​ប្រទះឃើញ​សព​មិន​ស្គាល់​អត្តសញ្ញាណ​ដេកស្លាប់មាត់ផ្លូវមិនដឹងបងប្អូននៅទីណានោះ ​អធិការនគរបាល​ស្រុក​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​បុក ទើប​រក​ក្រុមគ្រួសារ​ឃើញ​មក​ទទួលយក​​សព

0

​ខេត្តកំពង់ឆ្នាំង​៖ សព​បុរស​មុន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ដេកស្លាប់​នៅក្បែរ​ផ្លូវជាតិ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​កើតឡើង​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែ កក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​តា​កុល ស្ថិតនៅ​ក្នុងភូមិ​ពា​នី ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​។​ក្រោយពី​ទុក​សព​មួយថ្ងៃ​មិនឃើញ​ក្រុមគ្រួសារ​សមត្ថកិច្ច​បាន​អោយ​លោក​អាចារ្យវត្ត​បូជាសព​រក្សាទុក​ធាតុ និង​បាន​បង្ហោះ​រូប​សព​តាម​ហ្វេ​ស​បុក រហូតដល់​យប់​ទើប​រក​ក្រុមគ្រួសារ​ឃើញ និង​បានមក​ទទួលយក​ធាតុ​កូន​ទៅធ្វើ​បុណ្យ​។​w2
​ ​លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​លើ​សព​មិន​ស្គាល់​អត្តសញ្ញាណ​រួច បានដឹងថា​សព​បុរស​នោះ​អាច​ស្លាប់​ដោយសារ​ខ្យល់គរ គឺ​មិនមាន​ស្លាកស្នាម​អ្វី​គួរអោយ​សង្ស័យថា​ជា​រឿង​ឃាតកម្ម​ឡើយ និង​បាន​យក​សព​បុរស​រូបនោះ ទៅ​ដំកល់​នៅក្នុង​វត្ត​តា​កុល​ដែល​នៅ​ជិត​នោះ រហូតដល់​ម៉ោង​៦​និង​៣០​ល្ងាច នៅតែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​និង​រក​ក្រុមគ្រួសារ​ឃើញ​ទៀត សមត្ថកិច្ច​ក៏បាន​សម្រេច​បូជាសព​បុរស​រូបនោះ​តែម្តង​និង​បាន​រក្សា​ធាតុ​ទុក​នៅក្នុង​វត្ត​។
​ ​លោក​អធិការ​បាន​អោយដឹងទៀតថា​៖​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ក្រុមគ្រួសារ​សព​បុរស​រូបនោះ បានមក​អះអាងថា​សព​នោះ​ជា​កូន​របស់គាត់ មានឈ្មោះ អែម កុសល អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក​រលើង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​។​ពួកគាត់​បានជា​អះអាង​ច្បាស់​បែបនេះ គឺ​មកពី​បានឃើញ រូបថត​សព​កូន​គាត់​ច្បាស់ នៅក្នុង​ហ្វេ​ស​បុក​ដែល​លោក​អធិការ​បាន​ផ្សព្វផ្សាយ​ស្វែងរក​ក្រុមគ្រួសារ ។w3
​ក្រុមគ្រួសារ​បុរស​ខាងលើ​បាន​និយាយ​អោយដឹងថា​៖ ជនរងគ្រោះ​ជា​មនុ​ស្សមា​ន​សតិ​មិនល្អ ពេលខ្លះ​បាន​ដើរ​បាត់​ពី​ផ្ទះ​៥-៦​ថ្ងៃ ទើប​មក​ផ្ទះ​ម្តង ហេតុនេះហើយ​ទើប​ក្រុមគ្រួសារ​មិនបាន​ចាប់​អារ​ម្ម​ណ៏​ប៉ុន្មាន​ទេ ពេល​បាត់​រូបគេ​ម្តងៗ​នោះ​។​សមត្ថកិច្ច​បានប្រគល់​ធាតុ​បុរសរងគ្រោះ​ទៅអោយ​ក្រុមគ្រួសារ ទទួល​យកទៅ​លំនៅដ្ឋាន ដើម្បី​ធ្វើ​បុណ្យទាន​ឧ​ទិ្ទ​ស​កុសល​អោយ​បុរសរងគ្រោះ​តាម​ប្រពៃណី​ខ្មែរ​៕