​មាត់ទន្លេ បាន​សម្តែង​នូវ​ក្តី​បារ​ម្ម​ណ៏​ជាខ្លាំង ដោយបាន​លើកគ្នា​តវ៉ា ជាមួយ​លោក​មេភូមិ​ដើ​
​ម្បី​ទាមទារ​សុំ​យក​លិ​ខិ​ខ​ជា​ស្នាម​មេដៃ​របស់​ពួកគាត់​ត្រឡប់មកវិញ បន្ទាប់ពី​មាន​លេចឮ​នូវ​ពាក្យ​ច​ចាម​អារាម​ថា​៖​ការ​ផ្តិត​យក​ស្នាម​មេដៃ​របស់​ពួកគាត់ ដែល​គ្មាន​សរសេរ ពី​បំណង​អោយបាន​ច្បាស់លាស់ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥​មុននេះ គឺជា​ការព្រមព្រាង​រុះរើ​លំនៅដ្ឋាន​របស់​ពួកគាត់​ដែល​កំពុង​រស់នៅ អោយ​ចេញពី​មាត់ទន្លេ​។​ប៉ុន្តែ​អាជ្ញាធរ​ភូមិ​មិនបាន​បាន​អះអាងថាៈ​ស្នាម​មេដៃ​ទាំងនោះ​ត្រូវ​ខ្យល់​ប៉ើង​ចេញពី​ម៉ូតូ​បាត់ទៅហើយ​។​ការតវ៉ា​នេះ​បានធ្វើ​ឡើង​នៅ​សាលា​បុណ្យ ភូមិ​ចុង​កោះ កាលពី​រសៀល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥ ។
​ ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ នៅ ភាព អាយុ ៥២​ឆ្នាំ បាន​និយាយថា​៖​ពួកគាត់​លើកគ្នា​មក​ពេលនេះ គឺ​សុំ​តវ៉ា​យក​ស្នាម​មេដៃ​ដែល​បាន​ផ្តិត​កាលពី​ថ្ងៃទី ២៩ និង​៣០ ខែមិថុនា​ត្រឡប់មកវិញ ព្រោះ​ពេល​ផ្តិត​មិនបាន​បញ្ជាក់ថា​ធ្វើ​អី​ទេ តែ​លោក​អនុ​ភូមិ​បាន​បង្ខំ​ថា ចេះតែ​ផ្តិត​ទៅ​មិនដែល​គេ​អោយទៅ​ងាប់​នោះទេ ទើប​អួ​ក​គាត់​នាំគ្នា​ផ្តិត​ទៅ​។​
​ ​បុរស​ឈ្មោះ ម៉ូ​វ លីម បាន​លើកឡើងថា​៖​ពួក​ខ្ញុំ​មកនេះ​គឺ​សំណូមពរ​សុំ​មេដៃ​ត្រឡប់មកវិញ ព្រោះថា ប្រធានភូមិ និង​លោក​មេឃុំ​ឆបោក​ពួក​ខ្ញុំ ព្រោះ​ពេល​ផ្តិតមេដៃ​ម្តងថា បើក​អំណោយ​ម្តងថា ផ្តិត​ដើម្បី​ជំរឿន និង​ពេលខ្លះ​ទៀតថា ផ្តិតៗ​ទៅ គេ​មិនអោយ​យើង​ទៅ​ងាប់​នោះទេ ជួនកាល​កត់​ឈ្មោះ​ប្តី​យក​ប្រព​ន្ឋ​មក​ផ្តិត ដែល​ពួកគាត់​ភ័យព្រួយ​ខ្លាច​ជា​ផ្តិតមេដៃ​ដេញ​ផ្ទះសំបែង​ពួកគាត់ និង​ខ្លាច​យក​ស្នាម​តដៃ​ទៅ​កឹ​ប​ជាប់​ជាមួយនិង​ពាក្យ​ដែល​គេ​រុះរើ​ផ្ទះ​ថា ជា​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ព្រម​រុះរើ​ផ្ទះសំបែង​ចេញ​ដោយ​ខ្លួនឯង​ផង​។​ចំណែក​ផ្ទះ​ពួក​ខ្ញុំ​នៅលើ​គោក​ជាប់​មាត់ទន្លេ មិនមែន​នៅក្នុង​ទឹក​ទេ​កាល​ឆ្នាំ​២០០០ ដេញ​ពួក​ខ្ញុំ​ពី​ក្នុង​ទឹក​មក​រស់នៅ​លើគោក​ជាប់​មាត់ទន្លេ ដល់​ខ្ញុំ​មក​នៅ​លើគោក​មានការ​ទទួល​ស្គា​ល់ពី​រាជរដ្ឋាភិបាល​ហើយ​មក​ដេញ​ពួកគាត់​ទៀត​? ។DSC07427(2)
