អ្នកប្រើប្រាស់ថ្នាំញៀនពីរនាក់ខ្មែរថៃត្រូវបានឃាត់ខ្លួន ដកហូតថ្នាំញៀនប្រភេទទឹកកក១ខាំ

0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតធ្វើការចាប់ខ្លួនជនសង្ស័យខ្មែរថៃពីរនាក់ បន្ទាប់ពីរកឃើញមានការលាក់ទុកគ្រឿងញៀនប្រភេទទឹកកកចំនួន១ខាំហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។ ការឃាត់ធ្វើឡើងកាលពីវេលាង១៩និង៣០នាទីយប់IMG_5743ថ្ងៃទី៧-កក្កដានៅចំណុចផ្ទះជួលស្ថិត ក្នុងភូមិ ក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត។
លោក អ៊ុំ​ សុផល អធិការក្រុងប៉ោយប៉ែតបានអោយដឹងថា: ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការរង ចាប សុផារិទ្ធ កម្លាំងអធិការបានធ្វើការតាមដានក្តាប់មុខសញ្ញាអ្នកប្រព្រឹត្តហើយឈានដល់ការចាប់ខ្លួនបានតែម្តង។ជនសង្ស័យដែលបានឃាត់ខ្លួន១-មាន ឈ្មោះ​ ឆាត ឈួយគួកថង ភេទប្រុសអាយុ៤៨ឆ្នាំ ជាជនជាតិថៃរស់នៅក្នុងស្រុកបាងតាធុំខេត្តភិស្នុលោកប្រទេសថៃ និង ទី២-មានឈ្មោះ ភុំ​ វិឆ័យ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិIMG_5739 ដើមស្រល សង្កាត់ក្បាលស្ពានក្រុងប៉ោយប៉ែត ដកហូតថ្នាំញៀនប្រភេទក្រាមទឹកកកចំនួន១ខាំ។លោក ចាប សុផារិទ្ធិ ស្នងការរងខេត្តបន្ទាយមាន ជ័យបាននិយាយថា: ជនសង្ស័យទាំងពីរកំពុងសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕IMG_5742