​ស្រី​វ័យក្មេង​ម្នាក់​អង្គុយ​លក់​ក្រឡាន​សុខៗ​ត្រូវ​រថយន្ត​ជៀស​គ្នា​បុក​ស្លាប់​នៅ​កន្លែងកើតហេតុ

0


​ខេត្តបន្ទាយមានជ័យ ​ស្រី​វ័យក្មេង​ម្នាក់​អង្គុយ​លក់​ក្រឡាន​នៅ​ចិញ្ចើម​លើ​ថ្នាល់​ជាតិ​លេខ​៥​សុខៗ​ស្រាប់​តែមាន​រថយន្ត​កា​ម​រី​បើក​ជៀស​និង​គោយន្ត​កន្ត្រៃ​បុក​ស្លាប់​ភ្លាម​នៅ​និង​កន្លែងកើតហេតុ​។​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​អ្នកលក់​ក្រឡាន ភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​លោក​សី​ុ​ឌី​អធិការ​នគ​បាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ផាត់​រស្មី ស្រី​អាយុ​២៣​ឆ្នាំ​មុខរ​បលក់​ក្រឡាន រស់នៅ​ភូមិ គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។image (1)​លោក​សី​ុ​ឌី​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាន​រី សេរី​៩៨​ព៌​ណ​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ ២F៣៦៨៨​បើកបរ​ដោយ​ឈ្មោះ ឡាន់​ចិន្តា ប្រុស​អាយុ​២៤​រស់នៅ​ភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​បាន​ជិះ​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៏​ឡើង​វ៉ា​គោយន្ត​កន្ត្រៃ​បើក​ស្រប​ទិស​គ្នា​ក៏​រេ​ចង្កូត​ទៅបុក​និង​ជនរងគ្រោះ​ដែល​អង្គុយ​លក់​ក្រឡាន​នៅលើ​ចិញ្ចើម​ថ្នាល់​ជាតិ​នោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​រថយន្ត​មុខ​ខ្ទេច​អស់​ចំណែក​អ្នកបើក​គ្មាន​របួស​នោះទេ​ត្រូវ​នគ​បាល​ចរាចរណ៍​ធ្វើការ​ឃាត់ខ្លួន​។​ទាំង​រថយន្ត​ទាំង​ម្ចាស់​ត្រូវបាន​នគ​បាល​ចរាចរណ៍​អូស​យកទៅ​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​មង្គល​បូរី​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕image