​បញ្ជូន​ខ្លួន ក្រុម​ជនសង្ស័យ​៥​នាក់​ទៅ​សាលាដំបូង​ខេត្ត លើ​ករណី​ឃាតកម្ម ចាក់​សម្លាប់​គ្នា​

0

 

​ខេត្តក្រចេះ​៖ ជនសង្ស័យ​ចំនួន ៥​នាក់​ក្នុងចំណោម​បក្ខពួក​៧​នាក់ ដែល​សុ​ទ្ឋ​សឹង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជួ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ ទី​១៩ ខែ​កក្ត​ដា ឆ្នាំ​២០១៥​នេះ លើ​ករណី​ឃាតកម្ម ព្រួត​វាយ​ចាក់​សម្លាប់​បុរស់​ម្នាក់ នៅក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង កាលពីពេល​កន្លងទៅ ។​កា​បញ្ជូន​ខ្លួន​ជន​ទាំង​៥​នាក់​ខាងលើនេះ​ធ្វើ​បន្ទាប់ពី មន្ត្រីនគរបាល​ស្រុក​ឆ្លូង ធ្វើ​ឃាត់ខ្លួន​បាន កាលពី ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់ពី​ពួក គេ​បានធ្វើ​សកម្មភាព​ព្រួត​វាយ ចាក់​សម្លាប់​ជនរងគ្រោះ ឈ្មោះ ទូច ទឿ​ន អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានមក​ស្នាក់នៅ​ធ្វើការ​ក្នុង ឃុំ​កំពុង​ដំរី ស្រុក​ឆ្លូង ហើយ​ជនរងគ្រោះ ត្រូវបាន​ស្លាប់​ពេលដែល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។FB_IMG_1437214556450

ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​មាន ១.​ឈ្មោះ អ៊ា​ត ហើម អាយុ​១៩​ឆ្នាំ ទី​២.​ឈ្មោះ ឆន ផែន អាយុ​២០​ឆ្នាំ ទី​៣.​ឈ្មោះ យ៉ុ​ន ស៊ី​ណាត អាយុ ១៤​ឆ្នាំ ទី​៤.​ឈ្មោះ​ឈ្មោះ ឆន ផាត អាយុ​២៦​ឆ្នាំ និង​ទី​៥.​កូ​ល វ៉ាន់ អាយុ​២០​ឆ្នាំ គឺជា​ជនដៃដល់ ជនសង្ស័យ​ទាំងនេះ រស់នៅក្នុង ភូមិ​កើតហេតុ​ខាងលើ ។​FB_IMG_1437214383259

សមត្ថកិច្ច​បញ្ជាក់ថា យោងតាម​ស​ចម្លើយ​របស់​ជនសង្ស័យ ឈ្មោះ កូ​ល វ៉ាន បាន​ឲ្យ​ដឹងថា កន្លងទៅ រូបគេ​ធ្លាប់​មានការ​គុំ​គួ​ន​ជាមួយ និង​ជនរងគ្រោះ បន្ទាប់ពី​ជនរងគ្រោះ តែងតែ​បបួល​រូបគេ​ទៅ​ជក់ ថ្នាំញៀន​ច្រើនលើកច្រើនសារ​ពេក ហើយ​នៅ​យប់កើតហេតុ​មាន ពិធី​រាំ​ធុងបាស់​ក្នុងភូមិ ពួកគេ​ក៏បាន​ស្ទាក់ ផ្លូវ​ជនរងគ្រោះ និង​បាននាំគ្នា​ព្រួត​វាយ រហូត​ឈានដល់​ការចាក់សម្លាប់ ជនរងគ្រោះ​ដោយ​ដែក​រឹង បណ្តាល​ឲ្យ​មុត​ជ្រៅ​ក្រោម​ឆ្អឹងជំនី​ខាងមុខ និង ត្រូវបាន​ស្លា​ប់ខ​ណះ​ពេល​បញ្ចូនទៅ កាន់​មន្ទីរពេទ្យ​។​

មន្ត្រី​នៃ​អធិការនគរបាល​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា ចំនួន​៧​នាក់ ដោយឡែក​ដៃដល់​មាន​២​នាក់​នៅក្នុង​ករណី​ឃាត់​កម្ម​ខាងលើនេះ គឺ​ឈ្មោះ​កូ​ល វ៉ាន់ អាយុ​២០​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ក្នុង​៥​អ្នក​ខាងលើ និង​ម្នាក់​ស្ថិតនៅ​ក្នុងចំណោម​២​នាក់​ដែល​កំពង់​រត់គេចខ្លួន ។

ក្រុម​ជនសង្ស័យ​ក្មេងស្ទាវ ទាំង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៩ កក្ត​ដា ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ដោយឡែក​ចំពោះ​បក្ខពួក ២​នាក់​ផ្សេងទៀត ដែល​រត់គេច ក៏​កំពុងតែ​តាម​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ផងដែរ​៕