​ប្រកាស​បិទ​ផ្សាយ​ក្បាលដី​វាស់វែង​នៅ​ចំណុច​អូរ​អំបិល ជា​ជំ​ហ៊ាន​ដំបូង​ដែល​ឈាន​ចូលទៅ​បញ្ចប់​បញ្ហា​ច​ម្រោ​ង​ចម្រាស់​ទំនាស់​ដ៏​រ៉ាំ​រៃ​.​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រៃ ស្ថិតនៅ​ចំណុច​អូរ​អំបិល ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រជាពលរដ្ឋ​ជាង ៣៥០​គ្រួសារ ដែល​បាន​ចាញ់បោក​គេ​មក​ទិញ​ដី និង​បានមក​រស់នៅ​កាប់​រុករាន​ដីព្រៃ នៅលើ​ដី​ហាមឃាត់​របស់​រដ្ឋ គូលែន​-​ព្រហ្ម​ទេព​។ នៅពេលនេះ ពួកគាត់​បានទទួល​ដំណោះស្រាយ​ពី​អាជ្ញាធរខេត្ត បាន​វាស់វែង ឃ្វាល​ក្បាលដី​IMG_7047ជួន​ពួកគាត់ និង​បានប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ ចាប់ពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥​។​
​អាជ្ញាធរខេត្ត ចុះ​បិទ​ផ្សាយ​ក្បាល​បញ្ចប់​ការវាស់វែង​ដី ជូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​អូរ​អំបិល ក្រោម​អធិបតីភាព​ឯកឧត្តម វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ តំណាងឱ្យ​ឯកឧត្តម ស ថា​វី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក និង​គណៈកម្មការ ដោះស្រាយ​ដីធ្លី​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក​។​​បញ្ហា​ច​ម្រោ​ង​ចម្រាស់​រវាង​ប្រជាពលរដ្ឋ​ចំណាក់ មក​រស់នៅ​ចំណុច​អូរ​អំបិល និង​កងកម្លាំងប្រដាប់អាវុធ ការពារ​ព្រៃ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​។ តាំងពី​ឆ្នាំ​២០០៧ មក នឹង​បាន​ដុតបំផ្លាញ​ផ្ទះ​ខ្ទម​ស្បូវ​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​កងកម្លាំង ដោយសារតែ​ពួកគាត់​ព្យាយាម​សាងសង់ នៅ​តំបន់​ព្រៃ​ស្អា​ក់​នេះ​។ ដោយ​ចំពោះ​បញ្ហា​នេះ តំណាង​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៥០​គ្រួសារ បាន​តវ៉ា​ប្តឹង​អាជ្ញាធរ ដល់​ស្ថាប័ន​កំពូល​នានា ក្នុងប្រទេស ដើម្បី​ជួយ​អន្តរាគមន៍​។​​ក្នុងឱកាស​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៣៥០​គ្រួសារ នៅ​ចំណុច​អូរ​អំបិល ឯកឧត្តម វ៉ា​ត់ ប៉ា​រ៉ានី​ន បាន​មាន​លើកឡើងថា អាជ្ញាធរខេត្ត មាន​គោលការណ៍​ដោះស្រាយ វាស់វែង​ដីធ្លី តែ​ចំពោះ​ប្រជាពលរដ្ឋ​មាន​ដី​អាស្រ័យ​ផល និង​ដី​លំនៅដ្ឋាន​ពិតប្រាកដ​ប៉ុណ្ណោះ​។ ហើយ​គណៈកម្មការ​វាស់វែង​ដី សុំឱ្យ​ម្ចាស់​ដី ចុះ​បោះបង្គោល​ព្រំដី​ឱ្យបាន​ច្បាស់លាស់​។ ហើយ​បន្ទាប់ពី​បញ្ចប់​ការវាស់វែង រួច​ក្រុមការងា​នឹងធ្វើ​ប័ណ្ណ​កាន់កាប់​ដីធ្លី​បណ្តោះអាសន្ន​។​​ឯកឧត្តម​បាន​បន្តថា ការប្រកាស​បិទ​ផ្សាយ​ក្បាលដី​ដែល​បាន​វាស់​រួច​មួយចំនួន​ប៉ុណ្ណោះ និង​បាន​បិទ​ប្រកាស​បញ្ជី​ឈ្មោះ​ដែល​បាន​ប្តឹងតវ៉ា មក​បង្ហាញ​ទីតាំង​ដី​ពិ​IMG_7044ប្រាកដ ហើយ​គណៈកម្មការ​នឹងធ្វើ​ការវាស់វែង​ជូន​។ ដោយឡែក​សំរាប់​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ប្តឹងតវ៉ា​ទៅ​អាជ្ញាធរ​ទាមទារ​ដីធ្លី​នៅ​ចំណុច​អូរ​អំបិល​នេះ ក្នុង​ចំនួន ៣៥០​គ្រួសារ ផ្ទុយទៅវិញ មានតែ​ឈ្មោះ តែ​ពុំមាន​ដី​របស់ខ្លួន អាជ្ញាធរ​ក៏​ពុំមាន​គោលការណ៍ ដោះស្រាយ​នោះឡើយ​។​​ឯកឧត្តម​បញ្ជាក់ថា អាជ្ញាធរ​ធ្វើបែបនេះ ព្រោះ​នៅមាន​ជនខិលខូច​មួយចំនួន បាន​យក​ប្រើប្រាស់​ឈ្មោះ​របស់​ប្រជាពលរដ្ឋ ទៅប្តឹង​អាជ្ញាធរ ដែល​ប្រជាពលរដ្ឋ​ទាំងនោះ ភាគច្រើន គឺ​ពុំមាន​ដី​កាន់កាប់​អាស្រ័យ​ផល​ពិតប្រាកដ​នោះទេ ហើយ​ដល់ពេល​ឱ្យ​បង្ហាញ​ដី​បែប​ជា​ថា គ្មាន​ដី​ទៅវិញ​៕