​សំណង់​កំពង់​ផៃ​របស់​ជនជាតិ​រុស្សី​នៅលើ​ឆ្នេរសមុទ្រ​តំបន់​រាម​ឥត​ច្បាប់​អនុ​ញា​ត្តិ​កំពង់​ធ្វើ​ប៉ះពាល់​យ៉ាង​ធ្ង​ន​ធ្ង​រ​បរិស្ថាន​និង​ផ្លូវ​សាធារណៈ​

0

​ខេត្ត​ព្រះសីហនុ​៖​សំណង់​កំពង់​ផែដ៍​ធំ​មួយ​របស់​ជនជាតិ​រុស្សី​ដែល​កំពង់ធ្វើការ​សាងសង់​យ៉ាង​រលូន​នៅលើ​ផ្ទៃសមុទ្រ​និង​ដី​ចំណី​ឆ្នេរសមុទ្រ​ត្រង់​ច​ណុ​ច​តាម​បណ្តោយ​ផ្លូវ​ទៅកាន់​ទីបញ្ជាការ​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​(​មូលដ្ឋាន​រាម​)​ស្ថិតនៅក្នុង​ឃុំ​រាម​ស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ​នោះ​កំពង់​ត្រូវ​មហាជន​ទូទៅ​ធ្វើការ​រិះគន់ថា​កា​ដ្ឋា​ន​សំណង់ កំពង់ផែ​មួយ​នេះ​បាន​យក​ផ្លូវ​សាធារណ៍​ប្រើប្រាស់​បង្ករ​ឲ្យ​មាន​ភាព កកស្ទះ ចរាចរណ៍ ជាប្រចាំ​ហើយ​បច្ចុប្បន្ន​ផ្លូវ​មួយ​ខ្សែរ​នៅត្រង់ចំណុច​នោះបាន​រង​ការខូចខាត​មាន ទឹក​ដក ជោគជាំ​ស្ទើរ​ក្លាយជា​ផ្លុ​ក​ក្របី​ដេក​ទៅហើយ​។​ចំណែកឯ​បរិស្ថាន​នៅ​ទីនោះ​វិញ​គ្មាន​វាចារ​និង ផ្លែង​ទេ​គឺ​កាកសំណល់​ក៍​ដូចជា​កំទេច​កំ​ន្ទី​នែ​សំណង់​ត្រូវបាន​គេ​យកទៅ​ចាក់ចោល​លើដី​ឆ្នេរសមុទ្រ​មើលទៅ​ដូចជា​គំន​សំរាម​ទៅហើយ​។​20150702_100701_resized
​ ​.​មន្ត្រី​យោធា​មួលដ្ឋាន​សមុទ្រ​រាម​ម្នាក់​បាន​និយាយថា​ចាប់តាំងពីរ​កំពង់ផែ​មួយ​នោះ​ចាប់ផ្តើម​ធ្វើការ​សាងសង់​កាលណា​មក​បានធ្វើ​ឲ្យ​ផ្លូវ​សាធារណៈ​ចំណុច​នោះ​បង្ករ​ភាពស្មុកស្មាញ​ជា​ពី​សេស​នៅពេល​មាន​ភ្ញៀវ​គណៈប្រតិភូ​ចូលទៅ​មូលដ្ឋាន​រាម​ម្តងៗ​មាន​ភាព​កក់​ស្ទះចរាចរណ៍​រហូត​ពិបាកធ្វើ​ដំណើរ​ហើយ​ផ្លូវ​ក៍រង​ការខូចខាត​ពោរពេញ​ទៅដោយ​ផ្លុ​ក​ទឹក​ភក់ជ្រាំ​គូរ​ឲ្យ​ខ្ពើមរអើម​បំផុត​។​20150702_100645_resized
​ ​.​ជាមួយគ្នានេះ​មន្ត្រី​យោធា​មួលដ្ឋាន​សមុទ្រ​រាម​ដ៍ដែល​បានធ្វើ​សំណូមពរ​ទៅដល់​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈ​ការណ៍​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​មេត្តា​ចុះមក​ពិនិត្យ​មើលផ្លូវ​មួយ​ខ្សែរ​នេះ​ផង​ជាពិសេស​គឺ​សំណង់​កំពង់ផែ​នេះ​តែម្តង តើ​មានច្បាប់​សាងសង់​ត្រឹមត្រូវ​ដែរ​ឬ​អស់ពី​ព្រោះ​ដី​ចំណុច​នេះ​ជា​ដី​ឆ្នេរ សមុទ្រ​សាធារណៈ​របស់​រដ្ឋ​។​
