​មន្ត្រី​កសិកម្ម​ចាប់​រថយន្ត​១​គ្រឿង​ដឹក​ថ្នាំ​កសិកម្ម​ខុសច្បាប់​នៅ​តំបន់​ព្រំដែន​មាន​តំលៃ​ជាង​១​មឺ​ុ​ន​ដុល្លា​

0

ខេត្តបន្ទាយមានជ័យ​៖រថយន្ត​បែន​ធុន​ធំ​១​គ្រឿង​ដឹក​ថ្នាំ​កសិកម្ម​ខុសច្បាប់​ចំនួន​១៤៦​កេះ​តំលៃ​ជាង​១​ម៉ឺន​ដុល្លា​ត្រូវបាន​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ចាប់​វេលា​ម៉ោង​៨,៣០​នាទី​ថ្ងៃទី​២០​ខែ​កក្ត​ដា​ឆ្នាំ​២០១៥​នៅ​ចំណុច​ច្រករបៀង​ខុសច្បាប់​ស្ថិត​ភូមិ​កណ្តាល​ឃុំ​និង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។ លោក​សេង​ម៉េង​អនុប្រធាន​មន្ទី​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា​ថ្នាំ​កសិកម្ម​ដែល​មន្ត្រី​លោក​ចាប់​នោះ​ក្រោយពី​ការស្រាវជ្រាវ​មុខសញ្ញា​ហើយ​ឈានដល់​ឃាត់​រថយន្ត​ធុន​ធំ​បែន​ម៉ាក់​ហី​យិន​ដាយ​ដែល​គ្មាន​ដាក់​ផ្លាកសញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវបាន​ឆែកឆេរ​រកឃើញ​មាន​ថ្នាំ​កសិកម្ម​ដែលមាន​ចម្រុះ​ភាគច្រើន​ជា​ប្រភេទ​ថ្នាំ​បាញ់សម្លាប់​ស្មៅ​និង​សត្វល្អិត​ដែលមាន​ចំនួន​១៤៦​កេះ​។ លោក​បាន​បន្តថា​ថ្នាំ​កសិកម្ម​ដែល​មន្ត្រី​កសិកម្ម​ខេត្ត​ចាប់​បានជា​ប្រភេទ​ថ្នាំ​ដែល​ឈ្មួញ​លួច​នាំចូល​ដោយ​ខុសច្បាប់​លក់​ចែកចាយ​ដោយ​ខុសច្បាប់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ហើយ​ថ្នាំ​កសិកម្ម​នេះ​ឈ្មួញ​នាំចូល​ដោយ​ខុសច្បាប់​ចំនួន​១៤៦​កេះ បាន​imageទិញ​ពី​ប្រទេស​ថៃ​ក្នុង​១​កេះ​តំលៃ​ជាង​២,០០០​បាត​សរុប​២៩២,០០០​រៀល​។​លោក សេង ម៉េង បាន​បញ្ជាក់ថា​ថ្នាំ​កសិកម្ម​ដែល​មន្ត្រី​ជំនាញ​ចាប់បាន​ចំនួន​១៤៦​កេះ​នេះ​ឈ្មួញ​មានឈ្មោះ លឹម គង់ ជា​ឈ្មួញ​ដែល​លក់​ចែកចាយ​មាន​ស្តង់​នៅ​ក្រុង​សិរីសោភ័ណ​ដែល​ត្រូវបាន​មន្ត្រី​ចម្រុះ​បង្ក្រាប​កាលពី​ថ្ងៃទី​១៤​កក្ត​ដា​២០១៥​រកឃើញ​ថ្នាំ​កសិកម្ម​ដែល​គ្មាន​ច្បាប់​ដាក់លក់​និង​ស្ត​ប់​ក្នុង​ឃ្លាំង​ស្ថិត​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែលមាន​ចំនួន​១២៧​កេះ​និង​២១​កា​រ៉ុង​ដែល​ស្មើរ​ទឹក​លុយ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លា​។ ហើយ​សំណុំរឿង​ដែល​បង្ក្រាប​ស្តង់​និង​ឃ្លាំង​ស្តុ​ប​ថ្នាំ​កសិកម្ម​គ្មាន​ច្បាប់​ដែល​រឹបអូស​បាន​រយះពេល​កន្លងមក​នោះ​សាលាដំបូង​កំពុង​អនុវត្តន៍​តាមច្បាប់​និង​ថ្នាំ​កសិកម្ម​រក្សាទុក​នៅ​ឃ្លាំង​រក្សាទុក​មន្ទី​កសិកម្ម​ខេត្តបន្ទាយមានជ័យ​៕