​​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន​រង​ការចោទប្រកាន់​ដាក់​កុងត្រូលជជុស​យក​លុយ​ពី​ឈ្មួញ​ដឹក​កសិផល​

0

បន្ទាយមានជ័យ​៖ លោក ឡាំ ប៊ុនថន ប្រធាន​ការ​រិ​យា​ល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន​ត្រូវបាន​រង​ការ​រិះ​គុណ​ដាក់​ប៉ុស្តិ៍​ជជុស​តាមផ្លូវ​ដែល​មិនមែន​នៅ​មាត់ច្រក​យកលុយ​ពី​ឈ្មួញ​ដឹក​កសិផល​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​ទីតាំង​ដែល​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន​ដាក់​ប៉ុស្តិ៍​ចាំ​យកលុយ​ពី​ឈ្មួញ​នាំចេញ​នាំចូល​ទំនិញគេចពន្ធ​ឬ​ក៍​កសិផល​នោះ​ស្ថិតនៅ​តាមផ្លូវ​ទៅកាន់​ច្រក​បឹង​ត្រកួន​ក្នុង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដែល​ចម្ងាយ​ពី​ច្រក​បឹង​ត្រកួន​ប្រមាណ​ជា​៦​គីឡូ​មែត្រ ។​​តាម​ការរៀប​រាបរប​ស់​ឈ្មួញ​នាំ​ស្រូវ​ចេញទៅ​លក់​អោយ​ថៃ តាម​ច្រករបៀង​មួយ​នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​IMG_1022បានធ្វើការ​ចោទប្រកាន់​ទៅលើ មេ​គយ​ច្រក​តំបន់​បឹង​ត្រកួន​ថា​បាន​ប្រើ​មនុស្ស​មិនមែនជា​មន្ត្រី​គយ​(​ចៃ​គយ​)​ចាំ​ស្ទាក​រថយន្ត​ដែល​ដឹកទំនិញ​កសិផល​ដូចជា ស្រូវ ដំឡូង​យកលុយ​តាមរយះ​ការដាក់​កុងត្រូលជជុស​មួយកន្លែង​ដែល​ឆ្ងាយ​ពី​មាត់ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន ក្នុង​ឃុំ​គោ​រមៀត ។ សម្រាប់​កសិផល​ដែល​បាន​រៀបរាប់​នេះ ក្នុង​មួយ​រថយន្ត​យី​ឌុប ត្រូវ​បង់លុយ​ជូន​មន្ត្រី​គយ​តាមរយៈ​ចៃ​គយ​ដែល​ប្រចាំការ​នៅ​ទីនោះ ៥០០​បាត ឬ​៥​ម៉ឺន​រៀល ចំនែក​រថយន្ត​កង់​៦​គឺ​បង់​៣​ម៉ឺន​រៀល ។​ក្រៅពី​កសិផល​ដែល​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ សូម្បីតែ​ទំនិញ​បន្តិច​ប​ន្ទួ​ច​ដែល​ប្រជាពលរដ្ឋ ទៅ​ទិញ​ពី​ប្រទេស​ថៃ​យកមក​លក់​នៅតាម​ផ្ទះ ក៏​ត្រូវតែ​បង់លុយ​ដែរ បើ​មិន​ព្រ​បង់លុយ​ដូច​ការកំណត់​ខាងលើ នោះគេ​នឹង​ឃាត់​រថយន្ត​មិនអោយ​ទៅណា​ឡើយ ។ តែបើ​រថយន្ត​កា​មា​រី​ដឹកទំនិញ​គេចពន្ធ​ដូចជា ហ្គាស ទំនិញ​ចាហួយ និង​ទំនិញគេចពន្ធ​ជាច្រើន​ទៀត​ដែល​បាន​IMG_1034បង់លុយ​ជូន​មន្ត្រី​គយ​គឺអាច​ចរាចរ​បាន​យ៉ាង​ងាយស្រួល ។ឆ្លើយតប​និង​ការ​ចោត​ប្រកាន់​នេះ​លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន បានធ្វើការ​បដិសេធថា គ្មាន​ការ​កាក់​រថយន្ត​ដឹក​កសិផល​យកលុយ​ដូចដែល​បានលើកឡើង​ខាងលើ​នោះទេ ហើយ​លោក​ក៏​គ្មាន​ប៉ុស្តិ៍​សម្រាប់​កាក់​រថយន្ត​ដែល តែ​លោក​មាន​ក្រុមការងារ​ចល័ត​២​ក្រុម សម្រាប់​ត្រួតពិនិត្យ​ទំនិញ ។

​សូម​បញ្ចា​ក់ថា តំបន់​ព្រំដែន​កម្ពុជា​ថៃ ដែល​ស្ថិតនៅក្នុង​ព្រំប្រទល់​ស្រុក​ថ្មពួក ក្នុង​មួយថ្ងៃ ៗ មាន​ទំនិញ​កសិផល​របស់​ក​ម្ពុ​ជា​ជាច្រើន​ដូចជា ស្រូវ​ដំឡូង បាន​ចរាចរ​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ ហើយ​ផ្ទុយ​និង​ការនាំចេញ ក៏មាន​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​ស្ទឺ​គ្រប់​ប្រភេទ ដែល​ភាគច្រើន​ត្រូវបាន​ឈ្មួញ​ត្រូវ​រូ​វ​ជាមួយ​សមត្ថកិច្ច​ព្រំដែន នាំចូល​ដោយ​គ្មាន​ការបង់ពន្ធ បន្ត​មក​ទី​រួម​ខេត្តបន្ទាយមានជ័យ ។
​ ​