​កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន​៣៥០០​ដើម​ទៀត ត្រូវបាន​ជលផល​និង​ប្រជាពលរដ្ឋ​ដាំ​ ​នៅក្នុង​សហគមន៍​សំរិទ្ធ​ជ័យ​

0

 

​ខេត្តកំពង់ឆ្នាំង​៖​កូនឈើ​ព្រៃ​លិច​ទឹក​៦​ប្រភេទ​ចំនួន​៣៥០០​ដើម ត្រូវបាន​អាជ្ញាធរ ជលផល និង​ប្រជាពលរដ្ឋ​ដា​យកទៅ​ដាំ​នៅក្នុង​ដីព្រៃ​សហគមន៍​សំរិទ្ធ​ជ័យ ស្ថិត​ក្នុងភូមិ​សំរិទ្ធ​ជ័យ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បី​បង្កើន​ព្រៃ​ជា​ជំរក​សំរាប់​ត្រី​ពង​កូន​។​ពិធី​នេះ​បានធ្វើ​ឡើង​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​លោកជំទាវ តុង ណា​រី សមា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលស្រុក​កំពង់ត្រឡាច នាយ នាយរង មន្ត្រីរដ្ឋបាល​ជលផល​កំពង់ឆ្នាំង សប្បុរសជន និង​ប្រជាពលរដ្ឋ​ចូលរួម ប្រមាណ​ជិត​៥០០​នាក់​។​
​ ​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ថ្លែងថា​៖ ក្រោយពី​កំណែរ​ទម្រង់​វិស័យ​ជលផល ខេត្តកំពង់ឆ្នាំង​បាន​បង្កើត​សហគមន៍​នេសាទ​បាន​ចំនួន​៦១​សហគមន៍ ដែល​បច្ចុប្បន្ន​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​មាន​ចំនួន​៤០​កន្លែង និង​ព្រៃ​សហគមន៍​បាន​១០​កន្លែង​។​នៅ​ឆ្នាំ​២០១៤​រហូតមកដល់​បច្ចុប្បន្ន ខ័​ណ្ឌ​រដ្ឋ​បា​លេជ​ល​ផល​បាន​ដាំ​កូនឈើ​ព្រៃ​លិច​ទឹកបាន​ចំនួន​៧​លើក នៅតាម​បណ្តា​សហគមន៍​នេសាទ លើ​ផ្ទៃដី​ទំហំ​សរុប​១២​ហិកតា និង​ប្រើប្រាស់​កូនឈើ​ប្រភេទ​ព្រៃ​លិច​ទឹក​ចំនួន​ជាង​៣​ម៉ឺន​ដើម​។​ក្នុងទិសដៅ​បន្ត​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង នឹង​ដាំ​ព្រៃ​លិច​ទឹក​នៅ​សហគមន៍​នេសាទ​សំរិទ្ធ​ជ័យ​ទំហំ​២​ហិកតា​ថែមទៀត​។​ចំណែក​នៅក្នុង​ថ្ងៃនេះ​យើង​បានធ្វើ​ពិធី​ដាំ​កូនឈើ​បន្ថែ​ន​ចំនួន​៣៥០០​ដើម​ទៀត​នៅក្នុង​សហគមន៍​សំរិទ្ធ​ជ័យ​។​
​ ​លោក ឈឹម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច​បានលើកឡើង​ថា​៖ បច្ចុប្បន្ន​ប្រភពធនធាន​ជលផល​របស់​យើង​កំពុង​មានការ​ប្រឈម​ទៅនឹង​ការបំផ្លិចបំផ្លាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឥតឈប់ឈរ ដែល​បង្កឡើង​ដោយ​ជនល្មើស​នេសាទ​អនាធិបតេយ្យ​មួយចំនួន ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​ដូចជា ការប្រើប្រាស់​ឧបករណ៍​ឆក់ របាំង​លូ​ស្បៃ​មុង របាំង​លប​លូ​សាច់​អួន បូម​បាច​ពង្រីក​បឹងបួរ ដាក់​សម្រាស់ កាប់ឆ្ការ​ទន្ទ្រាន​យក​ព្រៃ​លិច​ទឹក ឈូសឆាយ​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ជាដើម​។​ទង្វើ​បែបនេះ ធ្វើអោយ​ធនធាន​ជលផល​ថយចុះ​ជា​បន្តបន្ទាប់​ស្ទើរ​រៀងរាល់ឆ្នាំ​គួរអោយ​បារម្ភ​។​លោក​សុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សហគមន៍​នេសាទ រួមគ្នា​បង្ការ​និង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ ការពារ​កន្លែង​អភិរក្ស​ធនធាន​ជលផល​អោយបាន ដើម្បី​រួមចំណែក​ជួយ​ថែរក្សា ការពារ​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព​ដើម្បី​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​។​DSC07668
​ ​ដោយឡែក​លោកជំទាវ តុង ណា​រី សមា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ក៍បាន​ថ្លែង​ទៅកាន់​អង្គពិធី​ថា​៖​នាឱកាស​នេះ យើង​រួមគ្នា​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​នៅក្នុង​ដែន​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ បានបង្ហាញ​អោយឃើញ​ពី​សក្ខីភាព​នៃ​កិច្ចការពារ​ថែរក្សា​គ្រប់គ្រង​ធនធាន​ជលផល​អោយបាន​ស្ថិតស្ថេរ​គង់វង្ស និង​ប្រកបដោយ​និរន្តរភាព រក្សាបាន​នូវ​សក្តានុពល​ធម្មជាតិ បំពេញបន្ថែម​នូវ​ព្រៃ​ដែលរ​ច​រឹល ត្រូវ​ដាស់តឿន​ក្រើនរំលឹក​ដល់​ស្មារតី​ប្រជាពលរដ្ឋ និង​អ្នកនេសាទ​គ្រប់រូប ត្រូវ​បញ្ជៀ​ស​អោយបាន​នូវ​ទង្វើ​ខុសច្បាប់​នេសាទ​គ្រប់​ប្រភេទ​។DSC07668
​លោកជំទាវ​ក៍បាន សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចូលរួម​ជួយ​គាំទ្រ និង​សុំ​ចាត់បញ្ចូល​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​រំកិល និង​កម្ម​វី​ធី​វិនិយោគ​៣​ឆ្នាំ​រំកិល ដែល​ផ្តល់​មូលនិធិ​របស់​ឃុំ​ស្រុក និង​ជួយ​សហ​ការណ៍​ល្អ​ជាមួយ​សហគមន៍​នេសាទ ដើម្បី​រួមចំណែក​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៣ ក្នុង​អណ​ត្តិ​ទី​៥ ពិសេស​ការ​កំណែទម្រង់​វិស័យ​ជលផល​អោយមាន​ការរីកចំរើន និង​គង់វង្ស​ជា​និរន្ត រហូត​តទៅ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​៕DSC07671 DSC07670