​ទ្រាំ​មិនបាន​និង​ឪពុក​បង្កើត​ចាប់រំលោភ​ប្តឹង​អាជ្ញាធរ​ឃាត់ខ្លួន​

0

​បន្ទាយ​មាន​ជ័​យៈ បុរស​ជា​ឪពុក​បង្កើត​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ភ្លាមៗ បន្ទាប់ពី​កូនស្រី​ខ្លួន​ប្តឹងទៅ​មេភូមិ ព្រោះតែ​ទង្វើរ​ចាប់រំលោភ​សេពសន្ថវៈ បានសម្រេច​ជាច្រើន​ដង ។
​តាម​ការ​អោយដឹងពី​អាជ្ញាធរ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា កាលបី​ព្រឹក​ម៉ោង​៨ ថ្ងៃទី​០៧ កក្កដា ២០១៥ មេភូមិ​ភ្នំ​លៀប​ជើង ត្រូវបាន​ក្មេងស្រី​ឈ្មោះ ឈ​,​ស​,​ន អាយុ​១៧​ឆ្នាំ បានមក​ប្តឹង​ថា ខ្លួន​ត្រូវ​ឪពុក​បង្កើត​របស់ខ្លួន​ចាប់រំលោភ បានសម្រេច​ជាច្រើន​ដង ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ។ ដោយ​ទ្រាំ​និង​ភាពឈឺចាប់​នេះ​ពុំបាន​ទើប​មកប្តឹង​អោយ​អាជ្ញាធរ​ជួយ ។ ក្រោយពី​ទទួលបាន​បណ្តឹង​ផ្ទាល់មាត់​ពី​ក្មេងស្រី​រងគ្រោះ អាជ្ញាធរ​ឃុំ​ភ្នំ​លៀប​សហការ​ជាមួយ​ស្នាក់​អាវុធហត្ថ​៦៦៦​ប្រចាំ​ភ្នំ​លៀប ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ដែលមាន​ឈ្មោះ រឹត ម៉ៅ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ភ្នំ​លៀប​ជើង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​ត​បន្ទាយមានជ័យ បញ្ជូនបន្ត​បន្ទាប់ពី​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​មក​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។unnamed
​តាមរយៈ​ការឃាត់ខ្លួន​នេះ​ជនសង្ស័យ នៅ​ចំពោះមុខ​អាជ្ញាធរ​សមត្ថកិច្ច​បាន​សារភាពថា ខ្លួនគេ​បាន​រំលោភ​កូនស្រី​របស់ខ្លួន​បាន​ចំនួន​២​ដងដោយ​ឆ្នាំមុន​ម្តង និង​ឆ្នាំនេះ​ម្តង ។
​ក្មេងស្រី​រងគ្រោះ​ជា​ក្មេង​កំព្រាម្តាយ​នៅ​ជាមួយ​ឪពុក និង​ម្តាយចុង ។
​តាមរយៈ​ទង្វើរ​ឪពុក​រំលោភ​កូន​ឯនេះ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ភ្នំ​លៀប បាន​និយាយ​ត​ត​គ្នា​ថា អាជ្ញាធរ​សមត្ថកិច្ច​គួរតែ​ដាក់ទោស​ទៅលើ​ជនសង្ស័យ​អោយបាន​ធ្ងន់ធ្ងរ​ព្រោះថា វា​ជា​ទង្វើ​អាក្រក់​ដែល​ពុំ​អាច​ទទួលយកបាន ៕unnamed (1)