​ជិៈ​ម៉ូតូ​តាមផ្លូវ​លំ​លឿន​ពេក​ដល់​ផ្លូវបែក​ជាប់​ថ្នល់ជាតិ​ហោះ​ទៅបុក​របង​ថ្ម​របួស​ធ្ងន់ធ្ងរ​

0

​ខេត្តកំពង់ឆ្នាំង បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ជិៈ​ម៉ូតូ​លឿន​ហួស​ផ្លូវ ហោះ​ទៅបុក​និង​របង ថ្ម នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ចំណុច​លូទឹក ស្ថិតក្នុង ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង នៅ​
​វេលា​ម៉ោង ៨ និង​៣០​នាទី យប់​ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ​២០១៥ ។
​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​រូបនោះ បាន​ជិៈ​ម៉ូតូ ម៉ាក​ស៊ុយ​ហ្សុ​យ​គី​ស្មា​ស់រី​វ៉ូ ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D. 2682 ក្នុង​
​ដំណើរ ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវលំ ក្នង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ជា​ផ្លូវ​ឡើង​ប្រសប់​ជាមួយ​ផ្លូវជាតិ ជនរងគ្រោះ​បាន​បើក​ហួស​ថ្នល់ជាតិ ហោះ​ទៅបុក​នឹង​របង​ថ្ម ដែលមាន​ច​ម្ងា យ​ប្រមាណ​៦​ម៉ែត្រ បណ្តាលអោយ​រងរបួស​ជា​ទម្ងន់ និង​សន្លប់​នៅនឹងកន្លែង​តែម្តង​។​DSC07667
​ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នោះទេ តែ​បន្តិចក្រោយមក​មាន​មិត្ត​ភ័​ក្រ បានមក​ដល់ បាន​អះ អាង​ថា​៖​ជនរងគ្រោះ​ទើបតែ​បែក​ចេញពី​ខ្លួន​មុននេះ​បន្តិច​ស្រាប់តែ​
​មកជួប​គ្រោះថ្នាក់​បែបនេះ ដែល​មិត្ត​ភ័​ក្រ​ជា​ជនរងគ្រោះ​មានឈ្មោះ សុ​ទ្ឋ បញ្ញា អាយុ​២៣ ឆ្នាំ មាន​ទី​លំ នៅ ភូមិ​ស្រះកែវ ឃុំ​មេលុំ ស្រុក​បរិបូរ​ណ៌​។
​ ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បាន​ហៅ​រថយន្ត​របស់​មន្ទី​ពេទ្យ​ខេត្ត ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ម៉ូតូ​ដែល​រង​ការ​ខូច​ខាង​មួយ​កំណាត់​មុខ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង ដឹក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ៕