បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវគេ​អាករ​សម្លាប់​ទំលាក់ចោល​ក្នុង​ទឹកអូរ​

0


​ខេត្ត​ព្រះ​សី​ហន​៖​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខណៈពេល​ប្រទះឃើញ​សាកសព​ជនជាតិ​រុស្សី​ម្នាក់​ត្រូវគេ​អាករ​សម្លាប់​ទំលាក់ចោល​ក្នុង​ទឹកអូរ​យ៉ាង​អាណោច​អាធ​ម៏​បំផុត​។​ហេតុ​ការប្រទះឃើញ​សព​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៥ នៅត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវ​តំបន់​ស្ពាន​ឆេះ ស្ថិតក្នុង​ភូមិ​លេខ​៦​សង្កាត់​លេខ​៤ ក្រុង ខេត្ត ព្រះសីហនុ ។​.​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋា​ល​សង្កា​ត​លេខ​៤ បាន​ឲ្យ​ដឹងថា​សព​មានឈ្មោះ EONCHAROV DENIS ភេទ ប្រុស អាយុ​៣១​ឆ្នាំ​ជនជាតិ​រុស្ស៊ី​កាន់​លិខិតឆ្លងដែន​លេខ ៧២៧៥៦៧៥៦២​ធ្វើ​នៅ​ថ្ងៃទី​១០​ខែ​គ​ម្ភៈ​ឆ្នាំ ២០១៤​ផុតកំណត់​នៅ​ថ្ងៃទី​១០​ខែ​គូ​ម្ភៈ​ឆ្នាំ​២០២៤​មានមុខ​របរ​ទេសច​រណ៍​។​IMG-20150719-WA0085
.​ប៉ូលីស​បាន​បន្តទៀតថា​នៅលើ​ខ្លូន​ប្រាណ​សព​មាន​ស្នាក​ស្នាម​ផ្នែក​ខាងក្រោយ​ចាក់​ដោយ​វ​ត្តុ​រឹង​ជាច្រើន​កន្លែង​និង​បំពង់ករ​ត្រូវបាន​អារផ្តាច់​។​នៅ​ជុំវិញ​កន្លែងកើតហេតុ​ប៉ូលិស​បាន​រកឃើញ​កំទេច​បែកបាក់​ម៉ូតូ​ជាច្រើន​បំណែក​ផងដែរ ដែល​អាច​សង្ស័យថា​ជន​រងគ្រោះ​នៅក្នុង ថ្ងៃកើតហេតុ​ទំនងជា​ជិះ​ម៉ូតូ​ហើយ​ត្រូវ​ជនដៃដល់ (​មិន​ស្គាល់មុខ​)​ស្ទាក់​ប្លន់​សម្លាប់​។​តែ​ទោះជា​យ៉ាង ណា​ក៍ដោយ ជុំវិញ​ករណី​ខាងលើនេះ​រហូតមកដល់​ព្រឹក​ថ្ងៃទី​២០​នេះ នៅ​មិនទាន់មាន​សមត្ថកិច្ច ណា​ម្នាក់ ឬ​ប៉ូលិស​ជំនាញ​ខាង​ពិនិត្យ​សាកសព ធ្វើការ​អះអាង បញ្ជាក់ ឲ្យ​បាន ច្បាស់លាស់ នៅឡើយ​ទេ គ្រាន់តែ​សន្និដ្ឋាន ជា​ជំហាន ដំបូង​ខុសៗ​គ្នា​ថា​ជនរងគ្រោះ អាច ត្រូវ គេ អាករ​ប្លន់ សម្លាប់​យក​ម៉ូតូ និង​សមត្ថកិច្ច ខ្លះ​ថា​ករណី នេះ​អាចជា​រឿង​គំនំ​ច្រើនជាង​ករណី​ប្លន់​តែ​ប៉ុ​ណ្ណុះ​។.​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​រៀបចំ​វិច​ខ្ចប់​ប្រ​គាល់​ទៅ​ស្ថាន​ទូរ​រុស្សី​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ចែង​បន្ត​។​
