ខ្សែភ្លើងឆក់កម្មករ​ស្លាប់ម្នាក់ និង ​រងរបួស​ធ្ងន់ម្នាក់ខណះកំពុងសាងសង់សំណង់នៅប្លុកអក្សរអ៊ុយ

0

​បន្ទាយ​មាន​ជ័​យ៖ យ៉ាងហោចណាស់កម្មករ​សំណង់​ពីរនាក់ម្នាក់ស្លាប់ និង​ម្នាក់ទៀតរងរបួសធ្ងន់ ខណ:កំពុងរៀបចំដាក់អន្ទា (ជណ្តើរជាន់ផ្សារឬលាបថ្នាំ)ប៉ះខ្សែភ្លើង ​បណ្តាលអោយឆក់កាលពី​វេលា​ម៉ោង ​៨​ព្រឹកថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ នៅការដ្ឋាន សំណង់កាណាឌីយា ក្នុងimage3ដីប្លុក​អក្សរ​អ៊ុយ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។
លោក ស៊ីវ សុជាតិ អធិការក្រុងសិរីសោភ័ណ​ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ដែលត្រូវបានចរន្តអគ្គី សនីឆក់ស្លាប់មានឈ្មោះ សូន្យ វ៉ៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង ជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ ហ៊ីង ចេស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អ្នកទាំង២ មានស្រុកកំណើតនៅ​ភូមិ​ឈូក ឃុំ​ត្រ​ម៉ែង ស្រុក​ឈូក ខេត្តកំពត បច្ចុប្បន្នរស់នៅក្នុង​ទីតាំង​ការដ្ឋាន​សំណង់ ​ខាងលើដូចគ្នា​ ។ លោកបន្តថា មុន​កើតហេតុ​ជនរង គ្រោះ​ទាំង​២​នាក់បាននាំគ្នាដោះអន្ទា​ដែក​ដាក់​ត​គ្នា​ឡើង​ទៅលើ លុះ​នាំគ្នា​លើកដាក់​មកលើដីក៍ប៉ះនិង​ខ្សែ ភ្លើងដែល ដាក់​បណ្តាលអោយឆ្លង់ចរន្តឆក់​ស្លាប់​ នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ចំណែក​ម្នាក់ទៀត ត្រូវបាន​កម្មក​ដឹកយក​​ពេទ្យក្បែនោះ​សង្គ្រោះ​បន្ទាន់។​ បច្ចុប្បន្ន​សព​ជនរងគ្រោះ ម្នាក់ដែលស្លាប់ត្រូវបាន ​ប្រពន្ធ និង​សាច់ញាតិ បញ្ជូនទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ រីឯ​កម្មករ​ដែលរងគ្រោះត្រូវបាន​ថៅកែ​សន្យា​ចេញថ្លៃ​​ព្យាបាល​៕image2 image1