​​​ស្រវឹងស្រា​យក​ក្តារបន្ទះ​ជាប់​ដែកគោល​វាយ​ខ្នង​កូនស្រី​អាយុ​១០​ឆ្នាំ​រងរបួស​

0

​ខេត្តកំពង់ឆ្នាំង​៖​ដោយសារតែ​ផឹកស្រា​វង្វេងស្មារតី​កូនស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​រងរបួស​មុត​ដែកគោល​នៅលើ​ខ្នង ដោយ​ត្រូវ​ឪពុក​បាន​យក​បន្ទះក្តារ​មាន​ជាប់​ដែកគោល ទៅ​វាយ​ខ្នង​កូនស្រី​ដោយ​អ​ចេតនា​ពេល​ស្រវឹងស្រា​។​ហេតុការណ៍​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ ចំណុច ក្រ​ញ៉ា​ន ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌​។IMG-20150717-WA0004
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖​បុរស​ជា​ឪពុក​មាន ឈ្មោះ ដូង រ៉ា អាយុ​៣១​ឆ្នាំ មាន​ប្រព​ន្ឋ​ឈ្មោះ តុល ស្រី​ស្រស់ អាយុ​២៥​ឆ្នាំ ចំណែក​កូនស្រី​រងគ្រោះ​មានឈ្មោះ ដូង ណែ​ត អាយុ​១០​ឆ្នាំ​។​គ្រួសារ​ខាងលើនេះ​ជា​គ្រួសារ​ក្រីក្រ​មាន​ទីលំនៅ ស្រុក​កំពង់លែង តែ​បានមក​ស្នាក់នៅ​កន្លែង​ខាងលើ​ដើម្បី ប្រកប​របរ​នេសាទ​ត្រី​ចិញ្ចឹមជីវិត​។
​នៅ​ថ្ងៃកើតហេតុ​ស្ត្រី​ជា​ប្រព​ន្ឋ​បាន​ទៅ​រាយ​សន្ទូច ពេលនោះ​បុរស​ជា​ឪពុក​បាន ត្រឡប់​មកពី​ផឹកស្រា​ស្រវឹង​ជោគជាំ​វិញ បាន​ប្រើ​កូនស្រី​អាយុ​១០​ឆ្នាំ​អោយ​បាចទឹក​ទូក ដែលមាន​បណ្តោយ​១០​ម៉ែត្រ និង​បាន​អោយមើល​ប្អូន​ផងដែរ តែ​ពេលនោះ​កុមារី​បាចទឹក​ទូក​បណ្តើរ​មើល​ប្អូន​បណ្តើរ លួង​ប្អូន​មិន​យំ​ធ្វើអោយ​បុរស​ជា​ឪពុក​ខឹង ក៏​ស្រ​វ៉ា​យក​បន្ទះក្តារ​ដែល​មិនដឹងថា​មាន​ដែក គោល​ជាប់​នៅ​ខាងចុង មក​វាយ​ខ្នង​កូន​បណ្តាលអោយ​រងរបួស​ពេញ​ខ្នង​។​ពេល​ឃើញបែបនេះ អនុប្រធាន​ភូមិ ឈ្មោះ ផែន ចាន់​ធី បាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច និង​បាន​ហៅ​បុរស​ជា​ឪពុក​ទៅ​សាកសួរ ហើយ​បានធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ​រួច​អោយ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ឪពុក​បានដឹង​កំហុស​និង​មិនបាន​ដឹងថា​នៅលើ​បន្ទះក្តារ​ដែល​ខ្លួន​យកមក​វាយ​កូន​នោះ​មាន​ដែកគោល​ឡើយ​។​ ​រឿង​ខាងលើនេះ​គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​អាណាព្យាបាល មាតា បិតា គ្រប់រូប​សូមកុំ​ច្រឡោតខឹង​គ្រប់គ្រង​កំហឹង​មិនបាន​ធ្វើ​រឿង​ដែល​មិនគួរ​អោយ​កើត​បែបនេះ ដែល​ការ​វាយ​នេះ​ចំ​ខ្នង​កូន​ចុះបើ​វាយ​ចំ​ភ្នែក ចំ​សរសៃ​កញ្ចឹងក​វិញ មិន​ស្លាប់​ទេ​ឬ ហើយ​នឹងមាន​វិប្បដិសារី​ក្នុង​ជិវិត​យ៉ាងណា​ទៅ​។ ចំណែក​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​យល់ថា​ជា​កំហុស​អ​ចេតនា ព្រោះតែ​គ្រួសារ​នេះ​ក្រី​ក្រលំបាក​ផង គឺ​បានត្រឹមតែ​អប់រំ​ណែនាំ​ប៉ុណ្ណោះ តែបើ​គិត​តាម​ច្បា​បើ​វិញ​គឺ​ត្រូ​តែ​មានទោស​ព្រោះនេះ​គឺជា​អំពើ​ទារុណកម្ម​លើ​កុមារ ដែល​មិន​គួរអោយ​កើត​ឡើយ​៕