ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​នៅតែ​បន្ត​ការចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

0

​សៀមរាប : ប្រជាពលរដ្ឋ ចំនួន ៣៨ នាក់ ក្នុងនោះ​ស្រី ១៦ នាក់ រស់នៅ​ក្នុងភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែ កក្ត​ដា ឆ្នាំ ២០១៥ នេះ បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែលមាន​លក្ខ​ណះ​សម្បត្តិ​ទាំង ៩ យ៉ាង ក្រោម​ការផ្សព្វផ្សាយ​និង​ពន្យល់​ណែនាំ​បន្ថែម​លំអិត​ពី​សំណាក់ លោក​អនុសេនីយ៍ឯក យ៉ូ​ម យ៉ា​ត់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់ នគរធំ ក្រុង​សៀមរាប ។ ដោយ​ពិធី​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​ដើម្បី​យើង​រួមគ្នា​ពិភាក្សា​រក​គន្លឹះ​ល្អៗ​យកទៅអនុវត្ត​បន្ត​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នៅ​រាល់​បទល្មើស​ដើម្បី​យើង​ធានាបាន​នូវ​P7080444ការកាត់បន្ថយ​បទល្មើស​គ្រប់​ប្រភេទ​ដែល​នៅ​សេសសល់​ប​ន្តិ​បន្តួច​អោយ​អស់ពី​ភូមិ​ឃុំ​របស់​យើង​។ ដោយ​លោក​អនុសេនីយ៍ឯក យ៉ូ​ម យ៉ា​ត់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់ នគរធំ ក្រុង​សៀមរាប ក៏បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​ត្រូវតែ​មានចិត្ត​ក្លាហាន​ក្នុងការ​ជួយផ្តល់ ព័​ត៍​មាន​មកដល់​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​នៅពេល​ដែល​បានឃើញ​ឫ​ក៏មាន​ការសង្ស័យ​នូវ​ករណី​ទាំង​៩ ចំណុច​ក្នុងការ​អនុវត្ត​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ត្រូវ​ប្រញាប់ ទំនាក់ទំនង​មកដល់​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​អាចធ្វើ​ទៅបាន​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​ជា​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​ជំនាញ​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ ៕
ដោយ លោក ស៊ាន ជី​