​បុរស់​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ត្រូវ​រថ​យន្ត​បុក​បាក់​ស្មងជើង​ខ្ទេច​មួយ​ខាង​

0

ខេត្តបន្ទាយមានជ័យ បុរស់​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ត្រូវបាន​រថយន្ត​ពាក់​ស្លាក​លេខ ខ ម បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ស្មងជើង​៣​កំណាត់​នៅ​កន្លែងកើតហេតុ​ក្រោយពី​កើតហេតុ​បុក​កេ​បាក់ជើង​រួច​បើករថយន្ត​ចុះ​គេចខ្លួនបាត់​តែម្តង​។​ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​មេ​លា​ម៉ោង​២​រសៀល​ថ្ងៃទី​១៩​ខែ​ក​ក្កា​ដា​ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងត្បូង​ជាប់​រង្វង់​មូល​ដៃ​៨​ទល់មុខ​កងរាជអាវុធហត្ថ នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​វ​រះ​សេនីយ៍​ទោ សន​គីម​សួ​គ៍ នាយការិយាល័យ​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ធឿ​ត ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ឈ្នួ​image (2)មានជ័យ ឃុំ​ឈ្នួ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​លោក​សួ​គ៍​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រឺ​ស័​រ​ព៌​ណ​សំបក​ឳ​ឡឹ​កពាក់​ស្លាក​លេខ ខេមរភូមិន្ទ ២.៣៤១៥​បើក​យ៉ាង​លឿន​ពី​លិច​មក​កើត​លុះ​បើក​មកដល់​ចំណុច​រង្វង់​មូល​ដៃ​៨​ស្របពេលនោះ​ជនរងគ្រោះ​បាន​ជិះ​មា​៉​ក​ហុងដា​ទ្រី​ម​សេ​១២៥​ព៌​ណ​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង ១B២១៦៥​បើក​ពី​កើ​តទៅ​លិច​ច្រាសទិស​គ្នា​លុះ​បើក​មកដល់​រង្វង់​មូល​នោះ​ក៏​បត់​ទៅ​ឆ្វេង​ដៃ​ក៏ត្រូវ​រថយន្ត​នោះ​បុក​ពេញទំហឹង​តែម្តង​បណ្តាល​ឲ្យ​បាក់​ស្មងជើង​៣​កំណាត់​ភ្លាមៗ​នោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​កងរាជអាវុធហត្ថ​ដឹក​ទៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ជប៉ុន​ដើម្បី​សង្គ្រោះ​ជីវិត​ចំណែក​រថយន្ត​ដឹងថា​បុក​គេ​ហើយ​បាន​បើក​ទៅមុខ​យ៉ាង​លឿន​ហើយ​ឈប់​រថយន្ត​ចុះ​គេចខ្លួន​បាត់ស្រមោល​តែម្តង​។​លោក​សួ​គ៍​បាន​បន្តទៀត ថា​រថយន្ត​របស់​ជន​ល្មើស​ដែល​លួច​ពាក់​ស្លាក ខ ម ខុសច្បាប់​នោះ​ត្រូវបាន​នគ​បាល​ចរាចរណ៍​អូស​យកទៅ​ទុក​នៅ​ស្នងការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃក្រោយ​៕image (1) image