​ ​ស្ត្រី​ឈ្មោះ ហួត ពៅ អាយុ​៥១​ឆ្នាំ មាន​លើកឡើងថា​៖​ស្នាម​មេដៃ​ទាំងនោះ ប្រាកដជា​យកទៅ​ដល់​ខេត្តហើយ តែ​មក​កុហកថា​ស្នាម​មេដៃ​ទាំងនោះ ខ្យល់​ប៉ើង​បាត់អស់​ទៅវិញ​។ ប៉ុន្តែ​បើ​បាត់​មែន​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ បានអោយ​ពួកគាត់​ជា​អាជ្ញាធរ​ទាំង​៣​នាក់ ធ្វ​ពាក្យ​បដិសេធន៍ មិន​យក​ស្នាម​មេដៃ​ពួក​ខ្ញុំ​ទៅធ្វើជា​ឯកសារ​ផ្លូវការ​ណាមួយ​ឡើយ​។​ស្ត្រី​រូបនោះ​លើកឡើងថា លោក រ៉េះ ទីន សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និយាយ​មួយ​ម៉ាត់​ណា​ក៏ ង៉ែ​ង ហង ដែរ​គាត់​ជា​រដ្ឋអំណាច មិនគួ​ប្រើ​ពាក្យសំដី​បែបនេះ​ឡើយ​។​
​ ​ដោយឡែក​លោក យ៉ើ អ៊ី​ត អនុប្រធាន​ភូមិ​ចុង​កោះ​វិញ​បាន​និយាយថា​៖​លោក​អភិបាលក្រុង​បានអោយ​អាជ្ញាធរ​ភូមិ​ធ្វើ​ជំរឿន​កត់​ឈ្មោះ​មេ​គ្រួសារ និង​អោយ​ពួកគាត់​ផ្តិតមេដៃ​ផង ពេល​ពួកគាត់​មក​ធ្វើ​ក៏មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ ខណៈពេល​ពួកគាត់​ធ្វើ​ទើបបាន​៣៦​គ្រួសារ​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ភ័យព្រួយ ខ្លាច​យក​ស្នាម​មេដៃ​ពួកគាត់​ទៅធ្វើ​អ្វីមួយ​ដែល​អាចអោយ​មានទោស ចំណែក​ស្នាម​មេដៃ​នោះ​គាត់​បានធ្វើអោយ​ប៉ើង​បាត់​ពី​ម៉ូតូ​ទៅហើយ គាត់​មាន​ស្នាម​មេដៃ​អី​អោយ មានតែ​ធ្វើលិខិត​បដិសេធន៍ មិន​ទទួលស្គាល់​លើ​ស្នាម​មេដៃ​ទាំងនោះ​ដើម្បីអោយ​ពួកគាត់​ស្ងប់ចិត្ត​។
​ ​ប្រជាពលរដ្ឋ​បាន​សំដែង​នៅ​ទុក្ខ​កង្វល់​ថា អាជ្ញា​ធរមាន​ផែនការ​បណ្តេញ​ពួកគាត់​អោយ​ចេញពី​ការរស់នៅ​លើផ្ទះ​ជាប់មាត់​ទន្លេ គ្រា​ដែល​ប្រជាជន​វៀតណាម ជាច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​មិនទាន់​ត្រូវបាន​ចេញពី​ទន្លេ​ផង​នោះ ៕