​​ប្ដី​ធ្វើ​គ្រូ​ប​ង្រៀ​ង​ប្រពន្ធ​ជា​កសិករ​សន្សំ​លុយ​៣៦​ឆ្នាំ​បាន​លុយ​ជាង​មួយ​មុឺន​ដុល្លា​ដាក់​លុយ​ក្នុង​កេះ​សង្ក​សី​ហើយ​យកទៅ​ទុក​ក្នុង​ទូ​ដើម​ឫស្ស​ត្រូវ​ចោ​រឆី​អស់​ប្រហែល​មួយ​មឺុនដុល្លាវ

0

ខេត្តពោធិ៍សាត់​៖ គ្រួសារ​មួយ​ដែលមាន​ប្ដី​ជា​គ្រូបង្រៀន​ប្រពន្ធ​ជា​កសិករ​មានការ​ប្រឹងប្រែង​រក​ស៊ីមិន​ហ៊ា​ន​ចាយវាយ​ឡើយ ដោយ​សន្សំ​លុយ​ទុកដាក់​តាំងពី​ឆ្នាំ​១៩៧៩​រហូតដល់​ឆ្នាំ​២០១៥​នេះ​បាន​លុយ​សរុប​ប្រមាណ​ជាជាង​មួយ​មុឺន​ដុល្លា​អាមេរិក តែ​ត្រូវ​រលាយ​អស់​ក្នុង​មួយ​ប៉ព្រិចភ្នែក​ដោយសា​តែ​គាត់​ដាក់​លុយ​ក្នុង​កេះ​សង្ក​សី​ហើយ​យកទៅ​ញ្ញាត់​ក្នុង​ទូ​ធ្វើ​ពី​ដើម​ឫស្សី​ទៀត ត្រូវបាន​ចោ​ឡើង​លូច​បាត់ ទោះ​នគរបាល​ចាប់បាន​មុខ​សញ្ញជ​ន​សង្ស័យ​នេះ​យា​៉​ងក៍​ជននេះ​មិនទាន់​សារភាព​នៅឡើយ ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​គ្រួសារ​នេះ​ស្ទើរតែ​គាំងបេះដូង​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែ​កក្ដ​ដា​ឆ្នាំ​5២០១៥ ស្ថិតក្នុង​ភួ​មិ​ស្ទឹង ឃុំ​និង​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​ទាក់ទង​រឿង​រា​៉​វ​ខាងលើនេះ​លោក សិ​ុ​ន សុខា អធិការ​ង​ទទួល​ផ្នែក​ព្រណ្ម​ទណ្ឌ​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន នៅពេលដែល​បែកធ្លាយ​រង​នេះ​ភ្លាម​ជនរងគ្រោះ​ឈ្មោះ លឹម ហាន ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​នៅ​ភួ​មិ​ខាង​បានធ្វើ​ដំណើរ​មកកាន់​ន​គ​របាល​ប្ដឹង​ករណី​ថា​។ រូបគាត់​ជា​គ្រូ​ប​ង្រៀ​ង​ឯ​ប្រពន្ធ​ជា​អ្នក​កសិករ​បាន​ខំ​សន្សំ​លុយ​នេះ​តាំងពី​ឆ្នាំ​១៩៧៩​ទុកដាក់​ដល់ពេលនេះ​បាន​ប្រហែល​ជាង​មួ​ហ​មឺ​ុ​ន​ដុល្លា​ហើយ​មិន​ហា​៊​ន​ទិញ​អី​ឲ្យ​ឡូយឆាយ​និង​គេ​ទេ​ក្រែង​លោក​មានកា​ចាំបាច់​ទើប​សម្រេចចិត្ត​ចាយលុយ​នេះ គាត់​បន្តថា​លុយ​នេះ​គាត់​បានធ្វើ​កេះ​ស័ង្កសី​ទុក​វា​ហើយ​យកទៅ​ញ្ញាត់​ក្នុង​ទូ​ឫស្សី​ចាក់សោ​ត្រឹមត្រូវ ។ ដោយនៅ​ព្រឹក​ថ្ងៃកើតហេតុ​ពួក​រូបគាត់​ចេញទៅ​បង្រៀន​ដូច​សព្វដង​ឯ​ប្រពន្ធ​ទៅធ្វើ​ស្រែ​ជាមួយ​កូន​ខ្លះទៅ​ធ្វើ​2សំណង់ ចាក់សោ​ទុកដាក់​ត្រឹមត្រូវ ស្រាប់តែ​មោ​៉​ង​ជាង​១១​ថ្ងៃ​ក៍​ត្រឡប់មកវិញ​ឃើញ​ផ្ទះ​ខុសប្លែក​របើក​ទូ​ស្អី​អស់​ក៍បាន​ទៅ​មើល​លុយ​បាត់អស់​លុយ​ដុល្លា​៧០០០​ដុល្លា​លុយ​ខ្មែរ​១០​លាន​រៀល​និង​មាស​មួយ​ជី សល់​តែ​លុយ​នៅក្នុង​កេះ​នេះ​តិច​តូច​ប៉ុណ្ណោះ​។​លោក សិ​ុ​ន សុខា បន្តថា​ក្រោយពេល​នគរបាល​យើង​ទទួល​ពាក្យបណ្ដឹង​ហើយ​កំលាំង​ជំនាញ​ស្រុក​ដោយ​លោក​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​សហការ​ណ៍​ជាមួយ​រដ្ឋបាល​ប៉ុ​ស្ត៍​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​ក៍​ចាប់​មុខសញ្ញា​ជនសង្ស័យ​បាន​ឈ្មោះ កោះ កាត់ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​រំលង​បី​ផ្ទះ​យកមក​កាន់​អធិការ​តាម​បញ្ជារ​របស់លោក​អធិការ​ស្រុក​កណ្ដៀង​ដើម្បី​សួ​នាំ​ព្រោះ​ជននេះ​ជា​មុខសញ្ញា​ចាស់​។ លោក​បន្តថា​កា​សួ​នាំ​ជននេះ​គេ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ឡើងទៅ​លើផ្ទះ​រើកកាយ​ក្នុងផ្ទះ​មែន​3តែ​អត់​បាន​យក​អី​ទេ តែ​សួ​ម្ដងទៀត​ជា​លើក​ទី​ពី​ជនសង្ស័យ​នេះ​និយាយថា​លុយ​នោះគេ​ពិតជា​យកមែន​តែ​ដាក់​កន្លែង​ណា​មិនដឹង​ព្រោះ​ភ្លេច​អស់ហើយ​។ លោក​បន្តថា​ដោយសា​តែ​ជនសង្ស័យ​នេះ​ឆ្លើយ​មិន​ច្បាស់លាស់​ទើប​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​រងគ្រោះ​ស្ទើរតែ​គាំងបេះដូង​ស្លាប់​ព្រោះតែ​ជនរងគ្រោះ​សោកស្ដាយ​របស់ទ្រព្យ​គាត់​យា​៉​ង​ខ្លាំង នៅ​ថ្ងៃទី​១៧​ខែកក្ដា​ដា​ឆ្នាំ​២០១៥​នេះ​កំលាំង​នគរបាល​ក៍​បញ្ជូន​ជ​នស​ង្ស័​ជា​មុ​​ខ​សញ្ញា​ចាស់​ផង​ទៅកាន់​ស្នងការ​ចាត់កា​បន្ត​តែម្ដង​។