​ជាង​ធ្វើ​ដំបូល​ស្ថានីយ​ប្រេង​មិន​ប្រ​យ​ត្ន័​បាន​ឆក់​ចរន្ត​អគ្គីសនី​រាប់ពាន់​វ៉ុល​រងរបួស​ធ្ងន់ធ្ងរ​

0

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ជាជាង​ធ្វើ​ដំបូល​ស័ង្កសី​ម្នាក់ បាន​រងរបួស​រលាក​ខ្លួន​យា់ង​ធ្ងន់ធ្ងរ ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​មាន​កម្លាំង​រាប់ពាន់​វ៉ុល ខណៈ​កំពុង​ធ្វើ​ដំបូល​ស្ថា​នី​យ៏​ប្រេង​មួយកន្លែង បាន​ក្រោកឈរឡើង​សក់​ក្បាល​ប៉ះ​ខ្សែកាប​អគ្គីសនី​។​ហេតុ​ការ​ណី​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០ ១៥ នៅ​ចំណុច​មុខ​វត្ត​ផ្សារ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​។​ ​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖ កូនជាង​ធ្វើ​ដំបូល​នោះ មានឈ្មោះ ឃឹម បៀ​ន អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ រូបគេ​បានមក​ធ្វើ ដំ​បូ ល​ស្ថានីយ​ប្រេង​ដែល​កំពង់​សាងសង់​ថ្មី ៤-៥​ថ្ងៃ​មកហើយ​។IMG-20150719-WA0013
​តែ​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​នៅពេល​កំពុង​អង្គុយ​ធ្វើ​ដំបូល មិនបាន​ប្រយ័ត្ន​បាន​ក្រោកឈរឡើង​ប៉ះ​សក់​ក្បាល​ជាមួយ​ខ្យែ​កាប​ភ្លើង​ដែលមាន​តង់ស្យុង​ខ្ពស់ បណ្តាលអោយ​ទុស្សេ​ចេញ​ជា​អណ្តាតភ្លើង​ឆក់​ជនរងគ្រោះ​ដួល​អុកគូថ​លើដំបូល​ស្ថានីយ​នោះ​តែម្តង នៅក្នុងពេល​នោះដែរ ក៏មាន​អ្នកធ្វើការ​ជា មួយ​គ្នា​បាន​ឡើង​យក​ជនរងគ្រោះ​ចុះមក​ដី​វិញ ហើយ​បាន​ប្រញាប់​ដឹក ទៅកាន់​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌ តែដោយសារ​ស្ថានភាព​ធ្ងន់​ពេក ដោយបាន​រង​ការ​រលាក​ពេញ​ដងខ្លួន ក៏​ដឹក​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ជួយសង្គ្រោះ​ជា​បន្តទៀត​។IMG-20150719-WA0008
​ ​មន្ត្រី​ក្រុមហ៊ុនអគ្គីសនី​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​តាមច្បាប់​ការសាងសង់​ស្ថានីយ​ប្រេង ត្រូវធ្វើ​ចម្ងាយ​៤៥​ម៉ែត្រ​ពី​អាក់​ថ្នល់ តែ​ស្ថានីយ​ប្រេង​ខាងលើ​បាន​សាងសង់​រំលោភ​លើដី​ចំណីផ្លូវ ទើបបានជា​សាងសង់​នៅក្រោម ខ្យែ​កាប​អគ្គីសនី​បែបនេះ​។​ករណី​ខាងលើនេះ​ម្ចាស់​ស្ថានីយ​ប្រេង​ដែល​ទើប​សាងសង់​ថ្មី និង​ម្ចាស់​សិប្បកម្ម​ធ្វើ​ដំបូល​ស័ង្កសី ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​យុវជន​ជនរងគ្រោះ ដែលមាន​គ្រោះថ្នាក់​ដោយសារ​ការងារ​ខាងលើនេះ​៕ IMG-20150719-WA0009 IMG-20150719-WA0010