កម្លាំង​នគរបាល​ប៉ុស្តិ៍​ដើមថ្កូវ​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​លក់​និង​ចែកចាយ​គ្រឿងញៀន​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដើមថ្កូវ​បាន​ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​១០ និង​២០ នាទី​យប់ ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ ២០១៤ នៅពេល​សមត្ថកិច្ច​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​តាម​មូលដ្ថាន​

ប្រទះឃើញ​។  
​ជនសង្ស័យ​ខាង​មានឈ្មោះ អ៊ុត ចិន្តា អាយុ ២៨ ភេទ​ប្រុស មុខរបរ​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ ភូមិ​ភ្នំពេញ ឆ្នាំ​ទី​៣ ផ្នែក ស្នាក់នៅ​ផ្ទះជួល​លេខ ២០៦ ផ្លូវ​៩៥ សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌ ចំការមន​។
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​នៅ​មុន​ពេល​ឃាត់​បុរស​ខាងលើ​គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដើមថ្កូវ កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​តាម​មូលដ្ថាន​តាមផ្លូវ ក៏​ប្រទះឃើញ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្តុប​ពី ពណ៌ ខ្មៅ​លាយ​ទឹកប្រាក់ ពាក់​ស្លាក់​លេខ 1AS-5340 ដោយ​មាន​ការសង្ស័យ នគរបាល​ក៏​បាន​ហៅ​បុរស​នោះ​ឲ្យ​ឈប់​ម៉ូតូ​ដើម្បី​សាកសួរ​និង​ឆេកឆេរ ក៏​បាន​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច ដែល​បុរស​នោះ​ដាក់​នៅក្នុង​ប្រអប់​ម៉ូតូ​គេ តែ​ភ្លាមៗ​នោះ​បុរស​ដែល​ជា​ជង​សង្ស័យ​ខាង​ក៏​បាន​ប្រកែក​ថា​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​នេះ​មិនមែន​ជា​របស់​គេ​នោះទេ​ហើយក៏​បាន​ចោទ​ថា​សមត្ថកិច្ច​ជា​អ្នក​ដាក់​នៅក្នុង​ប្រអប់​ម៉ូតូ​របស់​គេ​ថែមទៀត តែ​ទោះជា​មាន​ការ​ប្រកែក​ពី​បុរស​នោះ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នាំ​បុរស​នេះ​យក​ទៅ​កន្លែង​ដែល​គេ​ស្នាក់នៅ​ជា​ផ្ទះជួល​រួច​ធ្វើ​ការសហការ​ជាមួយ​ម្ចាស់ផ្ទះ ក៏​បាន​ឆេកឆេរ​ឃើញ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់​ធំ​ថែម​ទៀត បន្ទាប់ពី​បាន​ឃើញ​មាន​វត្ថុតាង​រួចហើយ ក៏​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ​តែម្តង ។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ដើមថ្កូវ បញ្ជូន​មក​ទី​នរគ​បាល ខណ្ឌចំការមន​ធ្វើការ​សាកសួរ  ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

1 2 3