​​លួច​បង្គោល​ភ្លើង​ពី​ស្រុក​ស្អាង​មក​លក់​នៅ​ស្រុក​ព្រៃកប្បាស អ្នកទិញ​ក្លាយជា​ជនរងគ្រោះ​

0

ហេតុ​ការដែល​មិនគួរ​និង​កើតឡើង​មួយ​រវាង​អ្នកទិញ​និង​អ្នកលក់​មិន​ស្គាល់គ្នា​ច្បាស់លាស់​បានកើត​ឡើង​នៅ​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៥​កន្លងទៅនេះ​នៅ​ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​ដែលមាន​ស្នាក់ការ​នៅ​ភូមិ​ផ្សារ​ជ្រៃ​អង្កាញ់​ស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បើតាម​របាយការណ៍រ​បស់​អធិការនគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​១២​កន្លងទៅនេះ មានការ​ប្តិ​ង​ផ្តល់​គ្នា​មួយ​រវាង​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ដោយ​ប្តឹង​ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គាថាបាន​ទិញ​បង្គោល​ភ្លើង​របស់ខ្លួន​ពី​ក្រុមចោរ​។ បង្គោល​ភ្លើង​ដែល​ក្រុមចោរ​នាំយកមក​លក់​នេះ​មាន​ចំនួន​១២​ដើម ហើយ​ក្នុង​មួយ​ដើម​១២​ម៉ែត្រ ត្រូវបាន​លួច​ដឹក​មកពី​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​តាមរយៈរ​ថ​យន្ត​ស្ទូច​របស់លោក លី គឹម​ឡេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជា​អាជីវករ រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​រទិញ​បង្គោល​ភ្លើង​ខាងលើនេះ​ក្នុង​១​ដើម​១០០​ដុល្លារ ហើយ​ក្រោយពេល​ទិញ​រួច​ក្រុមចោរ​បាន​យកលុយ​រត់​បាត់​ដោយ​បន្សល់ទុក​នៅតែ រថយន្ដ និង​បង្គោល​ភ្លើង​នៅ​ចំណុច​ខាងលើ​។ ក្រោយមក​ក៏មាន​ខាង​តំណាង​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ឈ្មោះ​ខៀវ សំ​អ៊ុយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​បានមក​ដាក់ពាក្យ​ប្ដឹង​នៅ​អធិការនគរបាល​ស្រុក​ព្រៃកប្បាស​ថា ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​បាន​លួច​បង្គោល​ភ្លើង​របស់ខ្លួន​ចំនួន​១២​ដើម ហើយ​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស​ក៏បាន​11696647_476961262460100_1257268684_nកោះហៅ​អ្នកពាក់ព័ន្ធ​មក​សាកសួរ​។​ក្រោយពេល​សាកសួរ​ទើប​ដឹងថា ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​គឺជា​អ្នករងគ្រោះ រួមជាមួយ​ថៅកែ​រថយន្ដស្ទូច​ផងដែរ​។ លោក​ជុំ ឈឿន អធិការ​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹងថា តាមពិត​ក្រុមចោរ​បាន​ជួល​រថយន្ដ​ពី​ឈ្មោះ​លី គឹម​ឡេង ឲ្យ​ដឹក​បង្គោល​ភ្លើង​១២​ដើម​ខាងលើ​ដោយ​អះអាងថា ដឹក​យកទៅដាក់​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​អ៊ូច​គា​ហើយ​ក្រុមហ៊ុន​អ៊ូច​គា បាន​និយាយ​ថ្លៃ​ជាមួយ​ក្រុមចោរ​តាម​ទូរស័ព្ទ​ដោយ​ស្មានថា​ជា​ម្ចាស់​បង្គោល លុះ​ដល់ពេល​ក្រុមចោរ​ដឹង​បង្គោល​មកដល់​ភាគី​ខាង​អ្នកទិញ​ក៏​គិតគូរ​លុយ​ឲ្យ​ដល់​ក្រុមចោរ​នោះ​ទៅ​។​​ក្រោយពេល​ទទួល​លុយ​គ្រប់​ហើយ​ក្រុមចោ​រកបាន​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​និង​បង្គោល​ភ្លើង​នៅ​និង​ស្នាក់ការ​ក្រុមហ៊ុន​អ៊ូច​គា​នេះ​តែម្តងទៅ ។ ចំណែង​ខាង​ថៅកែ​រថយន្ដ​ក៏​ទូរស័ព្ទ​មក​យកលុយ​ពី​ម្ចាស់​បង្គោល​ដែលជា​ក្រុមចោរ​ដែល​ជួល​រថយន្ត​ខ្លួន ស្រាប់តែ​ក្រុមចោរ​នោះ​បិទ​ទូរស័ព្ទ​អស់ ដោយ​សង្ស័យ​ទាំង​ក្រុមហ៊ុន​អគ្គិសនី អ៊ូច​គា​ទាំង​ថៅកែ​រថយន្ដ​ក៏បាន​នាំគ្នា​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​អ​ធី​ការ នគរបាល​ស្រុក​ព្រៃកប្បាស​ក្រែង​ថា ចាញ់បោក​គេ ហើយ​ភ្លាមៗ​នោះដែរ ស្រាប់តែ​ម្ចាស់​បង្គោល​ភ្លើង​ពិតប្រាកដ​ក៏​មក​ដាក់ពាក្យ​ប្ដឹង​ដែរ​។​​បច្ចុប្បន្ន​សំណុំរឿង​ខាងលើ រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ដើម្បី​ចាត់ការ​តាម​និតិ​វ​ធី​ច្បាប់ ៕