និវត្តន៍​ជន​មន្ទីរ​ប្រៃសនីយ៍​ខេត្ត​ចំនួន​២​នាក់​ទទួល​អំណោយ​ពី​សាខា​កាកបាទ​ខេត្តកំពង់ឆ្នាំង​ក្រសួង​ ​ប្រៃសនីយ៍​និង​ថ្នាក់ដឹកនាំ​មន្ទីរ​ប្រៃសនីយ៍​ខេត្តកំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖​លោក ចាន់ ផល ប្រធាន​មន្ទីរ​ប្រៃសនីយ៍​ខេត្ត និង​លោក ស្រី ឡុ​ញ​ពិសា អនុប្រធាន​ប្រៃសនីយ៍​ខេត្ត​និង​ជា​សមាជិក​កាកបាទក្រហម​ខេត្ត រួម​ដំណើរ​ដោយ​មន្ត្រី​ប្រៃសនីយ៍​ខេត្តកំពង់ឆ្នាំង​និង​ស្រុក​កំពង់ត្រឡាច​នៅ​ព្រឹក​ថៃ្ង​ទី​៣ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចុះសាកសួ​សុខទុក្ខ​និង​នាំយក​អំណោយ​និង​ថវិកា​ជូន​លោក រស់ ផល្លា អាយុ​៦១​ឆ្នាំ មាន​ជំងឺលើសឈាម​មាន​ទីលំនៅ​ភូមិ​ក្រឡាញ់​ឃុំ​អូរ​ឬ​ស្សី​និង​លោក​ប៉ែន ស៊ីណា អាយុ​៧៨​ឆ្នាំ ជរា​ពោះម៉ាយ​នៅ​ភូមិ​ត្រពាំង​ភ្នៅ ឃុំ​ច្រេស​ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ជាម​ន្ត្រី​ចូលនិវត្តន៍ ដែលជា​អតីតមន្ត្រី​ការិយាល័យ​ប្រៃសនីយ៍ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​
​ ​លោក ស្រី ឡុ​ញ​ពិសា សមាជិក​កាកបាទក្រហម​ខេត្ត និង​ជា​អនុប្រធាន​មន្ទីរ​ប្រៃសនីយ៍​ខេត្ត បាន​អោយដឹងថា​៖​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ដែល​បានផ្តល់​ជូន​លោក ប៉ែន ស៊ីណា​មាន អង្ករ​៣០​គីឡូក្រាម​ម៉ី​១​កេះ​,​ត្រីខ​១០​កំប៉ុង​ឃី​ត​១​កញ្ចប់​(​សា​រ៉ុង​១,​មុង​១,​ភួយ​១,​ក្រមារ​១)​អំណោយ​របស់​លោកស្រី មាន​ទឹកដោះគោ​,​នំ​,​ស្ករស​ទឹក​ផ្លែឈើ​និង​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​ក្នុងនោះ​ថវិកា របស់​សមាគម​ក្រសួង​ប្រៃសនីយ៍​ចំនួន​២០​ម៉ឺន​រៀល និង​ថវិកា​លោកស្រី​ផ្ទាល់​ចំនួន​១០​ម៉ឺន​រៀល​។​លោក​រស់​​ផល្លា ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ក្នុងនោះ​ថវិកា​របស់​មន្ទីរ​ប្រៃសនីយ៍​ខេត្ត​៥​ម៉ឺន​រៀល និង​ថវិកា​លោកស្រី​៥​ម៉ឺន​រៀល​ផងដែរ​។​S3020024 S3020020 S3020015 S3020004
​ ​មានប្រសាសន៍​ក្នុ​ឱកាស​នោះ​លោក ចាន់ ផល ប្រធាន​មន្ទីរ​ប្រៃសនីយ៍​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិ​តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង ឯកឧត្តម​​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង កន្លងមក​សម្តេច​និង​ឯកឧត្តម តែងតែ​គិតគូរ​ជានិច្ច​នូវ​ការលំបាក​ដល់​ប្រជាជន​គ្រប់រូប​ជាពិសេស មន្ត្រី​ចូលនិវត្តន៍​ដែល​បាន​បំពេញការងារ​ដើម្បី​បំរើ​ប្រទេសជាតិ​កន្លងមក​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។លោក ចាន់ ផល បាន​មានប្រសាសន៍​បន្តទៀតថា​៖​ទោះបី​អំណោយ​និង​ថវិកា​នេះ​វា​មិន​គ្រប់​តម្រូវការ​ក៏ដោយ​តែ​វា​បាន​ជួយ​សំរួល​នូវ​កា​លំបាក​បាន​រយៈ​ផងដែរ​។ លោក​ក៏បាន​ផ្តាំផ្ញើ​សុំអោយ​លោក ប៉ែន​ស៊ីណា និង​លោក រស់ ផល្លា ខិតខំ​ថែទាំ​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត​កុំ​ធ្វើ​អ្វី​អោយ​លើសពី​កំលាំង​ខ្លួន​នាំ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​ថែមទៀត​។​​ ​លោក ប៉ែន ស៊ីណា និង​លោក រស់ សំណាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន សូមអោយ​សម្តេច​និង​ឯកឧត្តម មាន​សុខ​ភាពល្អ ឈ្នះ​អស់​មាស​ត្រូវ​គ្រប់ទិសទី​និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​ដឹកនាំ​កាកបាទក្រហមកម្ពុជា ជួយ​ជនរងគ្រោះ​បន្តទៀត​៕