.​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បានធ្វើការ បញ្ជាក់ថា​សំណង់​កំពង់ផែ​នេះ​មិនទាន់មាន​ច្បាប់​គ្រាប់​គ្រាន់​នោះឡើយ​ប៉ុន្តែរ​កន្លងមក​ទីតាំង​ចំណុច​នេះ​ក៍​ធ្លាប់មាន​ការសុំច្បាប់​ធ្វើការ​សាងសង់​ជា​ផែ​សំរាប់​ចតទូក​និង​ដឹក​សំភារៈ​សំណង់​ប​ន្តិ​ត​បន្តូច​ទៅកាន់​ដី​កោះ​ពីរ​មន្ទីរ​របស់លោក​ដែរ តែ​មិនមែន​បានន័យថា​អនុ​ញា​ត្តិ​ឲ្យ​ធ្វើការ​សាងសង់​ជា​កំពង់ផែ​ក្នុង​ទ្រុង ទ្រាយ ធំ​ដូចនេះ​ទេ​។​20150702_100621_resized
.​ពាក់​ព​ន្ធ័​ទីតាំង​ដី​ចំណុច​ខាងលើនេះ​បើតាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​រាម​បាន​ប្រាប់​ឲ្យ​ដឹងថា​ដី​តំបន់​កំពង់​សាងសង់​កំពង់​ផៃ​ខាងលើ​នោះ​មិនមាន​ប្លង់​កម្មសិទ្ធិ​អ្វី​ទេ​ហើយក៍​មិនអាច​ធ្វើ​ប្លង់​កម្មសិទ្ធិ​បាន​នោះដែរ​ពីព្រោះ​ដី​ទីតាំង​ចំណុច​នេះ​ជា​ដី​ឆ្នេរសមុទ្រ​សាធារណៈ​។​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​រាម​ដ៍ដែល​បាន​បន្ត​ប្រាប់​ឲ្យ​ដឹង​ទៀតថា​ដី​ចំណុច​ខាងលើនេះ​ដើមឡើយ​ត្រូវបាន​មន្ត្រី​យោធា​មូលដ្ឋាន​សមុទ្រ​រាម​ម្នាក់​ដឹក​ដី​ចាក់​លុប​ចូល​សមុទ្រ​រាប់រយ​ឡាន​រូ​ច​ហើយ​លក់​ទៅ​ឲ្យ​ជន​ជាត់​រុស្សី​ម្នាក់​ក្នុង​តំលៃ​២២​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។​ជនជាតិ​រុស្សី​ដែល​បាន​ទឹ​ញ​ដី​ខាងលើ​ក្រោយពី​ទិញ​ដី​នេះ​រូ​ចក៍​បានចាប់ផ្តើម​ធ្វើការ​សាងសង់​កំពង់​ផៃ​សំរាប់​ចតទូក​ចត​អូរ​ប័​រ​ចាក់​គ្រិះ​យ៉ាងរឹងមាំ​លយ​ចូលទៅក្នុង​សមុទ្រ​ប្ថែ​ម​ទៀត​រហូតមកដល់​បច្ចុប្បន្ន​នេះ​តែម្តងទៅ​។​
​គូរ​រំ​លិ​ក​ឡើងវិញ​ផងដែរ​ថា​ដោយសារតែ​ភាព​ធូរ​លុង​ក្នុងការ​គ្រប់គ្រង​ដី​តំបន់ឆ្នេរ​សមុទ្រ​ជាហេតុ​ធ្វើ​ឲ្យ​ដី​ឆ្នេរសមុទ្រ​ជាច្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​កម្មសិទ្ធិ​បុគ្គល់​ដោយ​ខុសច្បាប់​អស់​ទៅហើយ​គូរ​ឲ្យ​សោកស្តាយ​បំផុត​៕20150702_100539_resized