​លោក​អាត់​ខែម​ស្នងការ​ព្រមាន​ធ្ងន់ៗ​ដល់​នគរបាល​ការពារ​ព្រំដែន​គោក​ពាក់ព័ន្ធ​នឹង​ការយក​ប្រាក់​ពី​ពលករ​ឆ្លងដែន​ខុសច្បាប់​បន្តទៀត​

0

​ព្រ
ខេត្តបន្ទាយមានជ័យ៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានធ្វើ​ប្រមាន​យ៉ាង​ធ្ងន់ៗ​ទៅដល់​នគរបាល​ការពារ​ព្រំដែន​គោក​មួយចំនួន​ដែល​កំពុង​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត និង​ភូមិសាស្ត្រ​ស្រុក​អូរជ្រៅ​ពាក់ព័ន្ធ​និង​ករណី​យកប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ក្នុង​ម្នាក់ៗ​២​ពាន់​រៀល​ទៅ​៥​ពាន់​រៀល​និង​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​បើសិន​នៅតែ​បន្តសកម្មភាព​យកប្រាក់​ពី​ពលករ​ខ្មែរ​តទៅទៀត​បើ​មិន​បញ្ឈប់​នោះ​។​​ការប្រមាន​ធ្ងន់ៗ​ទៅលើ​នគរបាល​ការពារ​ព្រំដែន​គោក​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បែប នេះ​ពេលដែល​លោក​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​លោក​និង​តាម​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ពី​image (2)សកម្មភាព​របស់​នគ​របាល​ការពារ​ព្រំដែន​គោក​ខ្លះ​ដែល​អនុវត្ត​ខុស​និង​គោល​ការ​ច្បាប់​ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​សូមឱ្យ​អង្គភាព​នៃ​វរៈ​ការពារ​ព្រំដែន​គោក​ដែល​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​អូរជ្រៅ​ត្រូវ​ពិនិត្យឡើងវិញ​ពី​បញ្ហា​នេះ​។​​លោក​អាត់​ខែម​បានលើកឡើង​ទៀតថា​រាល់​បញ្ហា​ច្រករបៀង​គឺ​បញ្ចប់​កុំ​កើតមាន​តទៅទៀត​ពីព្រោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​បញ្ជា​ហាម​ដាច់ខាត​ឱ្យ​បិទ​ច្រករបៀង​ទាំង​ព្រំដែន​ថៃ​និង​ព្រំដែន ថៃ​មិន​អនុញ្ញាត​ឱ្យមាន​ទៀតឡើយ​។​ការព្រមាន​របស់លោក​ទៅលើ​នគរបាល​វរៈ​ការពារ​ព្រំដែន លើកឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​របស់​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ​។​image (1)

សូមបញ្ជាក់ថា​ពាក់ព័ន្ធ​និង​ច្រករបៀង​ខុសច្បាប់​នោះដែរ កន្លងមក​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​គណៈបញ្ជាការ ទទួល​ទិស​ភូមិភាគ​៤​និង​ភូមិភាគ​៥ ធ្លាប់ធ្វើ​ការប្រមាន​ដល់​កម្លាំង​នគរបាល​គារ​ពារ​ព្រំដែន គោក​ទាំងអស់​បញ្ចប់​នូវ​សកម្មភាព​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ឱ្យមាន​ការនាំ​ចូល​ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​និង​ការឱ្យ​មាន​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ជាដើម​នោះ​។​នៅពេលនោះ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នងការរង ក៏​បានឱ្យ​នាយប៉ុស្តិ៍ នាយរង​ប៉ុស្តិ៍​ព្រំដែន​នៃ​វរៈ​ទាំង​៤ ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​បញ្ឈប់​កុំ​ឱ្យមាន​បទល្មើស​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​តទៅទៀត បើ​នៅតែ​ល្មើស បទបញ្ជា​បុគ្គល​នោះ នឹង​ប្រឈម​តាមផ្លូវ​ច្បាប់​ឬ​ដាក់ទោស​ទណ្ឌ​របស់​វិន័យ​កងកម្លាំង​នគរបាលជាតិ ៕