.​គូរ​បញ្ជក់​ផងដែរ​ថា​សន្តិសុខ​សុវត្ថិភាព​នៅក្នុង​ខេត្ត​ព្រះសីហនុ​នៅក្នុង​ខណៈពេល​លោក ជូន ណារិន មកកាន់​ជា​មេ​ស្នងកា​ដ្ឋា​នន​គ​បាល​ខេត្ត​ព្រះសីហនុ​ដែល​កន្លងមក​ល្បីល្បាញ ខាង​បង្ក្រាប បទល្មើស ចាប់ចោរ លូច​ចោរឆក់ ចោរប្លន់​កាលដែល​រូបគាត់​នៅ​ជា​ស្នងការរង​នគ​បាល​រាជ ធានី​ភ្នំ ពេញ​នោះ​ប៉ុន្តែរ​សំរាប់​ខេត្ត​ព្រះសីហនុ​ថ្វីត្បិតតែ​គេ​សង្កេតឃើញ​មានការ​រៀប ចំ​ដាក់​កម្លាំង យាម ល្បាត​គ្រប់​គោ​ដៅ​ស្ទើរ​គ្រប់​ដងផ្លូវ​ទាំងយប់​ទាំង​ថ្ងៃ ក៍ដោយ​ប៉ុន្តែរ​បទល្មើស​នែ អំពើ​ប្លន់ ប្រដាប់ អាវុធ​នៅតែ​កើតមាន​ដ៍​ដែលជា​ដ៍ដែល ហើយ​ក្រុម​ជនល្មើស​ទាំងនោះ​តែងតែមាន ឧកាស​រត់ គេច​ខ្លូន​បាន​ដោយ​សុវត្ថិភាព​រហូត ជាក់ស្តែង​ជូ​ច​ជា​ករណី​ប្លន់​ប្រដាប់អាវុធ​អ្នកលក់ មាស​នៅ​ផ្សារ​ចិន​បាញ់​ជនរងគ្រោះ​ឲ្យ​រ​បូស​ធ្ងន់​យក​អស់​លុយ​និង​មាស​ជាច្រើន​ដំឡឹង និង​ករណី ប្លន់​ប្រដាប់អាវុធ​ដល់​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​តំបន់​ទំនប់រលក​ជាដើម ដោយ​ទាំងពីរ​ករណីនេះ​រហូត​មក ដល់ពេលនេះ​នៅ​មិនបាន​រកឃើញ​តំរុយ​អត្តសញ្ញាណ​ជនIMG-20150719-WA0083ល្មើស​នៅឡើយ​ទេ​។​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ការ​ព្រូ​យ​បារ​ម្មយ៉ាង​ខ្លាំង​ចំពោះ​សុខ​សុវត្ថិភាព​របស់​ពូក​គាត់​និង​ធ្វើ​សំណូមពរ​ទៅ​លោក ជូន​ណារិន មេ​ស្នងកា​ដ្ឋា​នន​គ​បាល​ខេត្ត​ព្រះសីហនុ​មេត្តា​រឹតបន្តឹង បន្ថែមទៀត​ទៅលើ​មន្ត្រី​ក្រោម​ឧ​វាទ​របស់​ខ្លូន​ធ្វើយ៉ាងណា​រុករក​តាម​ចាប់​ខ្លូន​ក្រុម​ជនល្មើស​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​ដើម្បី​ឲ្យ​សាក​សំនិង​ភាពល្បីល្បាញ​ដូច​កាលដែល​លោក​ធ្វើជា​ស្នងការរង​រាជធានី​ភ្នំពេញ តើ​មិន​អញ្ចឹងទេ​ប្រជាពលរដ្ឋ​មិនមាន​ជំនឿ​នោះឡើយ​(​វា​ដូច​តែ​គ្នា​វា​ដៀ​តែ​ខ្នូ​ច​និង​)៕